ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​អាក្រក់​អ្នកចាំទី​ដៃស្អិត​ទី​១របស់ Real Madrid គ្មាន​វត្តមាន​ជាមួយ​មិត្ត​រួម​ក្រុម​ទេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid បាន​ត្រឡប់​ចូល​ហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ ក្រោយ​ពី​ប្រកួត​ជាមួយនឹង Club Brugge…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid បាន​ត្រឡប់​ចូល​ហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ ក្រោយ​ពី​ប្រកួត​ជាមួយនឹង Club Brugge កាលពី​យប់​ថ្ងៃ​អង្គារ តែ​មិន​មាន​វត្តមាន​របស់​អ្នកចាំទី Thibaut Courtois ឡើយ​ ។

កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Courtois ឈប់​លេង​នៅ​ពាក់កណ្តាល​ការ​ប្រកួត ដោយសារ​តែ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​គ្រូបង្វឹក​ក្លិប លោក Zinedine Zidane​។ បើ​ទោះបីជា​ត្រូវ​បាត់​មុខ​ពី​ការ​ហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ គេ​នឹង​ត្រឡប់​មក​ប្រកួត​វិញ​នៅ​ពេល​តទល់​ជាមួយនឹង Granada នៅ​រសៀល​ថ្ងៃ​សៅរ៍​វិញ​។

ជាមួយ​គ្នា​នេះ​ដែរ Nacho Fernandez ក៏​បាន​បាត់​មុខ​ពី​ហ្វឹកហាត់​ដែរ ហើយ​ក៏​នឹង​មិន​បាន​មក​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ​។ នេះ​ដោយសារ​តែ​គេ​មាន​របួស​ខូចខាត​ទៅ​លើ​សរសៃពួរ​ជើង​ខាងស្តាំ និង អាច​បាត់​មុខ​ពីលើ​តារាង​ប្រហែលជា​២​ខែ​កន្លះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ដែល​បាន​ប្រកួត​ជាមួយនឹង Club Brugge ត្រូវ​នៅ​សម្រាក​សិន ខណៈ​ដែល Marco Asensio និង Ferland Mendy កំពុង​តែ​សម្រាក​ព្យាបាល​របួស​៕

ប្រភព ៖ marca , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ