ខេត្តកំពង់ឆ្នាំង ៖ ទិដ្ឋភាពដ៏គួរឱ្យតក់ស្លុតបំផុត ដោយឃើញរថយន្តមួយគ្រឿងនិងមនុស្សបានធ្លាក់នៅក្នុងទឹក ហើយក៏មានបងប្អូនបានចុះទៅជួយមនុស្ស ។ នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងកាលពីយប់ថ្ងៃទី០៣ តុលា ត្រង់ចំណុចផ្លូវកោង ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
សេចក្តីរាយការណ៍បឋមបន្តថា ជនរងគ្រោះដែលបើករថយន្តធ្លាក់ទឹកនេះ គឺជាអនុប្រធានមន្ទីរទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះមានឈ្មោះគិន ពិសាល ភេទប្រុស អាយុ៣១ឆ្នាំ ។ បើតាមប្រភពពីប៉ូលិសចរាចរណ៍ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សង្ស័យជនរងគ្រោះបើករថយន្តធ្លាក់ផ្លូវក្រឡាប់ចូលទៅក្នុងទឹកបង្ករគ្រោះថ្នាក់ដោយខ្លួនឯង ។ តែយ៉ាងណា សមត្ថកិច្ចកំពុងអន្តរាគមន៍ហើយ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ