ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរី​​ទំនើប​​ធ្លាក់​ចេញពីផ្លូវខ្ទេចអស់មួយ​ចំហៀង​ មនុស្ស​មិនដឹងយ៉ាងណា (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បើក​បោះពួយ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​អោយ​បាក់​រលើង​ទាំង​គ្រឹះ ​ចំណែក​រថយន្ត​ខ្ទេច​មួយ​ចំហៀង ដាច់​កង់​ និង​ផ្ទុះ​ពោង​ទាំង​២ ​ហើយ​ធ្លាក់​ចេញ​ពីលើ​ផ្លូវ​។ ​ទោះបីជា​យ៉ាងណា​ គេ​មិន​ដឹង​ថា…

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បើក​បោះពួយ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​អោយ​បាក់​រលើង​ទាំង​គ្រឹះ ​ចំណែក​រថយន្ត​ខ្ទេច​មួយ​ចំហៀង ដាច់​កង់​ និង​ផ្ទុះ​ពោង​ទាំង​២ ​ហើយ​ធ្លាក់​ចេញ​ពីលើ​ផ្លូវ​។ ​ទោះបីជា​យ៉ាងណា​ គេ​មិន​ដឹង​ថា មាន​មនុស្ស​​រង​របួស​ឬ​យ៉ាងណា​នោះ​​​ទេ​​ ដោយ​គេច​បាត់​ស្រមោល​អស់ ។

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃ​ទី​៣​ ខែតុលា ឆ្នាំ​២០១៩​ នៅ​ចំណុច​ស្ពាន​ឡុ​ង​ឈី​ន ក្នុងភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ​ទើបបង្ក​ការ​ភ្ញាក់​​ផ្អើល​ដល់​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​​ថ្ងៃទី​៣ តុលា ឆ្នាំ​២០១៩។

​រថយន្ត​​មួយគ្រឿង​ខាងលើ​ម៉ាក SANG YONG REXTON​ ពណ៌​ស ​គ្មាន​ស្លាក​លេខ ​ត្រូវបាន​​សមត្ថកិច្ច​អះអាង​ថា ម្ចាស់​ទើបតែ​ទិញ បាន​រង​ការ​ខូចខាត​ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង ដាច់​កង់​ឆ្វេង​ទាំង​២​ និង​ផ្ទុះ​ពោង​ទាំង​ពីរ​។

​តាមប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេឃើញ​មាន​មន​ុស្ស​ចំនួន​​៣នាក់​ជិះ​ក្នុង​រថយន្ត​មួយគ្រឿង​ខាងលើ​នោះ​​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​ក្នុង​​ល្បឿន​លឿន ​លុះ​​ពេល​ធ្វើ​ដំណើរ​ឆ្លងស្ពាន​ឡុ​ង​ឈី​ន​ផុត​បាន​បន្តិច មិនដឹង​មូលហេតុ​អ្វី​នោះទេ ដោយអ្នក​ខ្លះ​អះអាង​ថា អ្នកបើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ក៏បាន​រ៉េ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ហើយ​បុក​បង្គោល​ភ្លើង បណ្តាល​អោយរ​លើង​ទាំង​គ្រឹះ​បាក់​​ខ្ទេច ហើយ​រថយន្ត​ក៏​ជ្រុល​ធ្លាក់​ផ្លូវ​និង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរតែម្តង​ ។

​តាមប្រភព​​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​​កើតហេតុ ​អ្នកបើកបរ រួម​ទាំង​អ្នកដំណើរ​សង្ស័យរង​របួសស្រាល ហើយក៏​នាំគ្នា​រត់​​គេច​ខ្លួន​បាត់​ចោល​រថយន្ត​នៅកន្លែងកើតហេតុ ។ ​លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹកថ្ងៃ​ដដែល មាន​​អ្នកដំណើរ​ឆ្លងកាត់​ក៏​បាន​ប្រទះ​ឃើញ ​ទើប​បង្កការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​តែម្តង ។ ​

នៅ​ព្រឹក​នោះ​ដែរ ​នគរបាល​មូលដ្ឋានក៏​បាន​រាយការណ៍​ទៅ​នគរបាល​ចរាចរណ៍​ដើម្បី​ចុះ​មក​ស្ទួ​ច​យក​រថយន្ត​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​សងការ​ខូចខាត​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ