ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងប្រដាប់អាវុធ និង​កងទ័ព​ត្រៀម​ហើយ​ក្នុង​ការ​បង្ក្រាប​ពេល​កើត​មាន​សភាពការណ៍​ថ្ងៃ​៩ វិច្ឆិកា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​កងកម្លាំងប្រដាប់អាវុធ​និង​កងទ័ព​បាន​ត្រៀម​រួច​ហើយ​ក្នុង​ការ​បង្ក្រាប ប្រ​សិន​មាន​ករណី​បះបោរ​នៅ​ថ្ងៃ​៩ វិច្ឆិកា​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៧…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​កងកម្លាំងប្រដាប់អាវុធ​និង​កងទ័ព​បាន​ត្រៀម​រួច​ហើយ​ក្នុង​ការ​បង្ក្រាប ប្រ​សិន​មាន​ករណី​បះបោរ​នៅ​ថ្ងៃ​៩ វិច្ឆិកា​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៧ ខែតុលា​យ៉ាង​ដូច្នេះ​ថា «​រឿង​នេះ ឃើញ​ត្រង់​ណា​វៃ​ត្រង់​នឹង​ហើយ មិន​ចាំបាច់​មាន​ដីកាចាប់ខ្លួន ឬ​មិន​ចាប់ខ្លួន​នោះ​ទេ ឃើញ​ត្រង់​ណា​វៃ​ត្រង់​ហ្នឹង​តែ​ម្តង ផ្តល់​ឱកាស​ឲ្យ​កម្លាំងប្រដាប់អាវុធ ក្នុង​នោះ​មាន​ទាំង​កងទ័ព​ចេញ​ធ្វើ​ប្រតិបត្តិការ ។

កងទ័ព​ត្រូវ​ដឹង​តួនាទី​នៅ​ពេល​សភាពការណ៍​ធម្មតា​កងទ័ព​អត់​ចេញ​ទេ គឺ​ចេញ​តែ​សមត្ថកិច្ច​ប៉ូលិស ដែល​គេ​ហៅ​នគរបាល​យុត្តិធម៌ ប៉ុន្តែ​បើ​ប្រកាស​បែប​នេះ​ហើយ​បាន​សេចក្តី​ថា កងទ័ព​បាន​ចាប់ផ្តើម​ពង្រាយ ហើយ​ប្រើ​អាវុធ​គ្រប់​ធន់ ព្រោះ​វា​មិនមែន​ជា​បាតុកម្ម​ទាមទារ​ទេ តែ​វា ចូល​ដល់​ការ​ប្រដាប់​អាវុធ​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ចំពោះ​កម្លាំង​គាំទ្រ​នៅ​ក្នុងស្រុក​នៅ​ពេល​ឃើញ​ពេល​ចាប់​ពេល​នឹង​តែ​ម្តង ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​អះអាង​ថា ពិធីបុណ្យ​អ៊ុំ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​នៅ​តែ​ធ្វើ​ជា​ធម្មតា ទោះបីជា​ទឹក​ស្រក​សល់​មួយ​១​ម៉ែត្រ​ក៏​ដោយ ។

សម្តេច​បន្ត​ថា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ជា​ថ្ងៃ​អកអំបុក​ទូ​ទាំង​ប្រទេស​តែ​ម្តង ហើយ​នៅ​ថ្ងៃ​ទី​៩ និង​១០​វិច្ឆិកា ព្រះមហាក្សត្រ យាង​រួច​ពិធីបុណ្យ​អ៊ុំ​ទូក​ដោយនៅ​ពេល​ល្ងាច​ប្រទាន​ភ្លើង​ចាប់ផ្តើម​ប្រទីប​នៃ​ពិធីបុណ្យ​អ៊ុំ​ទូក ថ្ងៃ​ទី​១១ ពេល​ល្ងាច​ព្រះមហាក្សត្រ​យាង​មក​ពន្លត់​ទៀនជ័យ និង​ល្ងាច​ទី​១២ យាង​ទៅ​កាត់​ព្រាត់​ពិធី​អ៊ុំ​ទូក ។ សម្តេច​តេ​ជោ ក៏​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ថា «​អ្នក​នៅ​ខាងក្នុង​ប្រទេស​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា គេ​ចាប់ផ្តើម​ធ្វើ​ហើយ​រហូត​ដល់​ថ្ងៃ​នឹង (៩​វិច្ឆិកា​) ហើយ​ជនបរទេស​ទាំងឡាយ​ត្រូវ​យល់​ឲ្យ​បាន​ថា ផែនការ​រដ្ឋប្រហារ​មិន​អាច​ទុក​ឲ្យ​សម្រេច​បាន​នោះ​ទេ​» ។

សម្តេច​បញ្ជាក់ ថា ផែនការ​ឈាន​ដល់​ការ​ផ្ទុះអាវុធ​រហូត​ដល់​ផ្តួលរំលំ​រដ្ឋ​មិន​អាច​អនុញ្ញាត​បាន​ទេ ។ អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​នៅ​ក្នុង​យុទ្ធនាការ​នឹង​ក៏​ត្រូវ​ច្បាប់​ខ្លូ​ន​ដែរ ព្រោះ​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ គឺជា​ការ​ចូលរួម​អំពើ​«​ក្បត់​» ដើម្បី​ផ្តួលរំលំ​តាម​រយៈ​កម្លាំងប្រដាប់អាវុធ យើង​មិន​យល់ព្រម​ឲ្យ​អ្នកឯង​ធ្វើ​រឿង​នេះ​» ។ សម្តេច​ក៏​អះអាង​ថា អ្នក​ដែល​ចូលរួម​ជាមួយ​យុទ្ធនាការ​ផែនការ​របស់​ឧ​ន្ទា​ម​ក្រៅច្បាប់ ទោះបីជា​រត់​ដល់​ទីណា​ក៏​មិន​អាច​រួចខ្លួន​ដែរ ព្រោះ​អ្វី​ដែល​ត្រូវ​ដឹង​អស់ហើយ ជាក់ស្តែង​នោះ​អ្នក​ធ្វើ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម​ហើយ​រត់​ត្រូវ​ចាប់​នៅ​ប៉ោយ​ប៉ែ​ត ហើយ​អ្នក​ដែល​រត់​នៅ​បាងកក​ក៏​មិន​ប្រាកដ​ថា មាន​សុវត្ថិភាព​នោះ​ទេ គឺ​ត្រូវ​ចាប់ខ្លួន​ទៀត​ព្រោះ​កម្ពុជា និង​ថៃ​មាន​សហ​ប្រ​តិ​ប​តិ្ត​ការ​នឹង​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ