ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចេះ​រឿង​នេះ​! ជ្រុះ​បាត់​លុយ​៣​ម៉ឺន​ដុល្លារ​តែ​កាបូប​បាន​វិញ​គ្មាន​លុយ​អី​មួយ​រយ​សោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​អន្តរាគមន៍​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែតុលា​នេះ ដោយ​ប្រាប់​នគរបាល​ថា គាត់​បាន​ជ្រុះ​កាបូបដៃ​អស់​លុយ​៣​ម៉ឺន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​អន្តរាគមន៍​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែតុលា​នេះ ដោយ​ប្រាប់​នគរបាល​ថា គាត់​បាន​ជ្រុះ​កាបូបដៃ​អស់​លុយ​៣​ម៉ឺន​ដុល្លារ រួម និង​ឯកសារ​មួយ​ចំនួន ទៀយ ហើយ​មាន​គេ​រើស​កាបូប​ឲ្យ​វិញ តែ​លុយ​បាត់បង់​ទាំងអស់ ។

បុរស​នេះ​មិន​បាន​ប្រាប់​អត្តសញ្ញាណ​របស់​ខ្លួន និង​មិន​ចង់​ឲ្យ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឡើយ ហើយ​គាត់​បាន​និយាយ​ប្រាប់​នគរបាល​ថា គាត់ គឺជា​បុគ្គលិក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​លក់​រថយន្ត​មួយ ស្ថិត​នៅ​ម្តុំ​មន្ទីរពេទ្យ​រុ​ស្ស៊ី រាជធានី​ភ្នំពេញ ។ គាត់​ទើប​លក់ដាច់​រថយន្ត​មួយ​គ្រឿង ស៊េរី​ឆ្នាំ​២០១០ បាន​ប្រាក់​៣​ម៉ឺន​ដុល្លារ ហើយ​នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង ធ្វើ​ដំណើរ​ចេញពី​ក្រុមហ៊ុន​នៅ​ម្តុំ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ឆ្ពោះទៅ​ផ្ទះ​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា នៅ​ក្នុងភូមិ​សង្កាត់ និង​ខណ្ឌ​ណា​នោះ​ឡើយ ។

បុរស​នេះ​បាន​បន្ត​ថា លុះ​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី​ទៅ​ដល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តាម​មហាវិថី សហព័ន្ធ​រុ​ស្សី ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ដឹង​ថា បាត់​កាបូប​លុយ​អស់​៣​ម៉ឺន​ដុល្លារ ។ ខណៈនោះ​គាត់​ក៏​បត់​ត្រឡប់​ក្រោយ​វិញ ដើម្បី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាប​១ ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ពេល​ទៅ​ដល់​មុខ​ប៉ុស្តិ៍​មិន​ទាន់​បាន​ចូល​ផង មាន​គេ​យក​កាបូប​ដែល​ជ្រុះ​បាត់​នោះ​មក​ឲ្យ ដោយ​ប្រាប់​គាត់​ថា រើស​បាន​តាម​ផ្លូវ ហើយ​ពេល​គាត់​បើក​កាបូប​មើល ស្រាប់តែ​លុយ​៣​ម៉ឺន​ដុល្លារ​បាន​មក​ពី​ការ​លក់​រថយន្ត​នោះ បាត់​អស់​គ្មាន​សល់​ឡើយ ។

ទាក់ទិន និង​ហេតុការណ៍​នេះ​នគរបាល​មិន​ទាន់​មានការ​ជឿជាក់​លើ​បុរស​នេះ​ថា ពិតជា​ជ្រុះ​បាត់​កាបូប​លុយ​ទាំងស្រុង​នៅឡើយ​ទេ ព្រោះ​ហាក់​មិន​សម​ហេតុផល​ត្រង់​ថា អ្នក​រើស​បាន​កាបូប​ដល់​ដៃ​ហើយ បែរជា​ហ៊ាន​យក​មក​ប្រគល់​ឲ្យ​គាត់​វិញ ។ ម្យ៉ាង​មូលហេតុ​អ្វី​ទើប​អ្នក​រើស​កាបូប​ដឹង​ថា បុរស​នេះ​ជា​ម្ចាស់​កាបូប ហើយ​លុយ​លក់​រថយន្ត​បាន​គួរតែ​ប្រគល់​ទៅ​ខាង​ក្រុមហ៊ុន ហេតុ​អ្វី​បានជា​ដាក់​តាម​ខ្លួន​ទៅ​វិញ ដូច្នោះ​រឿង​នេះ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ