ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ចាត់​របៀប​លើ​សំណុំរឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​២​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អុឹម វណ្ណៈ បាន​ប្រកាស​សាលក្រម​សម្រេច​ចាត់​របៀប​លើ​សំណុំរឿង…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អុឹម វណ្ណៈ បាន​ប្រកាស​សាលក្រម​សម្រេច​ចាត់​របៀប​លើ​សំណុំរឿង អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​២​នាក់ ដោយ​បង្វិល​រឿង​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​ឡើង​វិញ ។

សំណុំរឿង​លោក យាង សុធា​រិ​ន្ទ និង​លោក អ៊ួ​ន ឈិ​ន ជាប់ចោទ​ចំនួន​២​បទ​ចោទ គឺ​ទី​១ បទ «​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» និង​ទី​២​បទ «​ផលិត​វី​ដេ​អូ​អាសអាភាស​» បន្ទាប់​ពី​បាន​ឃាត់ខ្លួន​​អ្នកទាំង​២​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​ជាង​៩​ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ត្រូវ​បង្ហាញខ្លួន​នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដែល​ជា​អាសយដ្ឋាន​ខ្លួន​ស្នាក់​រៀង​រាល់​ខែ និង​ហាម​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស ។

​ការ​ប្រកាស​សាលក្រម​នេះដែរ ​គេបាន​សង្កេត​ឃើញ​វត្តមាន​ក្រុម​អ្នកសង្កេតការ​សង្គម​ស៊ី​វិល អ្នកកាសែត​ជាតិ និង​ក្រុម​គ្រួសារ​ជនសង្ស័យ​ក៏​បាន​ចូលរួម​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ