ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​បើក​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ លើ​របៀបវារៈ​ចំនួន​៧

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា ការ​គ្រោងទុក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា​នេះ បាន​បើក​សម័យប្រជុំ ដើម្បី​ពិភាក្សា និង​អនុ​ម័​យ​លើ​របៀបវារៈ​ចំនួន​៧ ។…

រាជធានី​ភ្នំពេញ ៖ ដូច​ជា ការ​គ្រោងទុក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា​នេះ បាន​បើក​សម័យប្រជុំ ដើម្បី​ពិភាក្សា និង​អនុ​ម័​យ​លើ​របៀបវារៈ​ចំនួន​៧ ។ សម័យប្រជុំ​មានការ​ចូល​រួមការ​សមាជិក​រដ្ឋសភា​សរុប​ចំនួន​១០៧​រូប នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ដោយ​ពិភាក្សា​លើក​របៀបវារៈ​ដូច​ជា ៖ ១-​ព្រះរាជ​សារ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ ។

២-​របាយការណ៍​ស្តី​ពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ និង​លើក​ទី​៣ នីតិកាល​ទី​៦ ។ ៣-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្តី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី ។

៤-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់ ។ ៥-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។ ៦-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ។ ៧-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ