ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ជនសង្ស័យ​៣​នាក់​ជា​ឃាតករ​សម្លា.ប់​​បុរស​ម្នាក់​ទល់មុខ​ខ្លោងទ្វារវត្ត​ភ្នៀ​ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ធ្លាក់​ប្លន់​ចំនួន​៧​នាក់​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ឃាត់ខ្លួន​បាន ក្នុង​នោះ​មាន​៣​នាក់​ជា​ឃាតករ​វាយ​សម្លាប់​​បុរស​​ម្នាក់​កាលពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ ២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ មហាវិថី​វិមាន​ឈ្នះ ឈ្នះ ទល់មុខ​ខ្លោងទ្វារវត្ត​ភ្នៀ​ត ស្ថិត​នៅ​ក្នុងភូមិ​ភ្លូ​ផ្អែម…

រាជធានី​ភ្នំពេញ​៖ ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ធ្លាក់​ប្លន់​ចំនួន​៧​នាក់​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ឃាត់ខ្លួន​បាន ក្នុង​នោះ​មាន​៣​នាក់​ជា​ឃាតករ​វាយ​សម្លាប់​​បុរស​​ម្នាក់​កាលពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ ២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ មហាវិថី​វិមាន​ឈ្នះ ឈ្នះ ទល់មុខ​ខ្លោងទ្វារវត្ត​ភ្នៀ​ត ស្ថិត​នៅ​ក្នុងភូមិ​ភ្លូ​ផ្អែម ក្នុង​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាតករ​ខាងលើ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ១-​ឈ្មោះ សៀង តុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន មាន​ទីលំនៅ​ភូមិ​ស្វាយ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ ម៉ៅ សុវណ្ណ​ហៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​៣-​ឈ្មោះ​យ៉ុ​ង សហសវត្ស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្នោរ​។

ជនសង្ស័យ​ដែល​ជា​ឃាតករ និង​ជា​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ធ្លាក់​ប្លន់​យក​ម៉ូតូ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១ ខែតុលា ។

នៅ​ក្នុង​ការ​ឃាត់ខ្លួន​ខាងលើ សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១​ថង់​តូច​, ម៉ូតូ​ចំនួន​៤​គ្រឿង ក្នុង​នោះ​១-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១GW-៤៣៧៣, ២-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HD-៩២៥៨, ៣-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HN-០៦៦៣ និង​៤-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១HP-២៣២១​។

បន្ទាប់​ពី​ឃាត់ខ្លួន និង​ធ្វើការ​សាកសួរ ទើប​បែកធ្លាយ​ថា​មាន​ជនសង្ស័យ​ចំនួន​៣​នាក់​ឃាតករ​វាយ​សម្លាប់​យុវជន​ម្នាក់​នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។

លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយ​ដឹង​ថា ​ក្រុម​ជនសង្ស័យ​ប្លន់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ចំនួន​៣​នាក់​ជា​បក្ខពួក​ឃាតករ ដែល​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​សម្លាប់​​បុរស​​ម្នាក់​នៅ​តាម​វី​ថី​ឈ្នះ ឈ្នះ ក្នុង​សង្កាត់​គោករ​ការ​។ នៅ​ក្នុង​សកម្មភាព​ភាព​វាយ​សម្លាប់​នោះ គឺ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ធ្វើ​សកម្មភាព​ជាមួយ​បក្ខពួក​ផ្សេង​ទៀត​ផង​ដែរ ។ ទោះបីជា​យ៉ាងណា លោក​អធិការ​ពុំ​បានអោយ​ដឹង​ពី​មូលហេតុ ដែល​ធ្វើ​អោយ​ក្រុម​ឃាត​តរ​តាម​វាយ​សម្លាប់​ជន​រង​គ្រោះ​ឡើយ​។

បើ​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ការ​វាយ​សម្លាប់​ជន​រង​គ្រោះ គឺ​ផ្តើម​ចេញពី​រឿង​គំនុំ​ដែល​ក្រុម​ឃាតករ​ខឹង​ជន​រង​គ្រោះ​យក​ជំ​ពាម​កៅស៊ូ​បាញ់​។

គួរ​បញ្ជាក់​ថា ​បុរស​​ម្នាក់​ដែល​រង​គ្រោះខាងលើ​​ឈ្មោះ​សុទ្ធ សំបូរ អាយុ​៣៤​ឆ្នាំ មាន​លំនៅ​ផ្ទះ​ជួល នៅ​សហគមន៍​អណ្តូង​ទី​៦ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​ប្រមាណ​៣​ទៅ​៤​គ្រឿង​បាន​នាំ​គ្នា​តាម​វាយ បណ្តាល​អោយ​ស្លាប់​បាត់បង់​ជី​វីត នៅ​លើ​ចិញ្ចើម​មហាវិថី​ឈ្នះ​ឈ្នះ បន្ទាប់​មក​ក្រុម​ជន​ដៃដល់​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​។

ឃាតកម្ម​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ ២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ មហាវិថី វិមាន​ឈ្នះ ឈ្នះ ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ភ្នៀ​ត ស្ថិត​នៅ​ក្នុងភូមិ​ភ្លូ​ផ្អែម ក្នុង​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

នៅ​ក្បែរ​ជន​រង​គ្រោះ​បាន​បន្សល់​ទុក ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩​ ឡើង​តែម​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១AE-៥៣១៧ ។ ជន​រង​គ្រោះ ត្រូវ​បាន​ជន​ដៃដល់​វាយ​ចំ​ក្បាល​ពីក្រោយ បណ្តាល​ដួល​ស្លាប់​ផ្កាប់មុខ​នៅ​លើ​ចិញ្ចើម​ផ្លូវ ។

នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ដោយ​មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​ប្រមាណ​៣​ទៅ​៤​គ្រឿង​បាន​ដេញ​វាយ​ជន​រង​គ្រោះ​តាម​ដងផ្លូវ​តាំងពី​ម្តុំ​វត្ត​ពោធិ៍ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រហូត​ដល់​មុខ​វត្ត​ភ្នៀ​ត​។​ខ​ណះ​នោះ ជន​រង​គ្រោះ ក៍បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន ហើយ​ស្រែក​អោយ​គេ​ជួយ​ក្រោម​មក ក៏​ត្រូវ​ក្រុម​នោះ​នាំ​គ្នា​វាយ​រហូត​ដល់​ស្លាប់ ។ ទីបំផុត​អំពើ​ដែល​ក្រុម​ជន​ដៃដល់​បាន​ប្រព្រឹត្ត​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុង​ចំណោម​បក្ខពួក​៦​នាក់ បាន​អស់លក្ខណ៍​ហើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ