ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​រូប​ស្រស់​២​នាក់​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​ថា «គាត់​​ទទួល​វេរ​តែ​លុយ មិន​វេរ​រថយន្ត​ទេ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​រូប​ស្រស់​2​នាក់​ទើបតែ​ទិញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​២​ថ្ងៃ បាន​បើក​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​បត់​ស្តាំ រួច​បួង​ច​ង្កូ​ច​ជ្រុល ហើយ​ច្រឡំ​ជាន់​ហ្គ៊ែ​រ​ថែម​ទៀត បណ្តាល​ឱ្យ​រថយន្ត​ស្ទុះ​ទៅ​មុខ​បុក​ចូល​ផ្ទះ​វេរ​លុយ​មួយ​កន្លែង បណ្តាល​ឱ្យ​បែក​ផើងផ្កា​តាំងនៅ​មុខ​ផ្ទះ​ជា​ច្រើន​ផើង និង​ទ្វារផ្ទះ​រង​ការ​ឱ្យ​ខូចខាត​តិចតួច…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​រូប​ស្រស់​2​នាក់​ទើបតែ​ទិញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​២​ថ្ងៃ បាន​បើក​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​បត់​ស្តាំ រួច​បួង​ច​ង្កូ​ច​ជ្រុល ហើយ​ច្រឡំ​ជាន់​ហ្គ៊ែ​រ​ថែម​ទៀត បណ្តាល​ឱ្យ​រថយន្ត​ស្ទុះ​ទៅ​មុខ​បុក​ចូល​ផ្ទះ​វេរ​លុយ​មួយ​កន្លែង បណ្តាល​ឱ្យ​បែក​ផើងផ្កា​តាំងនៅ​មុខ​ផ្ទះ​ជា​ច្រើន​ផើង និង​ទ្វារផ្ទះ​រង​ការ​ឱ្យ​ខូចខាត​តិចតួច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​និង​25​នាទី​យប់ ថ្ងៃ​ទី​4 ខែតុលា នៅ​ចំណុច​ផ្ទះ Wing វេរ​លុយ យីហោ «​លី​ន​ណា ឃែ​រ​» មាន​ទីតាំង​នៅផ្ទះ​លេខ​9 តាម​បណ្តោយ​ផ្លូវ​336​កែង​នឹង​ផ្លូវ​255 សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​បង្ក​ខាងលើ​ម៉ាក TOYOTA RUSH S ពណ៌​ស អត់​ទាន់​មាន​ស្លាក​លេខ ព្រោះ​ម្ចាស់​ទើបតែនឹង​ទិញ​បាន​តែ​2​ថ្ងៃ​ប៉ុណ្ណោះ​។

តាម​ប្រភព​ពី​នារី​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គាត់​ជា​អ្នកបើកបរ​រថយន្ត រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​255 ពី​ជើង​ទៅ​ត្បូង គោលបំណង​ជូន​មិត្តភក្តិ​ទៅ​ផ្ទះ​ជិត​កន្លែង​កើតហេតុ​នោះ ។ ខណៈ​ពេល​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​កែង​ផ្លូវ​336 ក៏​បត់​ស្តាំ​ដោយ​បួង​ចង្កូត​ជ្រុល​រូប​គាត់​ក៏​ជាន់​ហ្វ្រាំង តែ​ច្រឡំ​ជើង​ទៅ​ជា​ជាន់​ហ្គ៊ែ​រ​បន្ថែម​ល្បឿន ទើប​បណ្តាល​ឱ្យ​រថយន្ត​ស្ទុះ​ទៅ​មុខ​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ Wing វេរ​លុយ ធ្វើ​ឲ្យ​បែក​ផើងផ្កា​នៅ​មុខ​ផ្ទះ​ជា​ច្រើន​ផើង និង​ខូចខាត​ទ្វារផ្ទះ​តិចតួច​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​ភ័យ​ស្លន់ស្លោរ​គ្រប់​គ្នា​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​កើតហេតុ នារី​ម្ចាស់​រថយន្ត​បង្ក​បាន​ចេញពី​រថយន្ដ​ចុះ​ទៅ​សុំ​ទោស​ម្ចាស់ផ្ទះ​ដែល​ខ្លួន​មានការ​ធ្វេសប្រហែស បណ្តាល​ឱ្យ​កើតហេតុ​ការណ៍​នេះ​ឡើង និង​ព្រម​ទទួល​ខុសត្រូវ​សងការ​ខូចខាត និង​ទ្វារ​ទៅ​ម្ចាស់ផ្ទះ​វិញ​។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​រថយន្ត​បាន​ចរចា​គ្នា​ជាមួយ​ម្ចាស់ផ្ទះ ដោយ​ខាង​ម្ចាស់ផ្ទះ​បាន​ទាមទារ​សំណង​ការ​ខូចខាត​ជា​ទឹកប្រាក់​ចំនួន​600​ដុល្លារ តែ​ខាង​ជន​រង​គ្រោះ​សុំ​បញ្ចុះតម្លៃ​បន្តិច​មក​ត្រឹមតែ​400​ដុល្លារ ដោយ​មិន​ចង់​វែង​ឆ្ងាយ​ខាង​ម្ចាស់ផ្ទះ​ក៏​យល់ព្រម​ទទួល​សំណង​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។ ហើយ​ចុង​ក្រោយ ម្ចាស់ផ្ទះ​ក៏​បាន​បញ្ជាក់​ថា ផ្ទះ​គាត់​ទទួល​វេរ​លុយ តែ​មិន​បាន​ទទួល​វេរ​រថយន្ត​ទេ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ