ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងពីចៅក្រម​ថៃ​១​រូប​បាន​ប៉ង​សម្លា.ប់​ខ្លួន

4 ឆ្នាំ មុន

ប្រទេស​ថៃ៖ បន្ទាប់​ពី​ការ​សម្រេច​ដោះ​លែង​មនុស្ស​៥​នាក់ ​ដែល​ជាប់ចោទ​ពី​បទ​សម្លាប់​មនុស្ស​និង​កាន់​អាវុធ​ខុសច្បាប់ ចៅក្រម​ថៃ​១​រូប​លោក KHANAKORN PIANCHANA បាន​ប៉ង​សម្លាប់​ខ្លួន​ ដោយ​បាញ់​នឹង​កាំភ្លើងខ្លី​ចំ​ដើមទ្រូង​មួយ​គ្រាប់​បណ្តាល​ឱ្យ​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។…

ប្រទេស​ថៃ៖ បន្ទាប់​ពី​ការ​សម្រេច​ដោះ​លែង​មនុស្ស​៥​នាក់ ​ដែល​ជាប់ចោទ​ពី​បទ​សម្លាប់​មនុស្ស​និង​កាន់​អាវុធ​ខុសច្បាប់ ចៅក្រម​ថៃ​១​រូប​លោក KHANAKORN PIANCHANA បាន​ប៉ង​សម្លាប់​ខ្លួន​ ដោយ​បាញ់​នឹង​កាំភ្លើងខ្លី​ចំ​ដើមទ្រូង​មួយ​គ្រាប់​បណ្តាល​ឱ្យ​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ហេតុ​ការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បន្ទាប់​ពី​សវនាការ​មួយ​បាន​បញ្ចប់ ដោយ​ចោទ​ចៅក្រម​ឯទៀត​ថា ធ្វើការ​គាបសង្កត់​លើ​រូប​លោក​ដើម្បី​ឲ្យ​លោក​ប្ដូរ​ចិត្ត​លើ​សាលក្រម​ដែល​លោក​ចេញ ។

ក្នុង​សវនាការ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​តុលាការខេត្ត​យ៉ា​ឡា​ភាគ​ខាងត្បូង​ថៃ ចៅក្រម​រូប​នេះ​បាន​តស៊ូ​មតិ​ថា ដាក់ទោស​មនុស្ស​ម្នាក់​មិន​ត្រឹម​អ្នក​នោះ​ជាប់​ទោស​ម្នាក់ឯង​ទេ តែ​គ្រួសារ​គេ​ទាំងមូល​ក៏​ជាប់​ទោស​ដែរ​។ ប្រសិនបើ​យើង​មិន​ច្បាស់​ពី​បទល្មើស​របស់​គេ នោះ​យើង​មិន​ត្រូវ​ដាក់ទោស​គេ​ទេ​។ ទោះ​បែប​នេះ​ក្តី​ពុំ​មាន​ន័យ​ថា ខ្ញុំ​ធានា​ដែល​ជនជាប់ចោទ​ទាំង​៥​នាក់ ពុំ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឡើយ​។ ពួក​គេ​អាច​ប្រព្រឹត្ត តែ​នីតិវិធីតុលាការ​ត្រូវ​តែ​មាន​តម្លាភាព​និង​សុពលភាព ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា​យើង​ចេះ​តែ​កាត់ទោស​មនុស្ស​ទាំង​ទទឹងទិស​។

ក្នុង​ចំណោម​មនុស្ស​ត្រូវ​ដោះ​លែង​ទាំង​៥​នាក់ ម្នាក់​អាច​មានទោស​ប្រហារជីវិត ហើយ​២​នាក់​ទៀត​អាច​មានទោស​ជាប់គុក ពី​បទ​រួមគំនិត​សម្លាប់​មនុស្ស​។ ចៅក្រម​បាន​ដោះ​លែង​ពួក​គេ​ដោយ​លើក​ហេតុផល​ពុំ​មាន​ភស្ដុ​តាង​គ្រប់គ្រាន់​។ មុន​ដំណើរការ​កាត់សេចក្ដី​លើ​សំណុំរឿង នេះ​ចៅក្រម​លោក KHANAKORN PIANCHANA ធ្លាប់​បរិហារ​ពី​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​ពី​សំណាក់​បណ្ដា​ចៅក្រម​ជាន់ខ្ពស់ ។

លោក​អះអាង​ក្នុង​របាយការណ៍​ដ៏​វែង​មួយ​ថា ប្រ​ព​ន្ធ័​តុលាការ​ថៃ​រង​សម្ពាធ​នៃ​ការ​រំលោភ​បំពាន​អំណាច របស់​បណ្ដា​ចៅក្រម​ជាន់ខ្ពស់​ដែល​ចាប់បង្ខំ​ឲ្យ​ចេញ​សាលក្រម​ដាក់ទោស ស្រប​ទៅ​តាម​គោលដៅ​នយោ​បាយ​។ ចាប់តាំងពី​ខែកញ្ញា​មក​ចៅក្រម​រូប​នេះ​បាន​បង្កើន​ការ​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​ស្ដី​ពី​សភាព​នៃ​ប្រព័ន្ធ​តុលាការ​ថៃ ដែល​លោក​រិះគន់​ថា​លម្អៀង​៕

អត្ថបទសរសេរ ដោយ