ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងបន្ថែម​រឿងឡានក្រឡាប់​ស្លា.ប់​ស្ត្រី​ទាំង​​៥​ បង្កើន​ប្រុងប្រយ័ត្នអ្នកដំណើរ​​ដទៃ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​៥​នាក់​បាន​ស្លាប់​ទាំងអស់​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​កាម​រី​បា​ឡែ​ន​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ តុលា នៅ​ចំណុច​ផ្លូវ​កោង​(​ផ្លូវ​អាស៊ាន​វាង​ក្រុង​ស្ទឹង​សែន​) ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ។ ជា​ទូទៅ​ការ​បើកបរ​ផ្លូវ​វាង​ក្រុង​នេះ…

ខេត្តកំពង់ធំ ៖ ស្ត្រី​៥​នាក់​បាន​ស្លាប់​ទាំងអស់​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​កាម​រី​បា​ឡែ​ន​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ តុលា នៅ​ចំណុច​ផ្លូវ​កោង​(​ផ្លូវ​អាស៊ាន​វាង​ក្រុង​ស្ទឹង​សែន​) ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ។ ជា​ទូទៅ​ការ​បើកបរ​ផ្លូវ​វាង​ក្រុង​នេះ អ្នកបើកបរ​តែង​បើក​ក្នុង​ល្បឿន​លឿន​ណាស់ គឺ​លឿន​ផ្តាច់​ព្រលឹង ដែល​បញ្ហា​នេះ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ ។

រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ដែល​ជួប​ឧបទ្ទវ​ហេតុនេះ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AS6715 ខណៈ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​ទំនង​បត់​មិន​ទាន់ រថយន្ត​ក៏​បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​ធ្លាក់​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្តាល​ឲ្យ​អ្នក​ជិះ​ខាងក្នុង​រថយន្ត​មាន​គ្នា​៥​នាក់ ត្រូវ​ស្លាប់​ទាំងអស់ ។ ចំណែក​រថយន្ត​បែកបាក់​រយះរយាយ​មើលទៅ​គួរ​ឱ្យ​ព្រឺ​ខ្លាំង​ណាស់ មិន​អាច​ឱ្យ​មានជីវិតរ​ស់បាន​ឡើយ ។

អ្នកបើកបរ​រថយន្ត​ជា​ស្រី្ត​មិន​ស្គាល់​អត្តសញ្ញាណ​(​ស្លាប់​) និង​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​សុទ្ធតែ​ស្រី្ត​រួម​មាន
១-​ឈ្មោះ អួន ចាន់​ធា​រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​(​ស្លាប់​)។ ២-​ឈ្មោះ ឡា​ច ស្រី​ម៉ុម អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ជំរៅ ឃុំ​ពា​រាម ស្រុក​បាទី​ខេត្តតាកែវ​(​ស្លាប់​) ។៣-​អ្នក​រួម​ដំណើរ​ឈ្មោះ ដុក ចាន់​វល​ក្ខ័​ណ៍ អាយុ​២៦​ឆ្នាំ នៅ​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​(​ស្លាប់​) ។ ៤-​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​(​ស្លាប់​) ។ ៥-​អ្នកបើកបរ​ជា​ស្ត្រី​មិន​មាន​អត្ត សញ្ញាណ​សម្គាល់​បាន​ស្លាប់​ដែរ ។មូលហេតុ​បឋម​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ប្រាប់​ថា បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន ហើយ​ពេល​មក​ដល់​ផ្លូវ​កោង​បត់​តាម​ផ្លូវ​មិន​ទាន់​ក៏​រេ​ចង្កូត​ខុសផ្លូវ​ក្រឡាប់​ច្រើន​ត្រឡប់​លាន់​ដូច​រន្ទះ ។

អ្នកបើកបរ​គប្បី​មើល​ស្លាក​សញ្ញា​ចរាចរណ៍​ដែល​បាន​ដាក់​នៅ​តាម​ដងផ្លូវ​ដែល​ប្រាប់​ជា​មុន​ពី​ផ្លូវបត់​ឆ្វេង បត់​ស្តាំ ឬ​ស្ពាន​ឬ​ការ​កំណត់​ល្បឿន​នៃ​ការ​បើកបរ ។​ល​។ គួរ​ឱ្យ​សោកស្តាយ​ជា​ពន់ពេក​ដែល​ស្ត្រី​ទាំង​៥​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ ។

នារី​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​៥​នាក់ ​២​ខែ​ទៀត​ចូល​រោងការពិតជា​រឿង​ដ៏​គួរ​ឱ្យ​សោកសៅ និង​រន្ធត់​ជា​ពន់ ពេក ពេល​ដែល​ទទួល​បាន​ដំណឹង​ថា នារី​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៥​នាក់​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​បាត់បង់​ជីវិត គឺ​នៅ​សល់​តែ​២ ខែ​ទៀត​ប៉ុណ្ណោះ​នាង​នឹង​ចូល​រោង ការ ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​គូ​ដណ្ដឹង​នារី​រង​គ្រោះ ឈ្មោះ Madara Tobe បាន​បង្ហោះ​សារ​ហើយ​ត្រូវ​បាន​គេហទំព័រ​ប្រជាប្រិយ​ដកស្រង់​មក​ផ្សាយ​ថា​៖ «​អូន​អេ​ី​យ​អូន ឆាប់​ក្រោក​ឡេ​ី​ង​អូន បង​មក​យក​អូន​ទៅ​ផ្ទះ​យេ​ី​ង​វិញ​ហេ​ី​យ បង​មិន​អាច​ទទួលយក​បាន​ទេ ម្តេច​ឆាប់​ទៅ​ចោល​បង​យ៉ាងនេះ ក្រែង​ពួក​យេ​ី​ង​សន្យា​ថា​នឹង​ដេ​ី​រ​ផ្លូវ​រួម​គ្នា​អស់​មួយ​ជីវិត​អី នៅ​សល់​តែ​២​ខែ​ទៀត​ទេ​ពួក​យេ​ី​ង​ដល់​ថ្ងៃ​ចូល​រោងការ​ហេ​ី​យ​ម្តេច​អូន​ទៅ​ចោល​បង​ចឹ​ង តោះ​ពួក​យេ​ី​ង​ទៅ​ផ្ទះ​ណា​អូន​ណា​» ។

បើ​តាម​ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ មាន ឈ្មោះ​ថា ឡា​ច ស្រី​មុំ អាយុ​២៦​ឆ្នាំ រស់នៅ​ខេត្តតាកែវ ។ក្រោយ​ បង្ហោះ​សារ​បែប​នេះ​ហើយ មាន​អ្នកលេង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​មិត្តភក្ដិ ព្រមទាំង​បងប្អូន​ជា​ច្រើន​បាន​បង្ហាញ​ក្ដី​ស្រណោះ​អាណិតអាសូរ​បុរស​គូ​ដណ្ដឹង​ជា​ពន់ពេក ។

បើ​មិន​ជឿ​កុំ​ប្រមាថ​!​ស្ត្រី​អ្នក​បើករថយន្ត​ចរិត​ប្រុស​បង្ហោះ​សារ​មុន​ស្លាប់ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ទៀប​ភ្លឺ​នៅ​ក្រុង​ស្ទឹង​សែន​នេះ​ពិតជា​បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រោះតែ​ស្រី្ត​៥​នាក់​បាន​ស្លាប់​ភ្លាម​ៗ ក្រោយ​ពី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នេះ ។

អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ចាប់ អារម្មណ៍​ថ្មី​ៗ​នេះ​ទៀត គឺ​ក្រោយ​ពី​បាន​ចូល​ទៅ​មើល​ក្នុង​គណនី​ហ្វេ​ស
​ប៊ុ​ក របស់​ស្ត្រី​អ្នកបើកបរ​រថយន្ត ដែល​ជា​មន្ត្រី​ម្នាក់​នៅ​ក្រសួងមហាផ្ទៃ​នោះ នាង​បាន​បង្ហោះ​សារ​មួយ​មុន​ពេល​កើតហេតុ​នេះ​១​ថ្ងៃ ដោយ​បាន​និយាយ​ថា «​ចង់​ហក់​តែ​ខ្លាច​ងាប់​» ។

ពាក្យ​មួយ​ឃ្លា​ដែល​នាង​បាន​បង្ហោះ បាន​ធ្វើ​ឲ្យ​បងប្អូន​ញាតិ​មិត្ត ជា​ពិសេស​មហាជន​ដែល​ជឿ​លើ​អបិយ​ជំនឿ បាន​នឹក​ដល់​ប្រផ្នូល​មួយ​ដែល​ពាក្យ​នេះ​គេ​បាន​គិត​ថា ជា​ពាក្យ​ចុង​ក្រោយ​ដែល​មនុស្ស​ភាគច្រើន​តែង​និយាយ​ប្លែក​ៗ មុន​ពេល​មាន​គ្រោះថ្នាក់​ផ្សេង​ៗ ហើយ​ចាស់​ៗ​តែងតែ​ផ្តាំ​ដល់​ក្មេង​ជំនាន់​ក្រោយ​ថា បើ​មិន​ជឿ កុំ​ប្រមាថ ៕

អត្ថបទសរសេរ ដោយ