ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​កា.ប់​ប្រហារជីវិត​លោកឪពុក​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អធិការ​នគរបាល​ស្រុក​ស្រីស្នំ លោក​វរសេនីយ៍ឯក អ៊ុ​ន ស្រស់ បាន​ឲ្យដឹង​ថា កូនប្រុស​បង្កើត​ម្នាក់​បាន​កាប់​ឪពុក​របស់​ខ្លួន​នឹង​កាំបិត​ខ្វែវ បណ្តាល​ឲ្យ​ដាច់​ក​ស្លាប់​ភ្លាម​ៗយ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​សម្រាក​នៅក្រោមផ្ទះ…

ខេត្តសៀមរាប ៖ អធិការ​នគរបាល​ស្រុក​ស្រីស្នំ លោក​វរសេនីយ៍ឯក អ៊ុ​ន ស្រស់ បាន​ឲ្យដឹង​ថា កូនប្រុស​បង្កើត​ម្នាក់​បាន​កាប់​ឪពុក​របស់​ខ្លួន​នឹង​កាំបិត​ខ្វែវ បណ្តាល​ឲ្យ​ដាច់​ក​ស្លាប់​ភ្លាម​ៗយ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​សម្រាក​នៅក្រោមផ្ទះ ។ ហេតុការណ៍​គួរ​ឲ្យ​តក់ស្លុត​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ
​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ​កញ្ញា កន្លង​ទៅ នៅ​ភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ។

លោក​អធិការ អ៊ុ​ន ស្រស់ បាន​ឲ្យ​ដឹង​ទៀតថា ករណី​ឃាតកម្ម​នេះ​កម្លាំង​នគរបាល​ស្រុក​ស្រី ស្នំ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ សាន គង់អាយុ​៣៧​ឆ្នាំ ជា​កូនប្រុស រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលាម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល ជនឈ្មោះ​សាន គង់ ដែល​ត្រូវជា​កូន​បង្កើត​បាន​យក​កាំបិត​ខ្វែវ​ដង​ឈើ​កាប់​ឪពុក​ឈ្មោះ រៀល វឿ​ងអាយុ​៦៦​ឆ្នាំ ជា​កសិករ បណ្តាល​ឲ្យ​ដាច់​ក​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា តាម​ការ​បំភ្លឺ​របស់​អ្នក​ជិត ខាង និង​ប្រពន្ធ​របស់​ជន​រង​គ្រោះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មុន​នឹង​ធ្វើ​សកម្ម​ភាព​ប្រហែល​៣​ថ្ងៃមុន គេ​បាន​ដើរ​កាប់​ដើម​ចេក​អស់​ជា​ច្រើន​ដើម​។

ដោយ​ខ្លាច​មាន​បញ្ហា ជន​រង​គ្រោះ​បាន​ទៅ​ស្នាក់​នៅផ្ទះ​អ្នក​ជិតខាង តែ​ដល់​ថ្ងៃ​កើតហេតុ​ ពេល​ពួក​គាត់​កំពុង​អង្គុយ​លេង​នៅ​លើ​គ្រែ​ក្រោមផ្ទះ ស្រាប់​តែ​កូនប្រុស​រូប​នេះ​កាន់​កំ​បិត​ខ្វែវដើរ​សំដៅ​មក​រក​ឪពុក រួច​កាប់​បណ្តាល​ឲ្យ​ស្លាប់នៅ​នឹង​​កន្លែង​តែ​ម្តង ។

លោកស្នងការ​រង​បន្ត​ថា តាម​ការ​បំភ្លឺរបស់​ប្រពន្ធ​ជន​រង​គ្រោះ​និង​ជា​ម្តាយ​បាន​ឲ្យដឹង​ថា កូនប្រុស​រូប​នេះ​ជា​ជន​វិកលចរិត ប៉ុន្តែ​គ្មាន​ឯកសារ​បញ្ជាក់​ជាក់លាក់​នោះ​ទេ ។ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ