ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​នាដ​កម្ម​! ធ្លាក់​យន្តហោះ​​សម័យ​សង្គ្រាម​​ធ្លាក់​លើ​ព្រ​លាន​យន្តហោះ​​(វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា មនុស្ស​យ៉ាងតិច​៥​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​ធ្លាក់​យន្តហោះ​ធុន​B-17 ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី​២ មួយ​គ្រឿង​នៅ​រដ្ឋ​ខេន​នេ​ក​ធី​ខេត​។ យន្តហោះ​ទម្លាក់​គ្រាប់បែក​សម័យ​សង្គ្រាមលោក​ទី​២​នោះ ជាមួយ​មនុស្ស​ជិះ​១៣​នាក់​បាន​ធ្លាក់​នា​ថ្ងៃ​ទី​២ ​តុលា…

សហរដ្ឋអាមេរិក ៖ យោង​តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា មនុស្ស​យ៉ាងតិច​៥​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​ធ្លាក់​យន្តហោះ​ធុន​B-17 ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី​២ មួយ​គ្រឿង​នៅ​រដ្ឋ​ខេន​នេ​ក​ធី​ខេត​។

យន្តហោះ​ទម្លាក់​គ្រាប់បែក​សម័យ​សង្គ្រាមលោក​ទី​២​នោះ ជាមួយ​មនុស្ស​ជិះ​១៣​នាក់​បាន​ធ្លាក់​នា​ថ្ងៃ​ទី​២ ​តុលា លើ​ព្រ​លាន​យន្តហោះ​មួយ​នៃ​រដ្ឋ​ខេន​នេ​ក​ធី​ខេត នា​ភាគ​ឦសាន​សហរដ្ឋអាមេរិក​។ យោង​តាម​ប៉ូលិស​និង​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ក្នុង​គ្រោះថ្នាក់​នោះ​មាន​មនុស្ស​ស្លាប់​និង​រង​របួសធ្ងន់​ច្រើន​នាក់​។

តាម​TWITTER​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ ជា​ភ្នាក់ងារ​ត្រួតពិនិត្យ​ការ​ហោះហើរ​តាម​អាកាស​របស់​អា​មេ​រិ​កថា យន្តហោះ​នោះ​មាន​អ្នក​បើក​ជា​ជន​ស៊ី​វិល​ពុំ​មែន​ពួក​យោធា​ឡើយ​។

ចំណែក​អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​រដ្ឋ​ខេន​នេ​ក​ធី​ខេត​គូសបញ្ជាក់​ថា យ​ន្ក​ហោះ​នោះ​ដឹក​មនុស្ស​១៣​នាក់​ក្នុង​នោះ​មាន​អ្នកដំណើរ​១០​នាក់ និង​សមាជិក​ក្រុម​យានិក​៣​នាក់​។ មនុស្ស​ម្នាក់​នៅ​លើ​ដី​ក៏​ជួប​គ្រោះថ្នាក់​នោះ​ដែរ​។ រីឯ​អ្នកនាំពាក្យ​ម្នាក់​របស់​មន្ទីរពេទ្យ​ទីក្រុង​HARTFORD ស្ថិត​នៅ​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​គូសបញ្ជាក់​ថា មន្ទីរពេទ្យ​របស់​គេ​ទទួល​អ្នក​របួស​៦​នាក់ បន្ទាប់​ពី​គ្រោះថ្នាក់​ក្នុង​នោះ​៣​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ កាសែត​តំបន់​THE HARTFORD COURANT ដែល​ដកស្រង់​ប្រភព​នានា​រៀបរាប់​ថា​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់​ហើយ​មនុស្ស​៣​នាក់​រង​របួសធ្ងន់​។

សម្រាប់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​នៅឡើយ ហើយ​ព្រ​លាន​យន្តហោះ​ត្រូវ​បិទ​។ ចំណែក​បណ្ដា​រូបភាព​របស់​ទូរទស្សន៍​មូលដ្ឋាន​នានា បង្ហាញ​ពពក​ផ្សែង​ខ្មៅ​ហុយ​ឡើង​លើ​នៅ​ព្រ​លាន​យន្តហោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Inside Edition)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ