ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ គន្លឹះ​ពិសេស​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវ​បង្វឹក​ប្រធាន​ក្រុមការងារ

4 ឆ្នាំ មុន

មិន​មាន​នរណា​ម្នាក់​មាន​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​ដោយ​មាន​ប្រសិទ្ធិ​ភាព ទាំង​មិន​បាន​រៀនសូត្រ ឬ​ទទួល​បានការ​ណែនាំ និង​បង្វឹក​ពី​មុន​មក​ទេ ។ ប្រសិនបើ​អ្នកមាន​តំណែង​ជានា​យក ឬ​ម្ចាស់​ក្រុមហ៊ុន អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ថា តើ​ប្រធាន​ក្រុម​ដែល​ធ្វើការ​ឲ្យ​អ្នក​កំពុង​តែ​បង្វឹក​កូនក្រុម​របស់​ខ្លួន ឬទេ?…

មិន​មាន​នរណា​ម្នាក់​មាន​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​ដោយ​មាន​ប្រសិទ្ធិ​ភាព ទាំង​មិន​បាន​រៀនសូត្រ ឬ​ទទួល​បានការ​ណែនាំ និង​បង្វឹក​ពី​មុន​មក​ទេ ។ ប្រសិនបើ​អ្នកមាន​តំណែង​ជានា​យក ឬ​ម្ចាស់​ក្រុមហ៊ុន អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ថា តើ​ប្រធាន​ក្រុម​ដែល​ធ្វើការ​ឲ្យ​អ្នក​កំពុង​តែ​បង្វឹក​កូនក្រុម​របស់​ខ្លួន ឬទេ?

ប្រសិនបើ​អ្នក​ចង់​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ក្រុមហ៊ុន ឬ​អាជីវកម្ម អ្នក​ត្រូវ​តែ​បង្វឹក​អ្នក​បង្វឹក​ក្នុង​ក្រុមហ៊ុន​របស់​អ្នក ហើយ​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​បាន​៖
១. ឲ្យ​ពួក​គេ​ទទួលខុសត្រូវ​លើ​ការងារ ៖

អ្នក​ត្រូវ​តែ​ឲ្យ​អ្នកគ្រប់គ្រង ឬ​ប្រធាន​ក្រុម​អ្នកដឹង​ថា​អ្នក​ចង់​ឲ្យ​ពួក​គេ​បង្រៀន​ដល់​កូនក្រុម​ជា​ប្រចាំ និង​ជាប់លាប់ ។ តើ​កូនក្រុម​មាន​សក្តានុពល​បែប​ណាខ្លះ​ដែល​ពួក​គេ​អាច​រីក​ចម្រើន​បាន? អ្នក​ត្រូវ​ឲ្យ​អ្នកគ្រប់គ្រង​ដឹង​ថា​ពួក​គេ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ជួយ​ឲ្យ​កូនក្រុម​រីក​ចម្រើន ហើយ​អ្នក​ត្រូវ​តែ​សួរនាំ​ជា​រៀង​រាល់​ខែ ឬ​ឆ្នាំ ។

២. ផ្តល់​ការ​ហ្វឹកហាត់​៖
អ្នកដឹកនាំ​ក្រុម​មួយ​ចំនួន​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្រៀន​ដល់​កូនក្រុម​ឡើយ ដូចនេះ​ការ​បង្ខំ​ឲ្យ​ពួក​គេ​ផ្ទេរ​ចំណេះដឹង​ខ្លួន​ទៅ​ឲ្យ​អ្នក​ដទៃ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ ឬ​ជម្លោះ​ក្នុង​ក្រុម​ជាដើម ។ ដោយហេតុ​ដូចនេះ ការ​ហ្វឹកហាត់​គឺ​ពិតជា​សំខាន់​ណាស់​ដើម្បី​បង្កើត​បាន​គ្រូបង្វឹក​ដែល​មាន​សមត្ថភាព និង​មាន​ជំនឿ​ចិត្ត ។

៣. ផ្លាស់​ប្តូរ​គំនិត​៖
ពេល​ដែល​ប្រធាន​ក្រុម​ហៅ​កូនក្រុម​ទៅ​ជួប កូនក្រុម​តែងតែ​គិត​ថា​ពួក​គេ​ប្រហែលជា​បាន​ធ្វើ​អ្វី​ខុស​ជាក់​ជា​មិន​ខាន​ព្រោះ​ពី​មុន​មក ការ​សន្ទនា​រវាង​ថ្នាក់លើ និង​ថ្នាក់​ក្រោម​គឺ​តែងតែ​ទាក់ទិន​នឹង​ការ​ស្តីបន្ទោស ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​គំនិត​នេះ​ចេញ និង​ជំរុញ​ឲ្យ​មានការ​សន្ទនា​ដែល​ជួយ​ដល់​កូនក្រុម​រីក​ចម្រើន​ទាំង​ល​ក្នុង​ផ្នែក​ជំនាញ និង​ចំណេះដឹង ។

៤. ការ​លើកទឹកចិត្ត​៖
មនុស្សលោក​តែងតែ​ចូល​ចិត្ត​ពេល​ដែល​ពួក​គេ​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​បន្ទាប់​ពី​ធ្វើ​អ្វីមួយ ហើយ​ប្រធាន​ក្រុម ឬ​អ្នកគ្រប់គ្រង​របស់​អ្នក​ក៏​ដូច​គ្នា​ដែរ ។ ដើម្បី​លើកទឹកចិត្ត​ពួក​គេ​ឲ្យ​ផ្តល់​ការ​បង្វឹក​ដល់​កូនក្រុម​អ្នក​គួរតែ​ផ្តល់​ជា​ថវិកា ឬ​រង្វាន់​ផ្សេង​ៗ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ