ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្មក់ក្នុងបន្ទប់ជួល ឃើញប្រុសស្រី​ប្រព្រឹត្ត​ជាក់ស្តែង​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យជា​​​បុរស​​ម្នាក់ និង​ស្ត្រី​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រមាណ​ជិត​កន្លះ​គីឡូក្រាម ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត ខណៈ​ពេល​ដែល​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​តែ​ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​គ្រឿងញៀន ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យជា​​​បុរស​​ម្នាក់ និង​ស្ត្រី​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រមាណ​ជិត​កន្លះ​គីឡូក្រាម ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត ខណៈ​ពេល​ដែល​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​តែ​ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​គ្រឿងញៀន ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល​ជាន់​ទី​៣ ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ដឹកនាំ​លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​និង​លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិ​ការ​​ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ អៀង ពន្លឺ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ ឡេ​ង លី​ហ៊ា​ង ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទាំង​២​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​៣ ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពពី​លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា ដោយ​មានការ​សហការ និង​ផ្តល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​អំពី​មុខ​មុខសញ្ញា​ជនសង្ស័យ​ដែល​កំពុង​តែ​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ និង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀននោះ​ ទើប​សមត្ថកិច្ច​​ចុះទៅ​​បង្ក្រាប​ដាក់​ស្តែង ខណៈ​ពេល​សង្ស័យ​ទាំង​២​នាក់​កំពុង​តែ​ធ្វើ​សកម្មភាពចែក​ចាយ​គ្រឿងញៀន​។

លោក​អធិការ​ក៏បាន​អោយ​ដឹង​ទៀត​ថា ជនសង្ស័យ​​ជា​បុរស​ម្នាក់​ និង​​ម្នាក់​ម្នាក់​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន ​ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​ធំ ប្រមាណ​ជិត​កន្លះ​គីឡូក្រាម ជញ្ជីង​ថ្លឹង​១, គ្រាប់​កាំភ្លើងខ្លី​៨​គ្រាប់ និង​ថង់​សម្រាប់​ច្រក​មួយ​ចំនួន​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ