ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឃាតក.ម្ម​នេះ​កំពុង​តែ​តាម​ចាប់​ម្នាក់​ទៀត ខណៈ​បក្សពួក​៣​នាក់​ចាប់​បាន​ហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្តបាត់ដំបង​បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ដល់​ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ តុលា​នេះ ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​ខេត្ត​នេះ​ផង​ដែល​ជនសង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នៅ​ស្រុក​បាណ​ន់ កាលពី​ចុងខែ​កញ្ញា​មុន​នេះ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្តបាត់ដំបង​បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ដល់​ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ តុលា​នេះ ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​ខេត្ត​នេះ​ផង​ដែល​ជនសង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នៅ​ស្រុក​បាណ​ន់ កាលពី​ចុងខែ​កញ្ញា​មុន​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ​បាន​ប្រាប់​ថា ក្រោយ​ប្រព្រឹត្ត​បទល្មើស​ជនសង្ស័យ​ទាំង​២​នាក់ បាន​ព្យាយាមរ​ត់ទៅ​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​បងប្អូន​នៅ​ភូមិ​ព្នៅ ឃុំ​ភ្នំពេញ ស្រុក​គូលែន ខេត្តព្រះវិហារ ។ ប៉ុន្តែ​ក្រោយ​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត​ធ្វើការ​ស៊ើបអង្កេត​ដឹង​ពី​ទីតាំង​ច្បាស់លាស់​ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​ចុះ​ទៅ​ចាប់ខ្លួន​តែ​ម្ដង​ដែល​អម​ដោយ​ដីកា​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ផង ។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ចក់ ផ​ល្លី អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ចក់ សានិ​ត អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រុម​ជន​ដៃដល់​មាន​បក្សពួក​ចំនួន​៤​នាក់ តែ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​បាណ​ន់​ចាប់ខ្លួន​បាន ក្រោយ​កើតហេតុ​បាន​ប៉ុន្មាន​ថ្ងៃ រីឯ​២​នាក់​ខាងលើ​នេះ ត្រូវ​កម្លាំង​ជំនាញ​តាម​ចាប់ខ្លួន​បាន​នៅ​ខេត្តព្រះវិហារ ខណ​:​ជន​ម្នាក់​ទៀត​បាន​រត់ចោលស្រុក ។ យោង​តាម​របាយការណ៍ ក្រុម​ជន​ដៃដល់​ខាងលើ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ក្មេង​ប្រុស​ជំទង់​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ត្រូវ​ម្នាក់​ឈ្មោះ លន់ ឡា អាយុ​១៥​ឆ្នាំ កាលពី​ព្រលប់​ថ្ងៃ​ទី​២៧ កញ្ញា កន្លង​ទៅ​នេះ​នៅ​ចំណុច​ភូមិ​ដូង ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ហើយ​បាន​ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ខណ​:​ម្នាក់​ទៀត​រួច​ផុត​ពី​គ្រោះថ្នាក់ ។

ទោះ​យាង​ណា​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា ក្រុម​ជន​ដៃដល់​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​«​ឃាតកម្ម​» ហើយ​ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​តាម​ចាប់ខ្លួន​ជន​ម្នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន ខណ​:​បក្សពួក​ចំនួន​៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​រួច​ហើយ ។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ