ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អត់​សីល​ជា​មនុស្ស​មិនប្រក្រតី

4 ឆ្នាំ មុន

សីល​ប្រែ​ថា កិរិយា​វៀរចាក​អំពើអាក្រក់​, ការ​កាន់​យក​ចរិយា​ល្អ​, សណ្តាប់ធ្នាប់​, ប្រក្រតី ដូច្នេះ មនុស្ស​ដែល​មាន​សីល​ជា​មនុស្ស​ប្រក្រតី ឬ​ហៅ​ថា​មនុស្ស​គ្រប់លក្ខណៈ ហៅ​ឲ្យ​ងាយ​ស្ដាប់​ថា គ្រប់លក្ខណៈ​ជា​មនុស្ស…

សីល​ប្រែ​ថា កិរិយា​វៀរចាក​អំពើអាក្រក់​, ការ​កាន់​យក​ចរិយា​ល្អ​, សណ្តាប់ធ្នាប់​, ប្រក្រតី ដូច្នេះ មនុស្ស​ដែល​មាន​សីល​ជា​មនុស្ស​ប្រក្រតី ឬ​ហៅ​ថា​មនុស្ស​គ្រប់លក្ខណៈ ហៅ​ឲ្យ​ងាយ​ស្ដាប់​ថា គ្រប់លក្ខណៈ​ជា​មនុស្ស តែ​បើ​អ្នក​មិន​មាន​សីល​ជា​មនុស្ស​មិន​គ្រប់លក្ខណៈ ឬ​មនុស្ស​ខុស​ប្រក្រតី ។

កាលបើ​មនុស្ស​មិន​មាន​សីល​ហើយ សេចក្ដីសុខ សេចក្ដី​ស្ងប់ ក៏​អស់​ទៅ​ដែរ ធ្វើ​ឲ្យ​ជីវិត​រស់នៅ​មាន​តែ​សេចក្ដី​ក្ដៅក្រហាយ ដូច​នាយ​ចុ​ន្ទ​សូករិកៈ​ជា​អ្នក​សម្លាប់​ជ្រូក ក្នុង​សម័យ​ពុទ្ធកាល សូ​ម្បី​មានជីវិត​រស់នៅ​ក៏​ទុកដូចជា​ស្លាប់ ព្រោះ​ជា​មនុស្ស​អត់​សីល​មាន​តែ​សេចក្តី​ប្រមាទ ។

អ្នក​អត់​សីល​បើ​ទោះជា​រស់នៅ​១​រយ​ឆ្នាំ ក៏​រក​ប្រយោជន៍​មិន​បាន​ស្មើនឹង​អ្នកមាន​សីល​សូ​ម្បី​រស់នៅ​តែ​មួយ​ថ្ងៃ ហើយ​បដិសន្ធិ​របស់​អ្នក​អត់​សីល​មិន​ដែល​មានដំណើរ​ទៅ​កាន់​សុគតិ​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ