ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួន​គ្មាន​បញ្ហា​ជាមួយ​នរណា​ទេ..ក្រៅពី ផ​ន ទុំ (អ្នកស្លា.ប់)

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទីបំផុត ក្នុង​រយៈពេល​ជាង​១​ម៉ោង​ក្រោយមក ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​នៅ​កណ្ដាល​ក្រុង​បាន​លុង ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ភ័យរន្ធត់​និង​តក់ស្លុត​យ៉ាង​ខ្លាំង​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ។ ការ​ពិត​ការបាញ់​សម្លាប់​គ្នា​នេះ​…

ខេត្តរតនគិរី ៖ ទីបំផុត ក្នុង​រយៈពេល​ជាង​១​ម៉ោង​ក្រោយមក ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់​សម្លាប់​ជន​
រង​គ្រោះ​នៅ​កណ្ដាល​ក្រុង​បាន​លុង ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ភ័យរន្ធត់​និង​តក់ស្លុត​យ៉ាង​ខ្លាំង​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ។ ការ​ពិត​ការបាញ់​សម្លាប់​គ្នា​នេះ​ គឺ​ទាំង​ជន​ដៃ
ដល់​និង​ជន​រង​គ្រោះជា​មន្ត្រី​នគរបាល​ដូច​គ្នា ហើយ​ក៏​ជា​មិត្តភក្តិ​នឹង​គ្នា​ទៀត​ផង ។

https://www.facebook.com/schan.but/videos/512604959516448/

ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ទោ យិ​ន ចំណាន បាន​ប្រាប់​កោះសន្តិភាព​ថា ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ផែន ឌី​ណា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌចាប់ខ្លួន​បាន នា​វេលា​ម៉ោង​ប្រមាណ​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា នៅ​ចំណុច​ផែ​ទី​៤​រម​ណីយដ្ឋាន​បឹង​យក្ស​ឡោម ក្រុង​បាន​លុង ពោល​គឺ​ក្រោយ​ធ្វើ​សកម្មភាព​ជាង​១​ម៉ោង ។ ជាមួយ​នឹង​​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​រថយន្ដ​ដែល​បើក​ទៅ​ធ្វើ​សកម្មភាព​មួយ​គ្រឿង​ម៉ាក​នី​ស្សាន់ ណា​វ៉ា​រ៉ា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២N-៥០១១ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ នួន មក​រា អាយុ​៣១​ឆ្នាំ ជាម​ន្ដ្រី​នគរបាល​នៅ​ការិយា​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផ​ន ទុំ អាយុ​៣០​ឆ្នាំ មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​ខេត្ត ។ លោក ផ​ន ទុំ ត្រូវ​បាន​បាញ់​សម្លាប់​ពេល​កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅ​ក្នុង​ហាង​ថៅកែ​យួន​មួយ​កន្លែង​ក្បែរ​ភោជនីយដ្ឋាន​ផ្សារ​ម្លិះ​៧៧ ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង កាលពី​វេលា​ម៉ោង​ប្រមា​ណ​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ត្រូវមួយ​គ្រាប់​ចំ​ក្បាល ។

ទាំង​សាក្សី​និង​សមត្ថកិច្ច​សុទ្ធតែ​អះអាង​ដូច​គ្នា​ថា ជន​រង​គ្រោះ​ស្លាប់នៅ​កន្លែង​កើតហេតុ​នោះ ។ ប៉ុន្ដែ​ក្រុម​គ្រួសាររបស់​ជន​រង​គ្រោះ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់កន្លែង​កើតហេតុ​មិន​អស់ចិត្ត​ឡើយ និង​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រោយ​កើតហេតុ​ជាង១​ម៉ោង ជន​ដៃដល់​ត្រូវ​នគរបាល​ខេត្ត​ចាប់ខ្លួន​បាន គឺ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៤៥​នាទី​នា​ព្រឹក​ថ្ងៃ​ដដែល នៅ​ចំណុច​ផែ​កម្សាន្ត​រមណីយដ្ឋាន​បឹង​យក្ស​ឡោម ក្រុង​បាន​លុង ព្រមទាំង​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម​និង​រថយន្ត​មួយ​គ្រឿង ។

បន្ទាប់​ពី​ចាប់ខ្លួន​និង​បណ្តើរ​ឡើង​ពី​ផែ​បឹង​យក្ស​ឡោម ឈ្មោះ នួន មក​រា និយាយ​ថា បើ​ខ្លួន​រត់​មិន​មក​ទី​នេះ​ទេ ព្រោះ​មាន​ចេតនា​បាញ់​សម្លាប់​ខ្លួន​លើ​ផែ​នេះ តែ​ចិត្ត​មិន​ដាច់​ខ្លាច​ម្តាយ​ស្រែកយំ ។ នួន មក​រា និយាយ​ថា ខ្លួន​គ្មាន​បញ្ហា​ជាមួយ​នរណា​ទេ ក្រៅពី ផ​ន ទុំ ។

ចំពោះ​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​គ្នា​ផ្អើល​ពេញ​ក្រុង​បាន​លុង​នេះ សមត្ថកិច្ច​បាន​ត្រឹម​កំណត់​ថា គឺជា​រឿង​គំនុំ​ផ្ទាល់ខ្លួន ។ មានការ​កត់សម្គាល់​ផង​ដែរ​ ពី​ការ​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ នួន មក​រា ដែល​បាន​ធ្វើការ​ព្រមាន​បុគ្គល​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ គឺជា​កំហឹង​មួយ​មុន​ពេល​ឈាន​ដល់​ការ​បាញ់​សម្លាប់​នេះ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​មុខ​ហាង​កាហ្វេ​ដែល​មាន​ថៅកែ​ជា​ស្ត្រី​វៀតណាម​ដ៏​ស្រស់​ស្អាត​នោះ មាន​ខ្លះ​និយាយ​ថា គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​៣​ទៅ​៤​នាក់ មក​ឈប់​មុខ​ហាង​កាហ្វេ​ខាងលើ រួច​មាន​ម្នាក់​ពាក់​អាវយឺត​ពណ៌​ត្រេ​អុ​ី ចុះ​ដើរ​តម្រង់​មក​ជន​រង​គ្រោះ​រួច​ដក​កាំភ្លើង​បាញ់​ក្បាល​ចំ​សៀតផ្កា​ធ្លាយ​ទៅ​ម្ខាង​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​តែ​ម្តង រួច​ហើយ​រត់ឡើង​រថយន្ត​បើក​គេចខ្លួន​បាត់​ទៅ ។

ក្រោយ​ពី​ចាប់ខ្លួន ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់ប្រហារ​ជន​រង​គ្រោះ​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​រួម​ជាមួយ​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត ។ ជន​រង​គ្រោះ​គឺ​លោក ផ​ន ទុំ ធ្លាប់​ជា​អតីត​នាយ​ប៉ុស្តិ៍​ឡា​បាន​សៀ​ក ដែល​បាន​ផ្ទេរ​ភារកិច្ច​មក​ជា​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ប្រមាណ​ជិត​១​ឆ្នាំ​ហើយ ឯ​ឈ្មោះ នួន មក​រា ក៏​ផ្ទេរ​មក​ពី​វរៈ​ការពារ​ព្រំដែន​ដែរ ៕

អត្ថបទសរសេរ ដោយ