ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ពេក​រះ​មួយ​ប្រាវ​ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​អធ្រាត្រលើ​ផ្លូវជាតិ​លេខ​៦

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ជា​កម្មករ​បើករថយន្ត​ក្រឡុក​បេតុង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្តក្រឡុក​បេតុង​របស់​ក្រុមហ៊ុន​ចិន ខណៈ​បើក​សុខ​ៗ​ស្រាប់តែ​បែក​កង់​រេ​ចង្កូត​បុក​នឹង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ខ្ទេច​យ៉ាងដំណំ ហើយ​បុក​បាក់​បង្គោល​ភ្លើង​មួយ​ដើម​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​3 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ជា​កម្មករ​បើករថយន្ត​ក្រឡុក​បេតុង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្តក្រឡុក​បេតុង​របស់​ក្រុមហ៊ុន​ចិន ខណៈ​បើក​សុខ​ៗ​ស្រាប់តែ​បែក​កង់​រេ​ចង្កូត​បុក​នឹង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ខ្ទេច​យ៉ាងដំណំ ហើយ​បុក​បាក់​បង្គោល​ភ្លើង​មួយ​ដើម​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​3 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជា​កម្មករ​បើករថយន្ត​ក្រឡុក​បេតុង​ម៉ាក​HOWO ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 5A-2113 របស់​ក្រុមហ៊ុន​ឈ្មោះ ចិន​ស៊ី​ង​សេង​កម្ពុជា​លាយ​ក្រឡុក​បេតុង បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ប្រញាប់​យក​បេតុង​ទៅ​ចាក់​នៅ​ម្តុំ​ជ្រោយចង្វារ​។

ចៃដន្យ​បែក​កង់​ខាង​មុខ​ផ្នែក​ខាងឆ្វេង​រេ​ចង្កូត​មក​ឆ្វេង​ដៃ​បុក​នឹង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​ហោះ​រំលង​ទៅ​ផ្លូវ​ម្ខាង​ទៀត​15​ម៉ែត្រ​រង​ការ​បាក់​ខូចខាត​ខ្ទេច​អស់​សួនច្បារ​ពុះ​ចែក​ទ្រូង​និង​បាក់​ខឿន​រួម​នឹង​បង្គោល​ភ្លើង​ថែម​ទាំង​ស្លាក​ពាណិជ្ជកម្ម​មួយ​បណ្តាល​ឱ្យ​ដាច់​ចរន្តអគ្គិសនី​ថែម​ទៀត ចំណែកឯ​រថយន្ត​បង្ក​វិញ​គឺ​រង​ការ​ខូចខាត​ដាច់​បែក​កង់​ខាង​មុខ​ផ្នែក​ខាងឆ្វេង និង​បែក​ចង្កៀង​មុខ​ទៅ​មុខ​លែង​រួច ។

ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វា​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​នៅ​តែ​រថយន្ត​បង្ក​តែ​ប៉ុណ្ណោះ​នៅ​កន្លែង​កើតហេតុ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ