ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ទាំងនេះ​ដែល​អ្នក​គួរ​ទិញ​សិទ្ធិ​បើក Franchise

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​មាន​ក្តី​សុបិន​ចង់​បើក​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង ប៉ុន្តែ​ការ​ខ្លាច​បរាជ័យ​គឺជា​ឧបសគ្គ​ធំ​មួយ​ដែល​ទប់ស្កាត់​ពួក​គេ​មិន​ឲ្យ​ធ្វើ​ឲ្យ​ក្តី​សុបិន​ក្លាយជា​ការ​ពិត ។ ប្រាកដ​ណាស់ វា​ជា​ការ​ព្រួយបារម្ភ​ដែល​សម​ហេតុ​សម​ផល ប៉ុន្តែ​មាន​វិធី​មួយ​ដែល​មនុស្ស​មាន​ក្តី​សុបិន​ខាងលើ​អាច​ជ្រើស​បាន នោះ​គឺ​ការ​ទិញ​សិទ្ធិ​បើក​អាជីវកម្ម Franchise​។ ហើយ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​ដែល​អាជីវកម្ម​ប្រភេទ​នេះ​អាច​ជួយ​នាំ​ភាព​ជោគជ័យ​ច្រើន​ដល់​អ្នក​៖ ១….

មនុស្ស​ជា​ច្រើន​មាន​ក្តី​សុបិន​ចង់​បើក​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង ប៉ុន្តែ​ការ​ខ្លាច​បរាជ័យ​គឺជា​ឧបសគ្គ​ធំ​មួយ​ដែល​ទប់ស្កាត់​ពួក​គេ​មិន​ឲ្យ​ធ្វើ​ឲ្យ​ក្តី​សុបិន​ក្លាយជា​ការ​ពិត ។ ប្រាកដ​ណាស់ វា​ជា​ការ​ព្រួយបារម្ភ​ដែល​សម​ហេតុ​សម​ផល ប៉ុន្តែ​មាន​វិធី​មួយ​ដែល​មនុស្ស​មាន​ក្តី​សុបិន​ខាងលើ​អាច​ជ្រើស​បាន នោះ​គឺ​ការ​ទិញ​សិទ្ធិ​បើក​អាជីវកម្ម Franchise​។

ហើយ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​ដែល​អាជីវកម្ម​ប្រភេទ​នេះ​អាច​ជួយ​នាំ​ភាព​ជោគជ័យ​ច្រើន​ដល់​អ្នក​៖

១. មានការ​ទទួលស្គាល់​ពី​អតិថិជន​ស្រាប់​៖ ការ​មានឈ្មោះ​ល្អ និង​ការ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​គឺជា​កត្តា​សំខាន់​សម្រាប់​គ្រប់​អាជីវកម្ម​ទាំងអស់ ។ ប៉ុន្តែ​ប្រសិនបើ​សហគ្រិន​ជ្រើសរើស​បើក​ដំណើរការ​អាជីវកម្ម Franchise នោះ​ពួក​គេ​សម្រេច​បាន​ផ្នែក​នេះ​ស្រាប់​ទៅ​ហើយ​ព្រោះ​មាន​អតិថិជន​ជា​ច្រើន​ស្គាល់​ពី​អ្នក​រួច​ជា​ស្រេច ។ ក្នុង​ទីផ្សារ​ដែល​តូច​ចង្អៀត ការ​មានឈ្មោះ​ដែល​ខុស​ប្លែក និង​ត្រូវ​បាន​អតិថិជន​ស្គាល់​ច្រើន​អាច​ជួយ​ឲ្យ​អ្នក​ឲ្យ​ទាក់ទាញ​អតិថិជន​បាន​យ៉ាង​ងាយស្រួល ។

២. ធនធាន​៖ អ្នក​ដែល​លក់​សិទ្ធិ​បើក​អាជីវកម្ម​ទាំងនេះ​តែងតែមាន​ធនធាន​គ្រប់គ្រាន់​ស្រាប់​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់ ។ ពួក​គេ​តែងតែ​ផ្តល់​ជា​វគ្គ​សិក្សា ឬ​ការ​ហ្វឹកហាត់​ផ្សេង​ៗ​ដើម្បី​រៀនសូត្រ​ពី​ការ​គ្រប់គ្រង និង​ជំនាញ​ដែល​ត្រូវការ​ក្នុង​ការ​ប្រកប​អា​ជីៈ​កម្ម​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​ទាញ​អត្ថប្រយោជន៍​ពី​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​របស់​ក្រុមហ៊ុន​ធំ​ផង​ដែរ ។

៣. មាន​បណ្តាញ​មនុស្ស​ដែល​អាច​ជួយ​អ្នក​៖ ពេល​ដែល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ដំបូង អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​អ្នក​នៅ​ម្នាក់ឯង ប៉ុន្តែ​ពេល​ដែល​អ្នក​បើក​អាជីវកម្ម​បែប Franchise អ្នកមាន​បណ្តាញ​មនុស្ស​ដែល​ចាំ​ជួយ​អ្នក​ស្រាប់ ឬ​មនុស្ស​ដែល​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ការ​ដូច​អ្នក​ដែរ ។ អ្នក​អាច​ស្គាល់​មនុស្ស​ទាំងនោះ ព្រមទាំង​សិក្សា​ពី​បទ​ពិសោធន៍​ពួក​គេ ឬ​សាកសួរ​ពេល​មាន​ច​ម្ង​ល់​ជាដើម ។

៤. ការ​ធ្វើ​នវានុវត្តន៍​៖ ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​មួយ​រូប អ្នក​ត្រូវ​ជួបនឹង​សម្ពាធ​ក្នុង​ការ​នឹកឃើញ​គំនិត​ថ្មី​ៗ​ដើម្បី​ទាក់ទាញ​អតិថិជន ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​បើក​អាជីវកម្ម Franchise នោះ​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ចំណុច​នេះ​ទេ ព្រោះ​ក្រុមហ៊ុន​ធំ​ៗ​មាន​ក្រុមការងារ ឬ​អ្នកជំនាញ​ដែល​ទទួលខុសត្រូវ​លើ​ការ​បង្កើត​ផលិតផល និង​សេវាកម្ម​ថ្មី​ៗ​រួច​ជា​ស្រេច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ