ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនធ្វើស៊ីចិនប្រមូលអស់ប្រហែល​៣ពាន់​ដុល្លារ​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល ៖ ជនសង្ស័យ​ជា​ជនជាតិចិន​ចំនួន​៥នាក់​​បាន​ធ្វើ​សកម្មភាពយកកូនកាំបិតភ្ជង់ប្លន់បុរស​ជនជាតិចិនជាម្ចាស់ហាងលក់ទំនិញមួយកន្លែង ​និង​ប្រមូលយកលុយ​​អស់​​ប្រហែល​​៣ពាន់ដុល្លារ និងទូរស័ព្ទ​មួយគ្រឿង​ រួចនាំគ្នា​គេចខ្លួន​បាត់ដោយសុវត្ថិភាព ។​ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង១និង១០នាទី​​រំលងអាធ្រាត្រឈានចូលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០១៩…

ខេត្ត​កណ្ដាល ៖ ជនសង្ស័យ​ជា​ជនជាតិចិន​ចំនួន​៥នាក់​​បាន​ធ្វើ​សកម្មភាពយកកូនកាំបិតភ្ជង់ប្លន់បុរស​ជនជាតិចិនជាម្ចាស់ហាងលក់ទំនិញមួយកន្លែង ​និង​ប្រមូលយកលុយ​​អស់​​ប្រហែល​​៣ពាន់ដុល្លារ និងទូរស័ព្ទ​មួយគ្រឿង​ រួចនាំគ្នា​គេចខ្លួន​បាត់ដោយសុវត្ថិភាព ។​

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង១និង១០នាទី​​រំលងអាធ្រាត្រឈានចូលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០១៩ ស្ថិតនៅចំណុចហាងលក់ទំនិញមួយកន្លែង យីហោ ផ្សារទំនើបសាធារណៈ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

តាម​របាយការណ៍ពីសមត្ថកិច្ច​​បាន​បញ្ជាក់ថា​ ​បុរស​រងគ្រោះជា​ម្ចាស់ហាង​​ខាងលើ​ឈ្មោះជូ ស៊ាវឡៃ​ ។ ចំណែកជនសង្ស័យមានគ្នា៥នាក់​មិនទាន់ស្គាល់អត្តសញ្ញាណ​នោះទេ គ្រាន់តែដឹង​ថា​ជាជនជាតិចិន បន្ទាប់ពីធ្វើសកម្មភាព​រួច នាំគ្នា​រត់​គេចខ្លួន​បាត់ ។ រី​ឯ​​សម្ភារៈដែល​បាត់បង់​​រួម​មាន​ លុយចំនួនប្រហែល៣០០០​ដុល្លារ និង​ទូរស័ព្ទដៃម៉ាក iPhone X ពណ៌ខ្មៅ មួយគ្រឿង។

តាមការបំភ្លឺរបស់ជនរងគ្រោះ​​បានឲ្យដឹងថា​ ​មុនពេលកើតហេតុ ជនរងគ្រោះ និងម្តាយ កំពុងតែនៅក្នុង​ហាង​លក់ដូរទំនិញដូចសព្វដង​ ។ ចំណែកឪពុករបស់​ជនរងគ្រោះ​បានយកទំនិញទៅឲ្យម៉ូយ(ជាជនជាតិ​ចិនដូចគ្នា)នៅខាងក្រៅ ។

តាមប្រភពដដែល​បាន​បន្ត​ថា ពេលនោះមាន​ជនសង្ស័យ​ចំនួន​៥នាក់ជាជនជាតិចិន​ ស្លៀកពាក់អាវដៃវែង ពណ៌ផ្សេងគ្នា ពាក់អាវមានមួកគ្របក្បាល ខ្លះពាក់ម៉ាស់សល់តែប្រឡង់ភ្នែក ​បាន​ដើរចូលមកក្នុងហាងរបស់ជនរងគ្រោះ ។ ខណៈនោះជនរងគ្រោះ​មិនបានចាប់អរម្មណ៍​ទេ ដោយស្មានតែភ្ញៀវ​ចូល​មកទិញទំនិញធម្មតា ​ស្រាប់តែ​​ក្រុមជនសង្ស័យបានដកកូនកាំបិត​ភ្ជង់​ជនរងគ្រោះ រួចធ្វើសកម្មភាព​ប្រមូល​យកលុយទុកក្នុងកេសតុ​អស់ចំនួនប្រហែល៣.០០០ដុល្លារ និងទូរស័ព្ទ iPhone X មួយគ្រឿង រួច​នាំគ្នា​រត់​គេចខ្លួនបាត់​អស់​ ។

បច្ចុប្បន្ន កម្លាំងជំនាញអធិការដ្ឋានបានកំពុងចុះសហការ​​ស៊ើបអង្កេត​និង​ស្រាវជ្រាវករណីនេះ ដើម្បី​តាម​ចាប់ខ្លួនក្រុមជនសង្ស័យ​ខាងលើយកមកផ្តន្ទាទោស​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ