ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ម្ល៉េះ​…​ជប៉ុន​ផ្តល់​២៥​លាន​ដុល្លារ​ដល់​កម្ពុជា​គ្មាន​យក​វិញ​សូ​ម្បី​១​រៀល​ដើម្បី​«​ភ្នំពេញ​អច្ឆរិយៈ​» !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ប្រគល់ និង​ទទួល​ហិរញ្ញប្បទាន​ដែល​បាន​ចុះហត្ថលេខា​ដោយ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ ពិធី​ប្រគល់ និង​ទទួល​ហិរញ្ញប្បទាន​ដែល​បាន​ចុះហត្ថលេខា​ដោយ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៩ នា​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

ថ្លែង​បន្ទាប់​ពិធី​ចុះហត្ថលេខា លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ជប៉ុន​នឹង​សាងសង់​ស្ថានីយ៍​ប្រព្រឹត្តិកម្ម ទឹក​កខ្វក់​មុន​នឹង​បង្ហូរ​ចូល​ទៅ​ក្នុង​បឹង​ជើងឯក​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​។ ជំនួយ​របស់​ជប៉ុន​នេះ​នឹង​រួមចំណែក​ដ៏​សំខាន់​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) បាន​បញ្ជាក់​ថា ជាមួយនឹង​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​៧%​ក្នុង​១​ឆ្នាំ​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ចំនួន​ប្រជាជន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​កើនឡើង​ផង​ដែរ ។

លោក​ឯកអគ្គរាជទូត​បន្ត​ថា យើង​ត្រូវ​ចាំបាច់​ណាស់​ក្នុង​ការ​បញ្ចេញ​សំណល់​ទឹក​កខ្វក់​ពី​ជីវភាព​រស់នៅ​ទៅ​ក្នុង​ទន្លេ ។ សម្រាប់​ប្រព័ន្ធ​ទឹក​ស្អាត​វិញ​ជា​លទ្ធផល​នៃ​ជំនួយ​បច្ចេកទេស​ជា​ច្រើន​តាម​រយៈ​ជំនួយ ODA ជប៉ុន និង​ទីក្រុង Kitakyushu យើង​អាច​សម្រេច​បានការ​អភិវឌ្ឍន៍​ដែល​មានឈ្មោះ​ថា​«​ភ្នំពេញ​អច្ឆរិយៈ​» ។ ក្រុង​អ្នកបច្ចេកទេស​ម្រា​ប់​សិក្សា​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ត្រូវ​បាន​បញ្ជូន​មក​ដល់​ភ្នំពេញ​តាំងពី​ខែមេសា ឆ្នាំ​២០១៩​នេះ​មក​ម្ល៉េះ ។

លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​បាន​សំដែង​អំរ​គុណ​ដល់​ប្រទេស​ជប៉ុន​ដែល​បាន​ផ្តល់​ជំនួយ​នេះ​ក៏​ដូច​ជា​ជំនួយ​កន្លង​មក​ជា​ច្រើន​ដោយ​បាន​បញ្ជាក់​ថា លោក​មាន​សេចក្តី​រីករាយ​ដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ក្នុង​ការ​ហិរញ្ញប្បទាន​ឥ​សំណង​ប្រមាណ​២៥​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ពេល​នេះ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ ៕

កែសម្រួល​ដោយ ៖ សំណាង

កែសម្រួលដោយ