ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូស​មាស​13​តោន​ពី​ផ្ទះ​អតីត​ចៅ​ហ្វាយ​​ក្រុង (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្នុង​ប្រតិបត្តិការ​បោស​សម្អាត​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​សម្រុកចូល​ឆែកឆេរ​ផ្ទះ​លោក​ចាង គី អគ្គលេខាបក្ស​កុម្មុយនីស្ដ​ក្រុង​ហៃ​គូ និង​ជា​អតីត​ចៅហ្វាយ​ក្រុង បាន​រក​ឃើញ​គំនរ​មាស​ប្រមាណ​ជាង​១៣​តោន ដែល​មាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​នៅ​ក្នុង​បន្ទប់សម្ងាត់​មួយ ។…

ប្រទេស​ចិន ៖ ក្នុង​ប្រតិបត្តិការ​បោស​សម្អាត​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​សម្រុកចូល​ឆែកឆេរ​ផ្ទះ​លោក​ចាង គី អគ្គលេខាបក្ស​កុម្មុយនីស្ដ​ក្រុង​ហៃ​គូ និង​ជា​អតីត​ចៅហ្វាយ​ក្រុង បាន​រក​ឃើញ​គំនរ​មាស​ប្រមាណ​ជាង​១៣​តោន ដែល​មាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​នៅ​ក្នុង​បន្ទប់សម្ងាត់​មួយ ។

ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ និង​រាយ​ការ​ណ៏​ពី​ទំហំ​ទឹកប្រាក់​មហាសាល​ប្រមាណ​ជាង​៣០​ពាន់​លាន​អ៊ឺ​រ៉ូ​ក្នុង​គណនី​ធនាគារ​របស់​អតីត​លេខា​បក្ស​វ័យ​៥៨​ឆ្នាំ​រូប​នេះ ដែល​សង្ស័យ​ថា​មាន​ប្រភព​មក​ពី​ការ​ស៊ីសំណូក ។

លោក ចាង គី អាច​ប្រឈម​មុខ​នឹង​ទោស​ប្រហារជីវិត ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ​ទ្រព្យ​សម្បត្តិ​ដែល​បាន​រឹបអូស​ទាំងនោះ​មាន​ប្រភព​មក​ពី​អំពើ​ពុក​រលួយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ ODN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ