ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ស្លៀកស្បង់សកសាងសីលទាន) បទបថ្យាវត្តបុរាណ ស្មូតបែបសំស្ក្រឹត ដោយ វ៉ា ប៊ុណ្ណនី

14 ឆ្នាំ មុន

១-​ចូល​វ័យ​ចំណាស់​កំចាត់​លោភៈ​ ​ ​ ​វត្ដវ៉ា​ពំនាក់​មាគ៌ា​និរន្ដរ៍
ស្លៀកពាក់​គ្រប់​ពណ៌​យកស​បំណន់​ ​ ​កោរសក់​ដោះ​ស្ក​ន់​បង្គំ​ព្រ​ពុទ្ធ​។

១-​ចូល​វ័យ​ចំណាស់​កំចាត់​លោភៈ​    ​    ​    ​វត្ដវ៉ា​ពំនាក់​មាគ៌ា​និរន្ដរ៍
ស្លៀកពាក់​គ្រប់​ពណ៌​យកស​បំណន់​    ​       ​កោរសក់​ដោះ​ស្ក​ន់​បង្គំ​ព្រ​ពុទ្ធ​។
២-​នា​វ័យ​ចុង​ក្រោយ​ទឹកចិត្ដ​មោះមុត​    ​    ​    ​ទោះបី​រលត់​ធម៌​បី​ជា​ស្ពាន
ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​ជា​ទាន​    ​    ​    ​រំលាយ​លាភ​មាន​អា​រ៉ា​ម​ទីពឹង​។
៣-​ដូនជី​តាជី​ស្វែងរក​លំនឹង​    ​    ​    ​    ​កុំ​សំងំ​ឈឹង​សំអាង​លើ​ទ្រព្យ
បោះបង់​ចោល​ទៅ​លោភៈ​ទំលាប់​    ​    ​    ​ន​មោ​អាន​រាប់​ឥ​មេ​ស្វាគមន៍​។
៤-​ជំ​រះ​កិលេស​ស្វះស្វែង​ជួបជុំ​    ​    ​    ​    ​រត់​រក​ទ្រនំ​មុន​បរិ​លោក
បំពេញ​និច្ចសីល​បំបាត់​ទុក្ខសោក​    ​    ​    ​វៀរចាក​កា​កកោក​បំបង់​អាត្មា​។
៥-​ស្លៀក​ស​កោរសក់​ន័យ​បួស​ហើយ​ណា​    ​ ​ចាក​ឆ្ងាយ​ហិង្សា​មោហៈ​ទោសៈ
ស្គាល់​មគ្គ​និង​ផល​គ្មាន​អពលៈ​        ​    ​    ​ចិត្ដ​កាយ​បាន​ដាក់​សូម​ជួប​ក្ដី​សុខ​។
៦-​ចាក​ផុត​កង្វល់​កិលេស​ដាប់​ដុក​    ​        ​និព្វាន​ស្រណុក​ឈប់​មាន​ខ្វាយខ្វល់
ព្រះ​រត្នត្រ័យ​ឃើញ​មាន​តំកល់​    ​    ​    ​    ​កសាង​និច្ច​ផល​សីល​ទាន​អោយ​បាន​។
៧-​ទី​ស្ងប់​ពំនាក់​តាំងចិត្ដ​សុខសាន្ដ​    ​    ​    ​អ្វី​ៗ​ក្រៅ​ប្រាណ​កំចាត់​ចោល​អស់
លើ​ផ្លូវ​តែ​មួយ​ដោយ​សប្បុរស​    ​    ​    ​    ​គ្មាន​ស្ដាយស្រណោះ​ផ្លូវលោក​ទៀត​ហើយ​។
    ​    ​    ​    ​    ​                         
មិថុនា​ ២០០៩

ពាក្យ​បណ្ដៅ
មាត់ទិព្វ ត្រចៀក​ទិព្វ ភ្នែក​ទិព្វ​។


ដោយ វ៉ា ប៊ុ​ណ្ណ​នី អតីត​គ្រូបង្រៀន​វិទ្យាល័យ​ពាម​រក៍​(​ព្រៃវែង​)

A: Calgary, Alberta, Canada
E: bunnyvar09@yahoo.ca