ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់ប្រាក់​ជនជាតិ​ស៊ូ​ដង់…គេចអត់រួច​ពី​​ដៃ​សមត្ថ​កិច្ច​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​៣​នាក់ ​ជា​ជន​ជាតិ​​ស៊ូ​ដង់​ ក្នុង​នោះ​មាន​ស្ត្រី​១​នាក់ រួម​ទាំង​វត្ថុ​តាង​រថយន្ត​១​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៅ​សាលាដំបូង​ខេត្ត កាលពីរសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ដើម្បី​ចាត់ការ​តាម​ច្បាប់​ពី​បទ​លួច…

ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​៣​នាក់ ​ជា​ជន​ជាតិ​​ស៊ូ​ដង់​ ក្នុង​នោះ​មាន​ស្ត្រី​១​នាក់ រួម​ទាំង​វត្ថុ​តាង​រថយន្ត​១​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៅ​សាលាដំបូង​ខេត្ត កាលពីរសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ដើម្បី​ចាត់ការ​តាម​ច្បាប់​ពី​បទ​លួច ។

លោក​វរសេនីយ៍ឯក ខែ​ម សុ​ភ័​ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជនជាតិ​ស៊ូ​ដង់​ទាំង​៣​នាក់​នេះ​មាន ៖
១-​ឈ្មោះ Muna Ramadan Rashed ភេទ​ស្រី អាយុ​៤៦​ឆ្នាំ
២-​ឈ្មោះ Ahmad Ramadan Rasheed Saleh ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង
៣-​ឈ្មោះ Khaled Ramadan Rasheed Saleh ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។

កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​បាន​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​សុ​ី​ស RX៣០០ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២T-៨៤៩០ ទៅ​ផ្ទះ​របស់​ស្ត្រី​ឈ្មោះ សាយ សុភា អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​កណ្តាល​លិច ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក សួរ​រក​ទិញ​បារី រួច​ដើរ​ចូល​ទៅ​យក​បារី​ម៉ាក​CAMBO​មួយ​សុង​មក​ដាក់​លើ​ទូ​ដូរ​ប្រាក់ រួច​ហើយ​ដក​ប្រាក់​ចំនួន​១០០​ដុល្លារ​ឲ្យ​ទៅ​ម្ចាស់ផ្ទះ ។

ខណៈ​ម្ចាស់ផ្ទះ​ឈ្មោះ សាយ សុភា កំពុងរក​ប្រាក់​ដុល្លារ​អាប់ ជន​ម្នាក់​ក្នុង​ចំណោម​ពួកនេះ​បាន​លូក​ចូល​ក្នុង​ទូ​ប្រាក់ ឆក់​យក​លុយបាន​ចំនួន​១.០០០​ដុល្លារ ។ ភ្លាម​នោះ​ម្ចាស់ផ្ទះ​ឃើញ​ទាន់ ​ក៏​ទាញ​ប្រវាយប្រតប់​គ្នា​យក​លុយ​មក​វិញ តែ​យក​វិញ​មិន​បាន ឯ​ជនល្មើស​បាន​រត់​ចូល​រថយន្ត​បើក​ចេញ​គេចខ្លួន ។

ទោះជា​យ៉ាងណា ជន​រង​គ្រោះ​ថត​បាន​ភិនភាគ​រថយន្ត និង​ប្តឹង​នគរបាល​ស្រុក​ភ្នំស្រុក​ឲ្យ​ជួយ​អន្តរាគមន៍ តាម​ចាប់​បាន​នៅ​ភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ នៅ​យប់​ថ្ងៃ​ដដែល និង​បាន​បញ្ជូន​ទៅ​ស្នងការ ដ្ឋាន​នគរបាល​ខេត្ត ៕

អត្ថបទសរសេរ ដោយ