ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុងព្រះសីហនុ​ក្តៅស្លឹកត្រចៀក​ចុះ​រុះ​ទីតាំង​សិប្បកម្ម​ចោល​មួយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ជា​ពិសេស​មាន​កិច្ច​អន្តរា​គម​ន៏​ពី​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ នេះ​ក្រុមការងារ​ក្រុងព្រះសីហនុ​បាន​ចុះ​រុះរើ​ទីតាំង​សិប្បកម្ម​ឈើ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០២…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ជា​ពិសេស​មាន​កិច្ច​អន្តរា​គម​ន៏​ពី​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ នេះ​ក្រុមការងារ​ក្រុងព្រះសីហនុ​បាន​ចុះ​រុះរើ​ទីតាំង​សិប្បកម្ម​ឈើ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ​បន្ទាប់​ពី​ម្ចាស់​ទីតាំង​ពុំ​បាន​អនុវត្ត​ន៏​តាម​ការ​ណែនាំ​អំពី​រដ្ឋបាល​ក្រុង ដែល​ចុះ​អប់រំ​ណែនាំ​នា​ពេល​កន្លង​មក ។

យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាក្រុង​ដែល​បាន​ដឹកនាំ​ក្រុមការងារ​បាន​អះអាង​ថា ដោយ​មានការ​អនុញ្ញាត​អំពី​លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​មក​ធ្វើការ​ហាមឃាត់​ការដ្ឋាន​សំណង់​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ដោយ​បាន​ចុះ​រុះរើ​ទីតាំង​សិប្បកម្ម​ឈើ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ បន្ទាប់​ពី​ម្ចាស់​ទីតាំង​ពុំ​បាន​អនុវត្ត​ន៏​តាម​ការ​ណែនាំ​អំពី​រដ្ឋបាល​ក្រុង​ដែល​ចុះ​អប់រំ​ណែនាំ​នា​ពេល​កន្លង​មក​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ធ្វើ​តំណើរ​របស់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មួយ​ចំហៀង​ផ្លូវ​បង្ក​កកស្ទះ​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​បើ​ទោះបីជា​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​ធ្វើការ​ណែនាំ​យ៉ាងណា​ក្តី ។ ដូចនេះ​ដើម្បី​ជា​ការ​ព្រមាន​អាជ្ញាធរ ក្រុង​សម្រេច​រុះរើ​សំណង់​ចេញ​ពីលើ​ចំណី​ផ្លូវ​ដោយ​យក​សម្ភារ​សំណង់​ចេញ​មិន​ឱ្យ​មានការ​សាងសង់​អ្វី​តទៅ​ទៀត​ឡើយ​។

​ជុំវិញ​ចំណាត់ការ​យ៉ាង​ក្តៅ​គគុក​របស់​អាជ្ញាធរ​ក្រុង​នេះ​ផង​ដែរ ក្រុម​ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង និង​បាន​ស្នើរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជា​ពិសេស​មន្ត្រី​ពាក់​ព័​ន្ឋ រឹត​បន្តឹងបន្ថែម​ទៀត​ទៅ​លើ​ក្រុមហ៊ុន​សាងសង់​ជា​ច្រើន​ទៀត ដែល​គិតតែ​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន ផ្ទុក​សម្ភារ​សំណង់​ផ្សេង​ៗ​នៅ​លើ​ផ្លូវ​សាធារណៈ បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ បង្ករ​ភាព​ស្មុ​ក​ស្មាញ​ដល់​អាជ្ញាធរ​ដែនដី ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​តំណើរ​តាម​ផ្លូវ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ