ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​លោក​មិនមែន Messi និង Ronaldo ទេតែ​ជា​កីឡាករ​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​គ្រប់គ្រង​បាល់ទាត់ KPMG បាន​បង្ហាញ​ពី​តម្លៃ​កីឡាករ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ព្រោះតែ Messi និង…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​គ្រប់គ្រង​បាល់ទាត់ KPMG បាន​បង្ហាញ​ពី​តម្លៃ​កីឡាករ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ព្រោះតែ Messi និង Ronaldo មិន​ឈរ​នៅ​លំដាប់​កំពូល​ទេ ​។

ដូច​ជា​យើង​បានឃើញ​ស្រាប់​នៅ​ក្នុង​តារាង​របស់ KPMG កីឡាករ Kylian Mbappe របស់​ក្លិប​អ្នកមាន​បារាំង PSG ឈរ​នៅ​លំដាប់​ទី​១​ដែល​មាន​តម្លៃ​ខ្លួន​២២៥​លាន​អឺ​រ៉ូ និង Neymar Jr. ឈរ​នៅ​លេខ​រៀង​ទី​២​ជាមួយនឹង​តម្លៃ​ខ្លួន​១៩២.៩​លាន​អឺ​រ៉ូ ។

Messi នៅ​ពេល​នេះ​មាន​តម្លៃ​ខ្លួន​លំដាប់​ទី​បី ដែល​ស្មើនឹង​១៨៦.៦​លាន​អឺ​រ៉ូ ខណៈ​ដែល Eden Hazard ជាប់​នៅ​លំដាប់​ទី​បួន ដែល​មាន​តម្លៃ​ស្មើនឹង​១៦២.៨​លាន​អឺ​រ៉ូ ។ កីឡាករ​របស់​ក្លិប​ហង្ស​ក្រហម Mohamed Salah គឺជា​កីឡាករ Premier League មាន​តម្លៃ​ថ្លៃ​ជាងគេ ហើយ​ជាប់​នៅ​លំដាប់​ទី​ប្រាំ​នៅ​លើ​តារាង​ជាមួយនឹង​តម្លៃ​១៥៨​លាន​អឺ​រ៉ូ ។

អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​ថែម​ទៀត​នោះ គឺ​គ្មាន​ឈ្មោះ​របស់ Cristiano Ronaldo ទាល់តែ​សោះ ដែល​ជា​កីឡាករ​ធ្លាប់​តេ​មាន​តម្លៃ​ថ្លៃ​ផ្តាច់​គេ​កាលពី​អតីតកាល ។ កីឡាករ​អាយុ​៣៤​ឆ្នាំ​រូប​នេះ បាន​ចាក​ចេញពី Real Madrid មក​កាន់ Juventus កាលពី​ឆ្នាំ​២០១៨ ក្នុង​តម្លៃ​១១៧​លាន​អឺ​រ៉ូ ហើយ​រកបាន​គ្រាប់​បាល់​៣២​គ្រាប់ ជាមួយនឹង​ការ​ទាត់ Assists បាន​១១​ដង ក្នុង​ការ​ប្រកួត​៥០​ដង ៕

ប្រភព ៖ foxsportsasia , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ