ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព្រឹត្តិ​​លើ​នារី​ម្នាក់​បាន​សម្រេច​ហើយ​… គេច​​​ជាង​១​ម៉ោង​ចាប់​បាន​បន្តបន្ទាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​កា​កាប​២ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ពួក​គេ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​បាន​សំរេច រួច​គេចខ្លួន​ជាង​១​ម៉ោង​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​៥ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​កា​កាប​២ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ពួក​គេ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​បាន​សំរេច រួច​គេចខ្លួន​ជាង​១​ម៉ោង​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុ​ប​មុខ​ព្រ​លា​ន្ត​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង ម៉ាក​ធូ​ដេ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-7212 ចេញពី​កន្លែងធ្វើការ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រូប​នាង​ក៏​លើក​ទូរស័ព្ទ​និយាយ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង​២​នាក់ មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ។

ប្រភព​ដដែល​បន​ត្ថា ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HR-8830 មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ស៊ី​ច​ផ្លិ​ស មួយ​គ្រឿង បាន​សំរេច រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​បាន​ជាង​១​ម៉ោង ក៏​ត្រូវ​ស​ត្ថ​កិច្ច​ប៉ុស្តិ៍​កា​កាប​២ ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​រហូត​ដល់​៥​នាក់​ឯណោះ នាំ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប​២ ហើយ​ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​មិន​ទាន់​ដឹង​ថា ជាប់​ពាក់ព័ន្ធ​ប៉ុន្មាន​នាក់​នោះ​ឡើយ​ទេ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​មក​សាកសួរ​បណ្តោះ​អ​សន្ន​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ