ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើអាវុធហើយគំរាមសម្លា.ប់ទៀត អស់លក្ខណ៍ត្រឹមជនរងគ្រោះ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃ​នប់ បាន​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​គំរាម​សម្លាប់​មួយ​ករណី…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃ​នប់ បាន​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​គំរាម​សម្លាប់​មួយ​ករណី ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជី ម៉ៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ នៅ​ចំណុច​ភូមិ​អូរ​តា​ប៉ា​ង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។

ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា គឺ​យោង​ទៅ​លើ​បទល្មើស​ជាក់ស្តែង និង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ប៉ុ​ល ង​ន ភេទ​ប្រុស អាយុ៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សម​ត្ង​កិច្ច​បាន​ធ្វើការ​ដកហូត​អាវុធ​ខ្លី ម៉ាក​កា​៥៩ មួយ​ដើម​,​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់​តូច និង​បារី​មួយ​កញ្ចប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ