ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ប្រកាស​ប្រតិទិន​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​កម្មករនិយោជិត​ឆ្នាំ​២០២០​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​អំពី​ប្រតិទិន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​របស់​កម្មករនិយោជិត ក្នុង​វិស័យ​ការងារ​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​២០២០ ។ ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ប្រកាស​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​០៤ ខែតុលា​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​អំពី​ប្រតិទិន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​របស់​កម្មករនិយោជិត ក្នុង​វិស័យ​ការងារ​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​២០២០ ។ ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ប្រកាស​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​០៤ ខែតុលា​នេះ បាន​ឲ្យ​ដឹង​ថា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​នៃ​សហគ្រាស គ្រឹះស្ថាន ទាំងអស់ ដែល​មាន​ចែង​ក្នុង​មាត្រា​១ នៃ​ច្បាប់​ស្តី​ពី​ការងារ​បាន​ឈប់​សម្រាក​ការងារ​ដោយ​មាន​ប្រាក់​ឈ្នួល​តាម​ប្រតិទិន​ដូច​ខាងក្រោម​នេះ ៖

ថ្ងៃ​ទី​០១ មក​រា ទិវា​ចូល​ឆ្នាំ​សកល សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​០៧ មក​រា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​០៨ មីនា ទិវា​អន្តរជាតិ​នារី សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​១៣-១៤-១៥-១៦ មេ​សា ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំជូត​ទោស័ក សម្រាក​០៤​ថ្ងៃ ។ ថ្ងៃ​ទី​០១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​០៦ ឧសភា ពិធីបុណ្យ​វិសាខបូជា សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​១០ ឧសភា ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​១៤ ឧសភា ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​១៨ មិថុនា ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ សម្រាក​០១​ថ្ងៃ ។

ថ្ងៃ​ទី​១៦-១៧-១៨ កញ្ញា ពិធីបុណ្យ​ភ្ជុំបិណ្ឌ សម្រាក​០៣​ថ្ងៃ ។ ថ្ងៃ​ទី​២៤ កញ្ញា ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​១៥ តុលា ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​២៩ តុលា ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​៣០ -៣១​តុលា និង​០១​វិច្ឆិកា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក សម្រាក​០៣​ថ្ងៃ ។ ថ្ងៃ​ទី​០៩ វិច្ឆិកា ពិធីបុណ្យ​ឯករាជ្យ​ជាតិ សម្រាក​០១​ថ្ងៃ ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា ចំពោះ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ឈប់​សម្រាក​ត្រូវ​ចំ​លើ​ថ្ងៃអាទិត្យ​នោះ កម្មករនិយោជិត​នឹង​ត្រូវ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ​បន្ត​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​បាន​លើក​ឡើង​ថា ចំពោះ​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយ​ណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ និង​មិន​អាច​បញ្ឈប់ សកម្មភាព​បាន ហើយ​ការ​ឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់​ព្រម​គ្នា​ក្នុង​ពេល​តែ មួយ​នាំ​ឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬ​ក៏​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរការ​របស់​សហគ្រាស គ្រឹះស្ថាន​នោះ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់​សម្រាក​ទៅ​តាម​ថ្ងៃ បុណ្យ​នីមួយ​ៗ​ដោយ​ផ្លាស់​ប្តូរ​គ្នា ។

ប្រភព​បន្ត​ថា ករណី​មានការ​ព្រមព្រៀង​គ្នា​រវាង​កម្មករនិយោជិត​សាមី និង​និយោជក ឬ​មាន​ចែង​នៅ​ក្នុង​បទបញ្ជាផ្ទៃក្នុង​របស់​សហគ្រាស គ្រឹះស្ថាន ឬ​អនុសញ្ញា​រួមការ​ឈប់​សម្រាក​របស់​កម្មករនិយោជិត​អាច​អនុវត្ត​នៅ​ពេល​ណាមួយ​ផ្សេង​ទៀត ដែល​ខុស​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ដូច​មាន​កំណត់​នៅ​ក្នុង​ប្រកាស​នេះ ។

ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ដែល​ត្រូវ​ផ្លាស់​ប្តូរ​គ្នា​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​នីមួយ​ៗ ហើយ​រក្សា​ទុកជា​ប្រចាំ​សម្រាប់​ការ​ត្រួតពិនិត្យ​របស់​អធិការ​ការងារ ។ ក្នុង​កំឡុង​ពេល​នៃ​ការ​ឈប់​សម្រាក​ដោយ​ផ្លាស់​ប្តូរ​គ្នា​នេះ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​អាច​ប្រើប្រាស់​កម្មករ​និ​យោ ជិត​ផ្សេង​ជា​បណ្តោះអាសន្ន​មក​ជំនួស​កម្មករនិយោជិត​ដែល​បាន​ឈប់​សម្រាក ។

ក្រសួង​បាន​បន្ថែម​ថា បទ​ប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ទុកជា​និរាករណ៍ ។ នាយក​ខុទ្ទកាល័យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​គ្រប់​ប្រធាន​អង្គភាព​ពាក់ព័ន្ធ កម្មករនិយោជិត និង​និយោជក​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ប្រកាស​នេះ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២០ តទៅ ៕ កែម​សម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ