ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនជាតិ​ចិនតៃវ៉ាន់​បា.ញ់​សម្លា.ប់​មិត្តភក្តិ​រឿង​គំនុំ​ជំពាក់​ប្រាក់​១៥០០០​ដុល្លារ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិនតៃវ៉ាន់ ម្នាក់​ដែល​បាញ់​សម្លាប់​មិត្តភក្តិ​មិន​បាន​សម្រេច​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន និង​បង្ហាញ​មុខជា​សា​រណៈ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១​រសៀល ថ្ងៃ​ទី​០៤ ខែតុលា​នេះ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិនតៃវ៉ាន់ ម្នាក់​ដែល​បាញ់​សម្លាប់​មិត្តភក្តិ​មិន​បាន​សម្រេច​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន និង​បង្ហាញ​មុខជា​សា​រណៈ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១​រសៀល ថ្ងៃ​ទី​០៤ ខែតុលា​នេះ​ហើយ ។

សេចក្តីរាយការណ៍​បាន​បន្ត ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​អោយ​ដឹង​ថា​ឈ្មោះ LAI SUNGMAO អាយុ​៥៣​ឆ្នាំ ជា​ជនជាតិ​តៃវ៉ាន់ មុខរបរ​ជា​ពាណិជ្ជករ ស្នាក់​នៅ​បន្ទប់​លេខ​២២ ផ្ទះសំណាក់​ឡេ​ង សុ​ផា​ន ស្ថិត​នៅ​ផ្លូវ​លេខ​៦៤៤ ភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

តាម​លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានអោយ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​របស់​លោក​សហ​ការណ៍​ជាមួយ​កម្លាំង​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០២ ខែតុលា​នេះ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន (​ប្រើ​អាវុធ​ខ្លី បាញ់​ទៅ​លើ​មិត្តភក្តិ​របស់​ខ្លួន ចំនួន​៣​គ្រាប់​ដែល​បាន​ប្រព្រឹត្ត​កាល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខទ្វារ​ច្រកចូល​ភោជនីយដ្ឋាន​និង​កាហ្វេ​ហ្គ្រី​ន ភូមិ​៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

នៅ​ក្នុង​សកម្មភាព​ជន​ដៃដល់​បាន​បាញ់​ចំនួន​៣​គ្រាប់ តែ​ពុំ​បណ្តាល​អោយរ​ងរ​បួស​ឡើយ ។ ជន​រង​គ្រោះ​ដែល​រង​ការ​បាញ់​ពី​មិត្តភក្តិ​នេះ​ឈ្មោះ XIAO HONG JE អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ​ពាណិជ្ជករ និង​ឈ្មោះ ស្រូ រិ​ទ្ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុ​រ​ខរ​បរ​គ្រូបង្រៀន ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ឈាន​ទៅ​បាញ់​សម្លាប់​មិត្តភក្តិ​ខ្លួនឯង​ផ្តើម​ចេញពី​ទំនាស់ ដែល​ជន​ដៃដល់​ខឹង​ជន​រង​គ្រោះ​ជំពាក់​ប្រាក់​១៥០០០​ដុល្លារ​មិន​សង ហើយ​ជិះ​រថយន្ត​ម៉ាក​TOYOTA HIGHLANDER ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AY៩២២៣​ទៅ​បាញ់​សម្លាប់ មិត្តភក្តិ​ចំនួន​៣​គ្រាប់ តែ​ពុំ​បណ្តាល​អោយរ​ងរ​បួស ។ បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើងខ្លី​ម៉ាក SIG SAUER មួយ​ដើម បង់​កាំភ្លើង ចំនួន​០១ និង​គ្រាប់​ចំនួន​៣០​គ្រាប់ លិខិតឆ្លងដែន​ចំនួន​០២​ក្បាល ទូរស័ព្ទ​ដៃ​ចំនួន​០២ គ្រឿង ម្សៅ​ពណ៌​ស (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​១០​កញ្ចប់ ថ្នាំ​គ្រាប់​ម៉ាក​ហ្វា​យ (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​០៥​គ្រាប់​ថ្នាំ​គ្រាប់​ពណ៌​ខៀវ និង​ពណ៌​ផ្កាឈូក (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​១៨​គ្រាប់ រថយន្ត​មួយ​គ្រឿង ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ថ្នាំ​ញៀន​ដែល​សមត្ថ​ក​ចិ​ច្ច​ដកហូត​ត្រូវ​បាន​ជនសង្ស័យ ទិញ​ក្នុង​តម្លៃ​៥​ពាន់​ដុល្លារ ដើម្បី​ទុក​ប្រើប្រាស់ ។​បន្ទាប់​ពី​បង្ហាញមុខ​សមត្ថកិច្ច​ក៏​បា​នប​ញ្ចូ​ន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ