ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព Mosbeau របស់​ជប៉ុន​ប្រគល់​សិទ្ធិ​ចែកចាយ​ស្របច្បាប់​ដល់ ម៉ូ​ដ​ស្ទ័​រ

4 ឆ្នាំ មុន

ម៉ូ​ដ​ស្ទ័​រ (Modestore) គឺជា​ហាង​លក់ទំនិញ​គុណភាព​ខ្ពស់ សុទ្ធ អូ​រី​ជី​ណ​ល (Original) ១០០% ដែល​ទំនិញ​ទាំងអស់​នាំ​ចូល​ពី​ទ្វីបអឺរ៉ុប អា​មេ​រិ​ក និង​ជប៉ុន…

ម៉ូ​ដ​ស្ទ័​រ (Modestore) គឺជា​ហាង​លក់ទំនិញ​គុណភាព​ខ្ពស់ សុទ្ធ អូ​រី​ជី​ណ​ល (Original) ១០០% ដែល​ទំនិញ​ទាំងអស់​នាំ​ចូល​ពី​ទ្វីបអឺរ៉ុប អា​មេ​រិ​ក និង​ជប៉ុន ហើយ​ឥឡូវនេះ ម៉ូ​ដ​ស្ទ័​រ ទទួល​បាន​សិទ្ធិ​ចែកចាយ​ស្របច្បាប់​នូវ​ម៉ាក​ផលិតផល Mosbeau (​ម៉ូ​ស​ប្យូ​) ពី​ប្រទេស​ជប៉ុន ។ តើ​ Mosbeau គឺជា​អ្វី?

Mosbeau ជា​ក្រុមហ៊ុន​ដែល​ប្រជុំ​ទៅ​ដោយ​ក្រុម​អ្នកឯកទេស​ជំនាញ​ព្រមទាំង​ធនធានមនុស្ស
ដែល​មាន​សមត្ថភាព​យ៉ាង​ពិសេស​ផ្សេង​ៗ​គ្នា ដែល​ធ្វើការ​រួម​គ្នា​ដើម្បី​ផ្តល់​នូវ​ផលិតផល​ថែរក្សា​សម្ផស្ស​ដ៏​មាន​ប្រ​សិ​ទ្ឋិ​ភាព​ជា​ច្រើន​ប្រភេទ ។

Mosbeau គឺជា​ផលិតផល​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន ១០០% ហើយ​ផលិតផល​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ជំនាញ​ដ៏​ល្អ​ឯកនៃ​ប្រទេស​ជប៉ុន ។ ចាប់ផ្តើម​ពី​ការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ការ​សម្រាំង​ជ្រើស​យក​វត្ថុធាតុដើម ព្រមទាំង​ការ​ផលិត ហើយនឹង​ការ​វិច​ខ្ចប់​នោះ អតិថិជន​របស់​យើង​ត្រូវ​បាន​ធានា​ថា​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​នៃ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ពី​ប្រទេស​ជប៉ុន ។

លោកស្រី ខេ​ង ពិ​ទូ​ពុធ​ធីតា នាយិកា និង​ជា​ម្ចាស់​ហាង ម៉ូ​ដ​ស្ទ័​រ បាន​ឲ្យ​ដឹង​ថា ៖ «​ប្រជាន​ខ្មែរ​យើង ក៏​ដូច​ជា​នៅ​អាស៊ី​ទាំងមូល​និយម​ចូល​ចិត្ត​ថែរក្សា​សម្រស់​ជា​ពិសេស​សុខភាព​ស្បែក និង​ចង់បាន​ស្បែក​ស​ម៉ដ្ឋខៃ ប៉ុន្តែ​ពួក​គាត់​ហាក់ដូចជា​លំបាក​ក្នុង​ការ​ជ្រើស​យក​ផលិត​ល​ផល​ដែល​មានគុណ​ភាពល្អ ហើយ​ផ្តល់​សុ​វត្តិភាព​ដល់​ការ​ប្រើប្រាស់​រយៈពេល​យូរ ព្រោះថា​ផលិត​ជា​ច្រើន​ត្រូវ​បាន​ផលិត​ឡើង​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​តែ​ខាងក្រៅ និង​លឿន​ពេក ដែល​ខុស​ពី​គោលការណ៍​ថែរក្សា​សម្រស់ និង​សុខភាព​របស់​ផលិតផល Mosbeau​។ លើស​ពី​នេះ​ទៅ​ទៀត Mosbeau យល់​ច្បាស់​ពី​ស្ត្រី​ដែល​មាន​អាយុ​ច្រើន ដែល​ងាយ​នឹង​ធ្លាក់​សម្រស់ ហើយ Mosbeau បាន​ផលិត​ស្រ​ឡាយ​ផលិតផល​ជា​ច្រើន​ដើម្បី​បំពេញតម្រូវការ​នេះ​» ។

លោកស្រី ពិ​ទូ​ពុធ​ធីតា បន្ត​ទៀត​ថា «​ដំបូង​ឡើយ​ខ្ញុំ​បាន​សាកល្បង​ប្រើ​ដោយ​ផ្ទាល់ ព្រោះថា​ក្នុង​អាជីព​របស់ខ្ញុំ មិន​ដែល​បាន​គេង​គ្រប់គ្រាន់​ឡើយ ហើយ​សុខភាព និង​សម្រស់​របស់ខ្ញុំ​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ ប៉ុន្តែ​ក្រោយ​ពី​ប្រើប្រាស់ Mosbeau មួយរ​យៈមក ឃើញ​ថា​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​ទុកចិត្ត ។ ដូច្នេះ​ហើយ​បានជា​ហាង ម៉ូ​ដ​ស្ទ័​រ យើងខ្ញុំ​សម្រេច​នាំ​យក​ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព​ម៉ាក Mosbeau នេះ​មក​ចែកចាយ​លក់​ទូ​ទាំង​ប្រទេស​កម្ពុជា​តែ​ម្តង​» ។

ក្រោយ​ពី​ទទួល​បាន​សិទ្ធិ​ចែកចាយ​ដោយ​ស្របច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រួច​មក ម៉ូ​ដ​ស្ទ័​រ បាន​ជ្រើសតាំង​ភ្នាក់ងារ​លក់​បន្ត​ជា​ច្រើន​នាក់​គ្រប់​ខណ្ឌ​ក្នុង​រាជធានី និង​ខេត្ត​ក្រុង ដែល​ភ្នាក់ងារ​នីមួយ​ៗ​ត្រូវ​បាន​ផ្តល់​លិខិតបញ្ជាក់​ដោយ​មានការ​ចុះហត្ថលេខា​ដោយ លោកស្រី ខេ​ង ពិ​ទូ​ពុធ​ធីតា និង​មាន​ឡូ​ហ្គូ (Logo) របស់ Modestore ជា​សម្គាល់ ។ ដូច្នេះ​អតិថិជន​អាច​រក​ជាវ​ផលិតផល Mosbeau នៅ​គ្រប់​ទិស​ទី​ដែល​នៅ​ជិត​លោក​អ្នក ដើម្បី​ទទួល​បាន​នូវ​សេវាកម្ម​យ៉ាង​ឆាប់រហ័ស​ទាន់ចិត្ត ។

លោកស្រី ពិ​ទូ​ពុធ​ធីតា បាន​បន្ថែម​ទៀត​ថា ផលិតផល ម៉ូ​ស​ប្យូ ក្រៅពី​ស្រ​ឡាយ​ផលិតផល​ថែរក្សា​សម្រស់ ក៏​មាន​អាហារ​បំប៉ន ដែល​ផលិត​ផ្សំ​ឡើង​យ៉ាង​សម្រិតសម្រាំង​ពី​សារធាតុ​ផ្សំ​ល្អ​ៗ​បំផុត​ជា​ច្រើន​ប្រភេទ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ពី​រដ្ឋាភិបាល​ជប៉ុន និង​ក្រសួងសុខាភិបាល​ប្រទេស​កម្ពុជា​ផង​ដែរ ។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ការ​ថែរក្សា​សម្រស់ និង​ការ​ជួបជុំ​ភ្នាក់ងារ​លក់​ផលិតផល​ម៉ូ​ស​ប្យូ​» លោ​ស្រី ពិ​ទូ​ពុធ​ធីតា បាន​ឲ្យ​ដឹង​ទៀត​ថា ភ្នាក់ងារចែកចាយ​ផលិតផល របស់​ម៉ូ​ស​ប្យូ ពី​ហាង​ម៉ូ​ដ​ស្ទ័​រ នឹង​ទទួល​បានការ​បណ្តុះបណ្តាល ជំនាញ​ក្នុង​ការ​លក់ ជំនាញ​ក្នុង​ការ​ធ្វើ​ទីផ្សារ ក៏​ដូច​ជា​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ូ​ដ​ស្ទ័​រ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី ការ​ថែរក្សា​សម្រស់ និង​ការ​ជួបជុំ​ភ្នាក់ងារ លក់​ផលិតផល​ម៉ូ​ស​ប្យូ កាលពី​ថ្ងៃ​ទី ២២ ខែសីហា កន្លង​ទៅ​នេះ ។ សម្រាប់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ក្លាយជា​ភ្នាក់ងារ​លក់​ផលិតផល​របស់​ម៉ូ​ស​ប្យូ លោក​អ្នក​អាច​ធ្វើការ​ទាក់ទង​ទៅ​កាន់​ហាង ម៉ូ​ដ​ស្ទ័​រ ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​អាគារ​លេខ ១៤BC ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹង​កក់ ១ ខណ្ឌទួលគោក ភ្នំពេញ ឬ អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ 078 500 300/ 015 88 4888 ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ