ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​យប់​អត់​ដឹង លុះ​ព្រឹក​ឡើង​អ្នក​ភូមិ​អើត​​មើល​ក្នុងផ្ទះ​ឃើញ​ស្ត្រី​មេម៉ាយ​… ពុទ្ធោ​!!!

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្លន់​សម្លាប់​កាលពី​យប់​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៩ តែ​ពុំ​មាន​នរណា​ម្នាក់​ដឹង​ទេ លុះ​ព្រឹក​ថ្ងៃ​ទី​២ តុលា អ្នក​ភូមិ​បាន​មក​អើត​មើល​នៅ​នឹង​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្លន់​សម្លាប់​កាលពី​យប់​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៩ តែ​ពុំ​មាន​នរណា​ម្នាក់​ដឹង​ទេ លុះ​ព្រឹក​ថ្ងៃ​ទី​២ តុលា អ្នក​ភូមិ​បាន​មក​អើត​មើល​នៅ​នឹង​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ទើប​មានការ​ភ្ញាក់ផ្អើល​ថា​ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​វាយ​សម្លាប់​ស្លាប់​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ត្រពាំង​ក្ដារ ឃុំ​ស្រែ​ជា​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​នឹង​ពូថៅ​នេះ ឈ្មោះ​សៅ ខេន អាយុ​50​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្ដារ ឃុំ​ស្រែ​ជា​ខាងត្បូង ស្រុក​ដងទង់ ។

បើ​តាម​លោក​វរសេនីយ៍ឯក ហ៊ីង ឈុំ អធិការ​នគរបាល​ស្រុក​ដងទង់ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​វាយ​សម្លាប់​នឹង​ពូថៅ​នេះ ជា​ស្ត្រី​មេម៉ាយ​ដេក​តែ​ម្នាក់ឯង​ទេ​។ ហើយ​នៅ​ក្នុងផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​បាន​បាត់​ខ្សែ​.​ក​មាស​ចំនួន​3​ជី​5​ហ៊ុន និង​លុយ​ចំនួន​50​ម៉ឺន​រៀល​។

លោក​អធិការ បាន​និយាយ​ថា ពាក់ព័ន្ធ​ករណី​ខាងលើ សង្ស័យ​ជា​រឿង​ប្លន់​សម្លាប់ ប៉ុន្តែ​ខាង​នគរបាល​កំពុង​តែ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ជនសង្ស័យ​ដែល​សម្លាប់​ស្ត្រី​រង​គ្រោះ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ