ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​គេ​បាន​​គ្រាន់ តែគេ​ទាន់​​គុក…នេះ​សកម្ម​ភាពជួយសង្គ្រោះ​ចោរ​ពីក្នុងលូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក្យ​មួយ​និយាយ​ថា ឆក់​គេ​បាន​វា​គ្រាន់ គេ​ទាន់​ទោះ​សម្ងំ​ក្នុង​លូ​ក៏​គេច​មិន​រួច​ដែរ ។ ទាក់ទិន​នឹង​បញ្ហា​នេះ​ជនសង្ស័យ​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​តែ​មិនដឹង​ថា ឆក់​កាបូប​ឬ​ទូរស័ព្ទ​ទេ បាន…

រាជធានី​ភ្នំពេញ ៖ ពាក្យ​មួយ​និយាយ​ថា ឆក់​គេ​បាន​វា​គ្រាន់ គេ​ទាន់​ទោះ​សម្ងំ​ក្នុង​លូ​ក៏​គេច​មិន​រួច​ដែរ ។ ទាក់ទិន​នឹង​បញ្ហា​នេះ​ជនសង្ស័យ​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​តែ​មិនដឹង​ថា ឆក់​កាបូប​ឬ​ទូរស័ព្ទ​ទេ បាន
ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ដោយសារ​ភ័យ​ស្លន់ស្លោ​ភ្នែក​នៅ​ក​ញ្ចឹ​ង.ក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្គូ​ពី​១​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យដួល​ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន​ដោយ​ជើង ត្រូវ​បាន​កម្លាំង​ខណ្ឌ​៧​មក​រា ដេញ​តាម​ចាប់​ក្របួច​ជាប់​ទាំង​២​នាក់​យក​ទៅ​សួរនាំ ។

https://www.facebook.com/100008503272410/videos/2196072587352829/

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ តុលា តាម​បណ្តោយ​ផ្លូវ​លេខ​១១៣ នៅ​ចំណុច​មន្ទីរ​សម្រាក​ព្យាបាល​យីហោ​ហ្វ​អេ​វើ​យុំ​ា​ង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា កំពុង​តែ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HJ1380 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មិនដឹង​ថា ជនសង្ស័យ​ខាងលើ​២​នាក់​នោះ​ឆក់​ទូរស័ព្ទ​ដៃ​ឬ​កាបូប​នោះ​ទេ ពី​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Today មិន​ចាំ​ពណ៌​មិន​ចាំ​ស្លាក​លេខ​បាន​សម្រេច​ហើយ​បម្រុង​នឹង​បើក​រត់គេច​ខ្លួន ។

ប៉ុន្តែ​ព្រះ​មិន​ជួយ​ដោយ​ចៃដន្យ​អាក្រក់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​ដេញ​តាម​ចាប់ ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់​បាន​បើក​រត់គេច​ខ្លួន ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BQ4450 បើកបរ​តាម​បណ្តោយ​ផ្លូវ​២៧៨ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បណ្តាល​ឱ្យ​ម៉ូតូ​ស្គូ​ពី​ខូច​អស់​មួយ​កំណាត់​ខាង​មុខ ។

ចំណែកឯ​ជនសង្ស័យ​បាន​ព្យាយាម​ស្ទុះ​រត់​ទាំង​ត្រដាបត្រដួស​ហើយ​ជន​ម្នាក់​ក៏​បាន​លោត​ចូល​ទៅ​ពួន​សម្ងំ​ក្នុង​លូ​ទឹក​ស្អុយ​ដែល​មាន​ជម្រៅ​ជាង​១​ម៉ែត្រ ។ ទោះបី​ចូល​លាក់ខ្លួន​ក្នុង​លូ​ទឹក​ស្អុយ​យ៉ាងណា​ក៏​គេច​មិន​រួច​ដែរ​ត្រូវ​បាន​ប៉ូលិស​ជួយ​ទាញ​ដៃ​ឡើង​មក​លើ និង​ម្នាក់​ទៀត​បានរ​ត់ទៅ​ដល់​ផ្លូវ​លេខ​១១៣ ទើប​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​បាន​ក្របួច​ជាប់ យក​មក​សួរនាំ​ទាំង​២​នាក់ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ