រង្វាន់ ៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​ល្មម​​ទុក​ឱ្យ​កូនពៅ​រៀន​ចប់​មហា​វិទ្យា​ល័យ​​ដូច​ប្រាថ្នា


លោក អ៊ី​វ សាលី​ន ជា​មន្ត្រីរាជការ​ម្នាក់​មាន​ទីលំនៅ​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ជ្រើស​យក​ស្រា​បៀរ​កម្ពុជា ដើម្បី​ពិសា​ជួបជុំ​បងប្អូន​ក្នុងអំឡុងពេល​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១១ មានសំណាង​ត្រូវ​រង្វាន់ ៤០​លាន​រៀល ។

លោក​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ថា​៖ «​នៅ​ពេល​ជួបជុំ​គ្រួសារ​កូនក្មួយ​ក៏​បាន​ទិញ​ស្រា​បៀរ​កម្ពុជា ១​កេស​មក​ហូប​ជុំ​គ្នា ដំបូង​គិត​ថា គាស់​ហើយ​ខ្ញុំ​ចង់​ទុក​ក្រវិល​កំប៉ុង ១​ឡែក​សិន​ចាំ​រក​មើល​ក្រែង​ត្រូវ​រង្វាន់​តាម​ក្រោយ ស្រាប់តែ​គាស់​ឆា​ច់​ឃើញ​គេ​ដាក់ ៤០​លាន​រៀល ខ្ញុំ​អរ​អើយ​អរ មិន​នឹក​ស្មាន​សោះ​» ។

លោក​បន្ត​ឱ្យ​ដឹង​ទៀត​ថា ទឹកប្រាក់ ៤០​លាន​រៀល​នេះ គឺ​ទុក​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ជា​ពិសេស គឺ​ទុក​ចាយវាយ​លើ​ថ្លៃ​សិក្សា​កូនពៅ​ដែល​ឥឡូវ​កំពុង​រៀន​ថ្នាក់​ទី ១០​ហើយ ។ លោក​បញ្ជាក់​ថា ចង់ឱ្យ​កូនស្រី​ម្នាក់​នេះ​រៀន​ឱ្យ​បាន​ខ្ពស់​ចប់​ចុង​ចប់​ដើម​ដោយ​ប្រើប្រាស់​ទឹកប្រាក់​សំណាង​​នេះ​ជា​ស្ពាន​ចម្លង​កូន​ឱ្យ​ដល់ត្រើយ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ