ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង សួ​ស សង​វាចា ស្នើ​សុំ​ប្រមុខ​​ដឹកនាំ​ប្រទេស​​នូវ​រឿង​មួយ​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សួ​ស សង​វាចា បាន​ស្នើ​សុំ​ទៅ​កាន់​ប្រមុខ​ដឹកនាំ​ប្រទេស សម្តេច​តេ​ជោ ហ៊ុន សែន នូវ​រឿង​មួយ​ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ពិការ​ដោយសារ​ជំងឺលើសឈាម…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សួ​ស សង​វាចា បាន​ស្នើ​សុំ​ទៅ​កាន់​ប្រមុខ​ដឹកនាំ​ប្រទេស សម្តេច​តេ​ជោ ហ៊ុន សែន នូវ​រឿង​មួយ​ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ពិការ​ដោយសារ​ជំងឺលើសឈាម និង​ស្ទើរតែ​បាត់បង់​សមត្ថភាព​ច្រៀង​ដើម្បី​ចិញ្ចឹមជីវិត និង​គ្រួសារ ។

អ្វី​ដែល​លោក សួ​ស សង​វាចា ស្នើ​សុំ​ទៅ​ប្រមុខ​ដឹកនាំ​នោះ គឺ​សូម​ឲ្យ​សម្តេច​តេ​ជោ ជួយ​ផ្តល់​អាហារ​រូបករណ៍​ដល់​កូន​របស់​ខ្លួន បាន​បន្ត​ការ​សិក្សា ត្បិត​លោក​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ដូច​មុន​សម្រាប់​រក​ប្រាក់​ឲ្យ​កូន​បាន​សិក្សា​បន្ត​ទៀត​នោះ​ឡើយ ។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា ដែល​បាន​ចុះ​ទៅ​សួរសុខទុក្ខ​លោក សួ​ស សង​វាចា ដល់​គេហដ្ឋាន​កាលពី​ពេល​ថ្មី​នេះ​បាន​ឲ្យ​ដឹង​ថា តារាចម្រៀង​លោក សួ​ស សង​វាចា បាន​ធ្លាក់ខ្លួន​ពិការ​មួយ​ចំហៀង​ខ្លួន ច្រៀង​លេង​កើត ដោយសារ​ជំងឺលើសឈាម ។

លោក​សង សង​វាចា និយាយ​ទាំង​ទឹកមុខ​ក្រោម​ក្រំ​ថា លោក​ពិតជា​អស់សង្ឃឹម​ណាស់ ព្រោះ​ធ្វើ​អី​មិនកើត គ្មាន​ប្រាក់​ចំណូល គ្មាន​លុយ​ឱ្យ​កូន​រៀន ជំពាក់​លុយ​ធនាគារ លោក​មាន​តែ​ផ្លូវ​មួយ​ទេ គឺ​សូម​ឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាហារ​រូបករណ៍​ឱ្យ​កូន​គាត់​បាន​រៀន​ផង ។

បើ​តាម​លោក សួ​ស សង​វាចា ក្នុង​ពេល​ដែល​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​នោះ​លោក​ក៏​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មានការ​ជួយ​ឲ្យ​លោក​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ផង​ដែរ ។

លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​នេះ ដោយសារ​តែ​កូនប្រុស​របស់​លោក​ម្នាក់​បាន​ប្រឡង​ជាប់​បាក់​ឌុ​ប ហើយ​លោក​គ្មាន​ថវិកា​សម្រាប់​បង់ថ្លៃ​សាលា​ឲ្យ​កូន​រៀន​បន្ត​ផង លោក​មាន​តែ​ស្នើ​សុំ​ដល់​ប្រមុខ​ដឹកនាំ ដើម្បី​ជួយ​ផ្តល់​អាហារ​រូបករណ៍​ឲ្យ​កូន​បាន​រៀន​បន្ត​ទៀត ។ លោក​ថា សព្វថ្ងៃ​ក្នុង​បន្ទុក​គ្រួសារ​មាន​គ្នា​៥​នាក់ ហើយ​កូន​របស់​លោក​ម្នាក់​ទៀត​ក៏​បាន​ប្រឡង​ជាប់​ឌី​ផ្លូ​ម​រួច​ហើយ​ដែរ តែ​លោក​មិន​អាច​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​ដូច​ជា​ពេល​មុន​នោះ​ឡើយ ខណៈ​ពេល​ដែល​បំណុល​ធនាគារ​ក៏​មិន​ទាន់​ដោះ​រួច ។

រហូត​មក​ដល់​ពេល​នេះ​លោក សួ​ស សង​វាចា កំពុង​បន្ត​ការ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​គេហ​ដ្ឋាន​​របស់​លោក ដោយ​តារាចម្រៀង​រូប​នេះ មិន​អាច​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​បាន​មួយ​រយ​ភាគរយ​ដូច​ជា ពេល​មុន​នោះ​ឡើយ ពោល​គឺ​លោក​បាន​ធ្លាក់ខ្លួន​ពិកា​ស្លាប់​មួយ​ចំហៀង​ខ្លួន​ដោយសារ​ជំងឺលើសឈាម ។

គិត​មក​ទល់​ពេល​នេះ​ជាង​២​ឆ្នាំ​មក​ហើយ ដែល​ប្រិ​យ​មិត្ត​មិន​បាន​ស្តាប់​នូវ​សូរសៀង​ថ្មី​របស់​តារា​ចម្រៀង​ប្រជ្រុយ​ធំ មានសំនៀង​ក្រអួន​ក្រអៅ​លោក សួ​ស សង​វាចា ដោយសារ​លោក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មាន​ជំងឺលើសឈាម និង​ធ្លាប់​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម កាលពី​ចុងឆ្នាំ ២០១៥ ។

លោក​មាន​បន្ទុក​ត្រូវ​ចិញ្ចឹម​កូន​៣​នាក់ ខណៈ​ប្រពន្ធ​មានមុខ​របរ​លក់​គ្រឿងទេស​បន្តិចបន្តួច​នៅ​ឯ​ផ្ទះ ក្នុងភូមិ ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​នៅ​ពេល​ធ្លាក់ខ្លួន​ឈឺ​រូប​លោក​ក៏​បាត់​​ឱកាស​រក​ប្រាក់​ចំណូល​ពី​ការ​ចម្រៀង ហើយ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​រហូត​មក​ទល់​ពេល​នេះ ។

លោក សួ​ស សង​វាចា គឺជា​តារា​និយម​ច្រៀង​បទ​មនោសញ្ចេតនា តាម​បណ្តា​ផលិតកម្ម​ជា​ច្រើន ទាំង​ក្នុង និង​ក្រៅប្រទេស មាន​ដូច​ជា​ផលិតកម្ម ហង្ស​មាស រៃ​មាស តោ​មាស និង​បុប្ផា​ជាដើម ជា​ពិសេស​បទ​ចម្រៀង​របស់​កាកបាទក្រហមកម្ពុជា និង​បទ​ចម្រៀង​ក្រសួងទេសចរណ៍ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ