ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ម្តាយ​ចុះពីលើផ្ទះ​មិន​មក​វិញ កូន​ដើរ​ទៅ​មើល​…​ពុទ្ធោ​ មិនដឹង​តាំងពី​ពេល​ណា

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​យក​ខ្សែ​ចង​គោ​មក​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ស្ត្រី​រង​គ្រោះ​តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ ទើប​សម្រេចចិត្ត​បញ្ចប់ជីវិត​បែប​នេះ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ខែតុលា នៅ​ភូមិ​អូរ​ខ្ស​ង់…

ខេត្តកំពង់ធំ ៖ មាន​ករណី​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​យក​ខ្សែ​ចង​គោ​មក​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ស្ត្រី​រង​គ្រោះ​តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ ទើប​សម្រេចចិត្ត​បញ្ចប់ជីវិត​បែប​នេះ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ខែតុលា នៅ​ភូមិ​អូរ​ខ្ស​ង់ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជ្រូក នឿ​ន អាយុ​៦៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

យោង​តាម​ការ​បំភ្លឺ​ពី​កូនប្រុស​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈី ឈា​ត អាយុ​៤៨​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ដាយ​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​មក​ហើយ ពេល​ជំងឺ​ធ្វើទុក្ខ​ម្ដង​ៗ ម្តាយ​របស់​គាត់​តែងតែ​រក​លេបថ្នាំ​បាញ់​ស្មៅ​ផឹក​សម្លាប់​ខ្លួន​ជា​ញឹកញាប់ដែរ​ តែ​ត្រូវ​កូន​ៗ​ឃើញ​ទាន់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​៤​ថ្ងៃមុន ម្តាយ​របស់​គាត់​បាន​កាន់​ខ្សែ​ចង​គោ​ដើរទៅ​ក្រោយ​ផ្ទះ ពេល​នោះ​ត្រូវ​កូន​ៗ​ឃើញ​ទាន់ ម្តាយ​របស់​គាត់​ក៏​ទម្លាក់​ខ្សែ​ចង​គោ​នោះ​ចោល ។ លុះ​នៅ​ថ្ងៃ​កើតហេតុ ពេល​ព្រឹក​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ ម្តាយ​របស់​គាត់​បាន​ក្រោក​ពី​ដេក ហើយ​ក៏​ត្រូវ​កូន​ៗ​ឃើញ​ចុះពីលើផ្ទះ​មក​ដី ដោយ​នឹក​ស្មាន​តែ​ម្តាយ​របស់​គាត់​ចុះ​មក​បត់ជើងធំ គាត់​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ រហូត​ដល់​ពេល​មិនឃើញ​ម្តាយ​ត្រឡប់​មក​វិញ គាត់​ក៏​ដើរទៅ​មើល​ស្រាប់តែ​ឃើញ​ម្ដាយ​របស់​គាត់​យក​ខ្សែ​នីឡុង​សម្រាប់​ចង​គោ​មក​ចង​.​ក​នៅ​លើ​ដើម​ស្វាយ​ស្លាប់​បាត់​ទៅ​ហើយ មិនដឹង​តាំងពី​ពេល​ណា ទើប​បង្ក​ការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​តែ​ម្តង​។

ក្រោយ​ពេល​ពេល​បាន​ទទួល​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ និង​ប៉ុស្ដិ៍​នគរបាល​សា​គ្រាម​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព បាន​រក​ឃើញ​ថា មាន​ស្នាម​ជាំ​ជុំវិញ​ក​១​កន្លែង ក្រៅពី​នេះ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។

តាម​ការ​ស្រាវជ្រាវ ពិនិត្យ និង​វិភាគ ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ​។ ក្រោយ​ពិនិត្យ​រួច សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ