ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កម្ពុជា​-​វៀតណាម​នឹង​ចុះហត្ថលេខា​ទទួល​ស្គាល់​​លទ្ធផល​ខណ្ឌសីមា​ព្រំដែន​​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា បញ្ហា​ព្រំដែនភាគី​កម្ពុជា វៀត ណា​ម និងឡាវបាន​ឯកភាព​គ្នា​ថា ​នឹង​ស្នើ​ប្រធានាធិបតី​បារាំង​មក​ផ្ទេរ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា បញ្ហា​ព្រំដែនភាគី​កម្ពុជា វៀត ណា​ម និងឡាវបាន​ឯកភាព​គ្នា​ថា ​នឹង​ស្នើ​ប្រធានាធិបតី​បារាំង​មក​ផ្ទេរ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ដោះ​ស្រាយ​បន្ត​ទៀត​រហូត​ដល់​បញ្ចប់​បញ្ហា​ដែល​នៅ​សេសសល់ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី (BELTEI) អន្តរជាតិ​នា​ព្រឹក​ថ្ងៃ​ទី​២ តុលា សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា​ព្រំដែន​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ជាប់​គ្នា នៅ​សល់​ក្រោម​១០%​ប៉ុណ្ណោះ​មិន​ទាន់​អភិវឌ្ឍន៍ ដោយសារ​នៅ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ។

នៅ​មុន​ពេល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​នា​ថ្ងៃ​ទី​៤ ដល់ទី​៥ តុលា​ខាង​មុខ សម្តេច​តេ​ជោ​ហ៊ុន សែន ថ្លែង​ថា​៖«​សមរភូមិ​ទាំងឡាយ​ដែល​ពី​មុន​ស៊ីសាច់ហុតឈាម បាន​ក្លាយជា​តំបន់​ទេសចរណ៍ ក្លាយជា​តំបន់​ដាំ​ដុះ នៅ​សល់ ខ្ញុំ​ថា​ក្រោម​១០​ភាគរយ​ទៅ​ចុះ ដែល​យើង​មិន​ទាន់​ធ្វើ​ទៅ​រួច ដោយសារ​នៅ​សល់​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ។ យើង​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​នោះ ប៉ុន្តែ​ក្រៅពី​នោះ​អភិវឌ្ឍន៍​អស់ហើយ កន្លែង​ធ្លាប់​ដាក់​កាំភ្លើង កន្លែង​គេ​ធ្លាប់​វាយប្រហារ​គ្នា​កាលពីដើម ឯ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ។

ចំពោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​ឡើង​ដល់​៧​ពាន់​លាន​ដុល្លារ ។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​ឡើង​ដល់​ប្រមាណ​៤​ពាន់​លាន​ដុល្លារ ហើយ​កម្ពុជា និង​វៀតណាម​សម្រេច​បោះបង្គោល​ខ័​ណ្ឌ​សីមា​បាន​៨៤%​រួច​ហើយ ។ ហើយ​ខ្ញុំ​នឹង​ទៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ចុះហត្ថលេខា​ទទួលយក​សមិទ្ធផល​៨៤%​។ ផែនទី​បាន​បោះ​នៅ​ប្រទេស ដា​ណឺ​ម៉ាក​បាន​ដឹក​មក​ដល់​អស់ហើយ ។
បន្ទាប់​ពី​ធ្វើការ​ចរចា​យ៉ាង​ស្វិតស្វាញ​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១៦ រយៈពេល​១៤​ឆ្នាំ នៅ​សេសសល់​១៦​ភាគ​ទៀត​នឹង​ត្រូវ​បន្ត​ដោះស្រាយ​ទៀត »​។

ចំណែក​ព្រំដែន​កម្ពុជា និង​ឡាវ​វិញ សម្តេច​ឲ្យ​ដឹង​ថា​ព្រំដែន​កម្ពុជា និង​ឡាវ ដោះស្រាយ​បាន​៨៦% ដែល​ថ្ងៃមុន​នាយក​រដ្ឋមន្ត្រី​ឡាវ មក​កម្ពុជា ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ធ្វើ​សន្ធិសញ្ញា​ទទួលយក​នូវ​សមិទ្ធផល​៨៦%​ដែល​ភាគី​ទាំង​ពីរ​បាន​ដោះស្រាយ ឯ​១៤%​ទៀត​ត្រូវ បន្ត​ដោះស្រាយ ដោយ​មានការ​ស្នើ​សុំ​ទៅ​ប្រធានាធិបតី​បារាំង ។ ទាំង​កម្ពុជា ជាមួយ​វៀតណាម​ក៏​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង​ដើម្បី​ជួយ​មក​ផ្ទេរ​ផែនទី ។ ទាំង​កម្ពុជា ជាមួយ​ឡាវ​ក៏​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង ដើម្បី​មក​ផ្ទេរ​ផែនទី ក៏​ដូច​ជា​ផ្តល់​ឯកសារ ផ្សេង​ៗ​ទាក់ទង​នឹង​ព្រំដែន ។

សម្តេច​តេ​ជោ​ហ៊ុន សែន បញ្ជាក់​ថា​៖«​ព្រំដែន​ដែល​ធ្លាប់​មានការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ ឥលូវ​បាន​ប្រែ​ក្លាយជា​តំបន់​ដែល​ប្រជាជន​រកស៊ី​ជាមួយ​គ្នា ទំហំ​ពាណិជ្ជកម្ម​ថៃ​៧​ពាន់​លាន​មិនមែន​តូចតាច​នោះ​ទេ ហើយ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​៤​ពាន់​លាន​ក៏​មិនតូច​ដែរ ។ យើង​ជាមួយ​ឡាវ​មិន​ច្រើ​នោះ​ទេ ព្រោះ​យើង​ជាមួយ​ឡាវ​ឆ្ងាយ ហើយ​ឡាវ​ក៏​ឆ្ងាយ​ដែរ ប៉ុន្តែ​យើង​នៅ​តែ​ធ្វើ​ទៅ​មក​» ៕