ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ…ឧត្តមសេនីយ៍ម្នាក់យកលុយ15ម៉ឺនដុល្លាររត់តាមខ្យល់​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​យោធា​ថ្នាក់ឧត្តម​សេនីយ៍​ម្នាក់ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រាក់​១៥​មុ​ឺ​ន​ដុល្លារ ​ក្នុងការ​ធានា​រត់​ច្បាប់​បើក​ក្លិប​កម្សាន្ត​មួយ បែរជា​យក​លុយ​គេ​ចាយវាយ​ហ្មត់​គ្មាន​បាន​សាច់​ការ​ណាមួយ​នោះ​ទេ និង​ក្លាយ​ទៅជា​ការ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ទៀត​ផង ។ ក្លិប​កម្សាន្ត​ដែល​ឱ្យ​លោក​ឧត្តមសេនីយ៍​រត់ការ​សុំ​ច្បាប់​នោះ មា​នទី​តាំងនៅ​ជាប់​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​តន់​ហន់…

ខេត្តកំពត ៖ មន្ត្រី​យោធា​ថ្នាក់ឧត្តម​សេនីយ៍​ម្នាក់ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រាក់​១៥​មុ​ឺ​ន​ដុល្លារ ​ក្នុងការ​ធានា​រត់​ច្បាប់​បើក​ក្លិប​កម្សាន្ត​មួយ បែរជា​យក​លុយ​គេ​ចាយវាយ​ហ្មត់​គ្មាន​បាន​សាច់​ការ​ណាមួយ​នោះ​ទេ និង​ក្លាយ​ទៅជា​ការ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ទៀត​ផង ។

ក្លិប​កម្សាន្ត​ដែល​ឱ្យ​លោក​ឧត្តមសេនីយ៍​រត់ការ​សុំ​ច្បាប់​នោះ មា​នទី​តាំងនៅ​ជាប់​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​តន់​ហន់ ជាប់​ច្រក​យា​ុំ​ង​ថា​ន់​របស់​វៀតណាម ស្ថិត​ក្នុងភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ។ ខណៈ​ក្លិប​កម្សាន្ត​ដែល​មា​នទី​តាំងនៅ​កៀក​ព្រំដែន​មួយ​នេះ ​មិន​ទាន់​បាន​ដំណើ​រការ​ផង ក៏​មាន​ឧត្តមសេនីយ៍​ម្នាក់​មក​ទាក់ទង​ម្ចាស់​ដី​បើក​ក្លិប និង​ធានា​ជួយ​រត់​ច្បាប់ ព្រមទាំង​បង្គាប់​ឱ្យ​ម្ចាស់​ក្លិប​យក​លុយ​ចំនួន​១៥​មុ​ឺ​ន​ដុល្លារ​​ទៅ​គិតគូរ​ថ្នាក់លើ ។

ទោះជា​បែប​ណា ក្លិប​កម្សាន្ត​នៅ​ជាប់​ព្រំដែន​មួយ​នេះ​សាងសង់​រួចរាល់​ហើយ តែ​មិន​ទាន់​មានច្បាប់​ព្រោះ​ម្ចាស់​ក្លិប​សង្ឃឹម​ទៅ​លើ​លោក​ឧត្តមសេនីយ៍​ជួយ​រត់​ច្បាប់​តែ​រត់​មិន​បាន បែរជា​យក​លុយ​ទៅ​ទិញ​ដី​អស់ហើយ​ពេល​រត់​ច្បាប់​មិន​បាន​មិន​ព្រម​សង​លុយ​មក​វិញ​ទេ ។

បើ​តាម​ការ​អះអាង​របស់​ម្ចាស់​ក្លិប​កម្សាន្ត​ដែល​នៅ​មេម៉ាយ​នេះ បាន​និយាយ​ដោយ​មិន​ព្រៀង​ទុក​ថា លុយ​ចំនួន​១៥​មុ​ឺ​ន​ដុល្លារ​គាត់​បាន​ប្រគល់​ឱ្យទៅ​ឧត្តមសេនីយ៍​រូប​នោះ ព្រោះ​តាម​ការ​បង្គាប់ ចំនួន​លុយ​នេះ​គឺ​គាត់​យក​ទៅ​ជួយ​រត់​ច្បាប់​បើក​ក្លិប​។ ម្ចាស់​ក្លិប​និយាយ​ទៀត​ថា គាត់​មិន​ចង់បាន​អី​ទេ​គឺ​គាត់​ចង់បាន​លុយ​នោះ​មក​វិញ ហើយ​រឿងនេះ​បើ​ឧត្តមសេនីយ៍​រូប​នោះ​មិន​ព្រម​សង​ទេ​មាន​តែ​ផ្លូវច្បាប់​ទេ ព្រោះ​គាត់​មាន​រូបថត​ជា
ភ័ស្ដុតាង​ក្នុង​ការ​ទទួល​លុយកាក់​រត់ការ ។

មានការ​កត់​សម្គាល់ថា នៅ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​នេះ​មានកា​សុ​ី​ណូ​មួយ​ដែរ តែ​មិនសូវ​មាន​ជនជាតិ​វៀតណាម​មក​លេង​ទេ ហើយ​អាច​នឹង​បិទទ្វារ​នៅ​ពេល​ខាង​មុខ ។ ចំណែកឯ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក មានកា​សុ​ី​ណូ​ចំនួន​៤​កន្លែង តែ​កា​សុ​ី​ណូ​មួយ​បាន​ដួល​រំលំ​ហើយ​ព្រោះ​អត់​មាន​អ្នក​មក​លេង និង​កា​សុ​ី​ណូ​វី​ហ្គា​ហា​ទៀង​ខ្នាត​ធំ​មាន​ជនជាតិ​វៀតណាម​ច្រើន​និង​ពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ចូល​លេង ។

ឯកា​សុ​ី​ណូ​ជីវី​ម៉ា​ណ បាន​ជួល​ទៅ​ឱ្យ​ជនជាតិ​វៀតណាម​ជា​អ្នកគ្រប់គ្រង​ដែល​ភាគច្រើន​ជនជាតិ​ខ្មែរ​ចូល​លេង តែ​រថយន្ត​និង​ម៉ូតូ​ខ្មែរ​មិន​ត្រូវ​គេ​អនុញ្ញាត​ឱ្យ​ទុក​ក្នុង​បរិវេណ​នោះ​ទេ អ្នក​មើល​ការ​ខុស​ត្រូវ​ឱ្យ​យក​ទៅ​ទុក​កន្លែង​ផ្សេង ៕ ​

អត្ថបទសរសេរ ដោយ