ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ថា «​បុរស​នោះ​ដេញ​កា.ប់​កូនស្រី​គាត់ រួច​ចាប់​ចូល​ក្នុង​បន្ទប់​…» ផ្អើល​បឹង​កក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ពន្ធនាគារ​ថ្មី​ៗ​សង្ស័យ​បែក​ថ្នាំ ស្រាប់តែ​យក​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​សង្សារ​ខ្លួនឯង​ឡើង​ផ្អើល​ពេញ​បឹង​កក់ បណ្តាល​សង្សារ​ខ្លួនឯង​របួស​ជើង​ហូរ​ឈាម​ផ្អើល​ដល់​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​15​នាទី​យប់ ថ្ងៃ​ទី​2 ខែតុលា ឆ្នាំ​2019…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ពន្ធនាគារ​ថ្មី​ៗ​សង្ស័យ​បែក​ថ្នាំ ស្រាប់តែ​យក​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​សង្សារ​ខ្លួនឯង​ឡើង​ផ្អើល​ពេញ​បឹង​កក់ បណ្តាល​សង្សារ​ខ្លួនឯង​របួស​ជើង​ហូរ​ឈាម​ផ្អើល​ដល់​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​15​នាទី​យប់ ថ្ងៃ​ទី​2 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវលំ នៅ​ចំណុច​បឹង​កក់​ក្រោយ​ស្ថានទូត​បារាំង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​ម្តាយ​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា កូនស្រី​របស់​គាត់​មានឈ្មោះ ស្រី​ពេជ្រ អាយុ​24​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ក្នុង​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ហើយ​រាល់ថ្ងៃ​នាង​ធ្វើ​ការ​ជានា​រី​បំរើ​ការ​ក្នុង​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ជ្រោយចង្វារ ។

ម្តាយ​នារី​រង​គ្រោះ​បន្ត​ថា ហើយ​មិនដឹង​ថា​ជា​យ៉ាង​មិច​នោះ​ទេ បានជា​កូនស្រី​គាត់​ទៅ​ទាក់ទង​ស្រលាញ់​បុរស​ម្នាក់​ធ្វើ​ជា​សង្សារ​នឹង​គ្នា​មានឈ្មោះ​ជា ដែល​ទើបតែ​ចេញ​មក​ពី​ពន្ធនាគារ​ថ្មី​ៗ​នេះ ដោយ​ជាប់​ពី​បទ «​ប្លន់​» រួច​ត្រូវ​ជាប់​ឃុំ​អស់​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ ទើបតែ​ចេញ​មក​វិញ​ក៏​លក់​ថ្នាំ​ញៀន និង​ប្រើប្រាស់​ថ្នាំ​ញៀន រហូត​ឈាន​ទៅ​ដល់​បែក​ថ្នាំ​រួច​ក៏​យក​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​ជើង​កូនស្រី​របស់​គាត់ បណ្តាល​ឱ្យ​ចេញ​ឈាម ហើយ​ស្រែក​ឱ្យ​គេ​ជួយ ប៉ុន្តែ​យប់​ស្ងាត់​នៅ​ក្នុងភូមិ​មិន​មាន​អ្នក​ណា​គេ​ជួយ​ទេ ស្រាប់តែ​ជន​បង្ក​ត្រូវជា​សង្សារ​នោះ​បាន​ចាប់​នារី​រង​គ្រោះ​ចូល​ទៅ​ក្នុង​បន្ទប់​ជួល ដោយ​មិនដឹង​ថា ចង់​សម្លាប់ ឬ​មួយ​យ៉ាងណា​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ គាត់​ជា​ម្តាយ​នារី​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថ​កិច្ច​ថា «​កូនស្រី​គាត់ អី​ឡូ​វ​កំពុង​តែ​ត្រូវ​គេ​កាប់​ជើង​ហូរ​ឈាម​ពេញ​ផ្លូវ​ហើយ​» ទើប​សមត្ថ​កិច្ច​ប៉ុស្តិ៍​ស្រះ​ចក បាន​ចុះ​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ជន​បង្ក​បាន​នាំ​នារី​រង​គ្រោះ​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ ម្តាយ​របស់​នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្រះ​ចក​ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ