ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​មាន​ប្រៀប​ជាង​ដុល្លារ​អា​មេ​រិ​ក​នៅ​ថ្ងៃនេះ​បើ​ធៀប​ពី​ម្សិលមិញ

4 ឆ្នាំ មុន

លោក​អ្នកដឹង​ទេ ថ្ងៃនេះ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ប្រាក់​រៀល​ខ្មែរ​ហាក់​មាន​ប្រៀប​ជាង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​បន្តិច នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៣ ខែតុលា នេះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី…

លោក​អ្នកដឹង​ទេ ថ្ងៃនេះ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ប្រាក់​រៀល​ខ្មែរ​ហាក់​មាន​ប្រៀប​ជាង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​បន្តិច នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៣ ខែតុលា នេះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា ៖ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​ត្រឹមតែ ៤.០៩២,០០ រៀល អត្រា​លក់ ៤.១០៨,០០ រៀល ដែល​កាលពី​ថ្ងៃ​ទី​០២​ខែតុលា ម្សិលមិញ​មាន​អត្រា​ទិញ​៤.០៩៥,០០ រៀល និង​អត្រា​លក់​រហូត​ដល់​ទៅ​៤.១១២,០០ រៀល​ឯណោះ ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iO

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ថ្ងៃនេះ​អត្រា​ប្តូរ​ប្រាក់​បណ្តា​ប្រទេស​ផ្សេង​ៗ​ធៀប​ជាមួយ​ប្រាក់​រៀល​រួម​មាន ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ​២.៦៩២,៥៤ រៀល អត្រា​លក់ ២.៧៩៧,៥៥​រៀល​, ១​អឺ​រ៉ូ​មាន​អត្រា​ទិញ​៤.៤៣១,៦៤ រៀល អត្រា​លក់​៤.៥៤៣,៤៥ រៀល ។

ចំពោះ​ប្រាក់​យ៉េន​ជប៉ុន គឺ ១​យ៉េន​មាន​អត្រា​ទិញ​៣៧,៦៤៤៩ រៀល អត្រា​លក់​៣៨,៧៩១៣ រៀល​, ១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៣,៦០ រៀល អត្រា​លក់​១៣៤,៨០​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ​០,១៧៣៤ រៀល អត្រា​លក់ ០,១៧៧៨ រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ ០,៣៩៦៧ រៀល និង​អត្រា​លក់​០,៤៧២១ រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ