ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រឡំ​ខ្លួនឯង បែរជា​រករឿង​អ្នក​រត់​ម៉ូតូ​កង់​បី ទោះ​ប្រពន្ធ​យំ​អង្វរ​ក៏​មិន​ស្តាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​បាន​ចេញពី​ក្លឹ​ប​កំសាន្ត​ហៅ​ម៉ូតូ​កង់​បី​ឌុ​ប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ស្ថានភាព​ស្រវឹង​រហូត​វង្វេងផ្លូវ​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​រករឿង​វាយ​អ្នក​រត់​កង់​បី បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ ជិត​នឹង​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​បាន​ចេញពី​ក្លឹ​ប​កំសាន្ត​ហៅ​ម៉ូតូ​កង់​បី​ឌុ​ប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ស្ថានភាព​ស្រវឹង​រហូត​វង្វេងផ្លូវ​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​រករឿង​វាយ​អ្នក​រត់​កង់​បី បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ ជិត​នឹង​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

បើ​តាម​សម្តី​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ប្តី​ប្រពន្ធ​២​នាក់​ខាងលើ​បាន​ហៅ​កង់​បី​ឥណ្ឌា​របស់​គាត់​ឱ្យ​ឌុ​ប​ចេញពី​ក្លិប​កំសាន្ត​យីហោ «​ប្លូ​ឡាញ​» ម្តុំ​ផ្លូវ​២៧១ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ ក្នុង​គោលបំណង​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ ផ្សារ​ទំនើប​អ៊ី​អន​១ ខណ្ឌចំការមន ។ លុះ​រូប​គាត់​ឌុ​ប​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​បុរស​ជា​ប្តី បែរជា​ឱ្យ​ម៉ូតូ​កង់​បី​ឌុ​ប​ទៅ​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទៅ​ផ្សារ​ទំនើប​អ៊ី​អន​២ នៅ​ខណ្ឌ​សែន​ទៅ​វិញ ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ដែរ រូប​គាត់​ក៏​ជិះ​តាម​សម្តី​ភ្ញៀវ រហូត​ដល់​ជិត​នឹង​គល់​ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ ក៏​បានឱ្យ​រូប​គាត់​ឈប់​ម៉ូតូ​កង់​បី​ចុះ ព្រោះ​ដឹង​ថា ប្តី​របស់​គាត់​វង្វេងផ្លូវ​ហើយ តែ​នៅ​ពេល​រូប​គាត់​បាន​ឈប់​ម៉ូតូ​នោះ ក៏​ស្រាប់តែ​បុរស​ជា​ប្តី​រករឿង ហើយ​ហូត​ខ្សែក្រវាត់​វាយ​មក​លើ​រូប​គាត់​បណ្ដាល​ឱ្យ​ពក​ក្បាល ទើប​មានការ​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ច ចុះ​ទៅ​អន្តរាគមន៍​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ នៅ​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​ឆោឡោ និង​សាកសួរ​បុរស​ជា​ប្តី តែ​បុរស​ជា​ប្តី​គិតតែ​ពី​ឆ្ការដៃឆ្ការជើង មិន​ព្រម​ស្តាប់​សមត្ថកិច្ច​នោះ​ទេ សូ​ម្បី​តែ​ប្រពន្ធ​ខំ​យំ​អង្វរ​ឱ្យទៅ​ផ្ទះ​វិញ ក៏​បុរស​ជា​ប្តី​មិន​ព្រម​ស្តាប់​ដែរ រហូត​ទាល់តែ​ខាង​ប្រពន្ធ​ហៅ​បងប្អូន​មក​ជួយ​និយាយ​ក៏​នៅ​តែ​មិន​ស្តាប់ មិនដឹង​ថា​បុរស​រូប​នោះ​ចង់បាន​អ្វី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ បុរស​អ្នក​រត់​កង់​បី​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ ហើយពីរ​នាក់​ប្តី​ប្រពន្ធ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​លួងលោម​ឱ្យ​ជិះ​ម៉ូតូ​ជាមួយនឹង​សាច់ញាតិ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ