ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​មួយ​ថ្ងៃ ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​៥៤​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​​ទី២ ​ខែតុលា​ ឆ្នាំ​២០១៩​ កើតឡើង​៦​លើក​(​យប់​៥​លើក​)​ស្លាប់​៦​នាក់​(​ស្រី​២​នាក់​)​របួសធ្ងន់​២៥​នាក់​(​ស្រី​១៧​នាក់​).​របួសស្រាល​២៩​នាក់​(​ស្រី​២២​នាក់​) ។ ស្លាប់​សរុប​៦​នាក់​: ម៉ូតូ​១​នាក់​(​មិន​ពាក់មួក…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​​ទី២ ​ខែតុលា​ ឆ្នាំ​២០១៩​ កើតឡើង​៦​លើក​(​យប់​៥​លើក​)​ស្លាប់​៦​នាក់​(​ស្រី​២​នាក់​)​របួសធ្ងន់​២៥​នាក់​(​ស្រី​១៧​នាក់​).​របួសស្រាល​២៩​នាក់​(​ស្រី​២២​នាក់​) ។ ស្លាប់​សរុប​៦​នាក់​: ម៉ូតូ​១​នាក់​(​មិន​ពាក់មួក ១​នាក់​),​រថយន្ត​តូច​៥​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់​,​ងងុយដេក​១​លើក​ស្លាប់​៥​នាក់​,​កត្តា​យាន​២​លើក។

គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​១​លើក​,​ម៉ូតូ​និង​រថយន្ត​តូច​២​លើក​,​ម៉ូតូ​បុក​បង្គោល​ភ្លើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​ក្រឡាប់​២​លើក​ស្លាប់​៥​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង ។

យាន​បង្កហេតុ​: ម៉ូតូ​២​លើក​,​រថយន្ត​តូច​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ធំ ១​លើក​ស្លាប់​ស្រី​៥​នាក់​, ខេត្ត​​ស្វាយ​រៀង​១​លើក​ស្លាប់​១​នាក់ និង​ខេត្តកំពត​១​លើក​របួស​៤៤​នាក់​(​ស្រី​៣៦​នាក់​) ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២​ ខែតុលា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​៥៩៦១​គ្រឿង (​ម៉ូតូ​៤១០៩​គ្រឿង​) មធ្យោបាយ​ល្មើស​១៨៤៦​គ្រឿង (​ម៉ូតូ​១៥៣០​គ្រឿង​) មធ្យោបាយ​ពិន័យ​១៨៤៦​គ្រឿង (​ម៉ូតូ​១៥៣០​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២ ​ខែតុលា ឆ្នាំ​២០១៩​ បាន​ចុះ​អនុវត្ត​១០៣​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៤១០៩​គ្រឿង ម៉ូតូ​ល្មើស​១៥៣០​គ្រឿង ពិន័យ​ចំនួន​សរុប​១៨៥៧​ (​មួក​៦៥៥​ កញ្ចក់​១០៩១​ ស្រវឹង​​គ្មាន​ ផ្សេង​ៗ១១១​ ៕ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ