ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​រុងរឿង​ព្រោះ​មើល​រំលង​សេចក្តី​ល្អ​របស់​អ្នក​ដទៃ

4 ឆ្នាំ មុន

មនុស្ស​យើង​ជា​ទូទៅ​រមែង​មាន​ចំណុច​ល្អ ហើយ​ក៏​មិន​មាន​ចំណុច​ល្អ​ផង​ដែរ ប៉ុន្តែ​កាលណា​មាន​ល្អ​ច្រើន​ទៅ​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ យើង​ក៏​រមែង​មើល​រំលង​នូវ​អ្វី​ដែល​មិនល្អ​ទាំង​អ្វី​ដែល​រឿង​មិនល្អ​នោះ​ជា​ចំណុច​សំខាន់​នៃ​ជីវិត​ទៀត​ផង​ដូច​ជា​ការ​មើល​រំលង​សេចក្តី​ល្អ​របស់​អ្នក​ដទៃ​ជាដើម ។ យើង​សាក​សង្កេត​រក​ចំណុច​ខ្វះខាត ដែល​ធ្វើ​ឲ្យ​គេ​មិន​បាន​ចម្រើន​រុងរឿង​ក្នុង​ជីវិត​ទៅ​មើល យើង​នឹង​អាច​ឃើញ​បាន ទាំង​ដែល​ចំណុច​ខ្វះខាត​ដែល​យើង​បាន​រក​ឃើញ​នោះ អាច​ជា​ចំណុច​ខ្វះខាត​ដ៏​សំខាន់​របស់​គេ​ទៀត​ផង…

មនុស្ស​យើង​ជា​ទូទៅ​រមែង​មាន​ចំណុច​ល្អ ហើយ​ក៏​មិន​មាន​ចំណុច​ល្អ​ផង​ដែរ ប៉ុន្តែ​កាលណា​មាន​ល្អ​ច្រើន​ទៅ​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ យើង​ក៏​រមែង​មើល​រំលង​នូវ​អ្វី​ដែល​មិនល្អ​ទាំង​អ្វី​ដែល​រឿង​មិនល្អ​នោះ​ជា​ចំណុច​សំខាន់​នៃ​ជីវិត​ទៀត​ផង​ដូច​ជា​ការ​មើល​រំលង​សេចក្តី​ល្អ​របស់​អ្នក​ដទៃ​ជាដើម ។

យើង​សាក​សង្កេត​រក​ចំណុច​ខ្វះខាត ដែល​ធ្វើ​ឲ្យ​គេ​មិន​បាន​ចម្រើន​រុងរឿង​ក្នុង​ជីវិត​ទៅ​មើល យើង​នឹង​អាច​ឃើញ​បាន ទាំង​ដែល​ចំណុច​ខ្វះខាត​ដែល​យើង​បាន​រក​ឃើញ​នោះ អាច​ជា​ចំណុច​ខ្វះខាត​ដ៏​សំខាន់​របស់​គេ​ទៀត​ផង គឺ​គេ​អាច​ល្អ​ខាងក្រៅ​ដែល​យើង​មើលឃើញ​គ្រប់យ៉ាង តែ​គេ​អាច​ខ្វះ​សេចក្ដី​ល្អ​នៅ​ផ្នែក​ខាងក្នុង ពុំនោះសោត​ទេ គឺ​គេ​ខ្វះ​សេចក្ដី​ល្អ​នេះ​តាំង​តែ​ពី​ដើម​មក ។

ការ​ខ្វះខាត​សេចក្ដី​ល្អ​ខាងក្នុង​ដែល​ជា​ចំណុច​ខ្វះខាត​ខ្លាំង​នោះ គឺ​ខ្វះខាត​ការ​នឹករលឹក​ទៅ​ដល់​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ដែល​ជា​សេចក្ដី​ល្អ​ពិត​ចារឹក​ទុក​ក្នុង​បេះដូង​រហូត​មក ។

ចំណុច​ខ្វះខាត​នេះ​ហើយ​ដែល​នាំ​ឱ្យ​គេ​មិន​មាន​សេចក្តីចម្រើន​ក្នុង​ជីវិត​របស់​គេ​នោះ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ