ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ​បុក​រះ​ម៉ូតូ​២​គ្រឿងហើយ​​​កិន​ជាប់​ពីលើ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់​ស្រាល ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​៤​នាក់​កំពុង​ធ្វើ​ជិះ​ម៉ូតូ​២​គ្រឿង​ដំណើរ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ ក្នុង​គោលបំណង​ទៅ​ធ្វើការ ហើយ​ក៏​ត្រូវ​រថយន្តក្រុង​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​ដាច់​ខ្សែ​ទី​យោ​ខ្យល់ បណ្តា​ឲ្យ​ប្រព័ន្ធ​ហ្វ្រាំង​មិន​ដំណើរការ​ជ្រុល​ទៅ​បុក​ម៉ូតូ​២​គ្រឿង​អូស​ចូល​ក្រោម​រថយន្ត​កិន​ជាប់​ពីលើ តែ​សំណាងល្អ​ជន​រង​គ្រោះ​ទាំង​៤​នាក់​ខ្ទាត​ចេញពី​ម៉ូតូ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង​។ គ្រោះ​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៥…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់​ស្រាល ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​៤​នាក់​កំពុង​ធ្វើ​ជិះ​ម៉ូតូ​២​គ្រឿង​ដំណើរ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ ក្នុង​គោលបំណង​ទៅ​ធ្វើការ ហើយ​ក៏​ត្រូវ​រថយន្តក្រុង​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​ដាច់​ខ្សែ​ទី​យោ​ខ្យល់ បណ្តា​ឲ្យ​ប្រព័ន្ធ​ហ្វ្រាំង​មិន​ដំណើរការ​ជ្រុល​ទៅ​បុក​ម៉ូតូ​២​គ្រឿង​អូស​ចូល​ក្រោម​រថយន្ត​កិន​ជាប់​ពីលើ តែ​សំណាងល្អ​ជន​រង​គ្រោះ​ទាំង​៤​នាក់​ខ្ទាត​ចេញពី​ម៉ូតូ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង​។

គ្រោះ​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៥-១៥៦ ស្ថិត​នៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ។

រថយន្ត​មួយ​គ្រឿង​ដឹក​កម្មករ​រោងចក្រ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​ស ពាក់​ស្លាក​លេខ បាត់ដំបង ៣A-០៥២១ បើកបរ​ដោយ​ឈ្មោះ​សោម រស្មី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត រស់នៅ​ភូមិ​ត្រោក ឃុំ​កំពង់ចំឡង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ស្វាយ​រៀង ១E-២០៨៥ បើកបរ​ដោយ​ឈ្មោះ​វ៉ា គា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មរ​រោងចក្រ រស់នៅ​ភូមិ​អង្គ​ក្តូ​ច ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ត្រូវជា​ប្រពន្ធ​ឈ្មោះ​ពេជ្រ គឹ​ម​សេង អាយុ​៣០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ រង​របួសស្រាល ។

រីឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា ធុន C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១Q-៥៤៩៨ បើកបរ​ដោយ​ឈ្មោះ​ស៊ឹ​ម សា​រឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ព្រៃ​អ​ង្គុ​ញ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ម្នាក់​ត្រូវជា​ប្រពន្ធ​ឈ្មោះ​សោម បញ្ញា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រង​របួសស្រាល​។

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​កម្មករ​-​កម្មការិនី ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​ទិស​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បាន​ដាច់​ទុយោ​ខ្យល់ បណ្តាល​ឲ្យ​ប្រព័ន្ធ​ហ្វ្រាំង​មិន​ដំណើរការ​ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង​ពីក្រោយ​យ៉ាង​ពេញទំហឹង​ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា និង​អូស​ម៉ូតូ​ទាំង​២​គ្រឿង​ចូល​ក្រោម​រថយន្ត​កិន​ជាប់​ពីលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ស្វាយ​រៀង ១E-២០៨៥ ដួល​បោក​ក្បាល​នឹង​កាប៊ី​ន​រថយន្ត ប៉ុន្តែ​ដោយសារ​ជន​រង​គ្រោះ​ពាក់មួក​សុវត្ថិភាព ទើប​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ចំណែក​ជន​រង​គ្រោះ​៣​នាក់​ទៀត​បាន​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើក​របរ​រថយន្ត​រត់គេច​ខ្លួន​បាត់ លុះ​មួយសន្ទុះ​ក្រោយមក ទើប​ចូលខ្លួន​មក​ដោះស្រាយ ដោយ​ភាគី​ខាង​រថយន្ត​ព្រម​សង​សំណង​ទៅ​ភាគី​ខាង​ម៉ូតូ​ទាំង​២​គ្រឿង​ដើម្បី​បញ្ចប់រឿង ៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ