ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកតា​​​​ធ្លាក់ពីលើដើមស្វាយ​​ជង់​ជាមួយ​មែក​​ប្ញ​ស្សី

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​ខណៈ​លោកតាបាន​ដាក់​ជណ្តើរ​ឡើង​កាប់​មែក​ស្វាយ ស្រាប់តែ​រអិល​ធ្លាក់​ចុះ​និង​ជង់​ជា​មួយ​មែក​ប្ញ​ស្សី​ បណ្តាលឱ្យ​រង​របួសធ្ងន់ ។​ ​ភ្លាមៗ ត្រូវ​បាន​កូនចៅ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី​ ដោយលោកតា​បាន​ជួយ​រួច​ផុត​​គ្រោះថ្នាក់​…

​ខេត្តបន្ទាយមានជ័យ ៖ ​ខណៈ​លោកតាបាន​ដាក់​ជណ្តើរ​ឡើង​កាប់​មែក​ស្វាយ ស្រាប់តែ​រអិល​ធ្លាក់​ចុះ​និង​ជង់​ជា​មួយ​មែក​ប្ញ​ស្សី​ បណ្តាលឱ្យ​រង​របួសធ្ងន់ ។​ ​ភ្លាមៗ ត្រូវ​បាន​កូនចៅ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី​ ដោយលោកតា​បាន​ជួយ​រួច​ផុត​​គ្រោះថ្នាក់​ ។​ ហេតុការណ៍​បង្កការ​​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ តុលា ស្ថិតក្នុងនៅ​ភូមិ​ប៉ោយ​ក្តឿង ឃុំ​ព្រះ​នេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ​លោកតា​រង​គ្រោះ​ឈ្មោះ​សុង អ៊​ន អាយុ​៧៤​ឆ្នាំ នៅ​ភូមិ​​ខាងលើ ។ ប្រភព​បន្ត ថា ​នៅ​មុន​ពេល​កើតហេតុ​ លោកតា​រង​គ្រោះ គាត់​បាន​ដាក់​ជណ្តើរ​ឡើង​កាប់​មែក​ស្វាយ​នៅ​ខាងក្រោយ​ផ្ទះ តែ​ចៃដន្យ​ជណ្តើរ​រអិល​ដួល បណ្តាល​ឲ្យ​លោកតា​ធ្លាក់​មក​ជង់​នឹង​មែក​ប្ញ​ស្សី​ធំ​ជាង​មេដៃ​មាន​ចុង​ស្រួច​ប្រវែង​ជិត​១​ម៉ែត្រ ដែល​ដោត​អប​ដំណាំ មុត​ចំ​ឃ្លៀ​ក​ខាងស្តាំ​ធ្លុះ​ទៅ​ជិត​សៀត​ថ្កា​ខាងឆ្វេង​រង​របួសធ្ងន់ ។

បច្ចុប្បន្ន​ លោក​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បាន​រួច​ផុត​ពី​ការ​បាត់​បង់ជីវិត​ហើយ​ដែរ ។

អត្ថបទសរសេរ ដោយ