ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិស័យ​កំពុង​ពេញ​និយម​បំផុត​ក្នុង​ទ្វីបអាស៊ី

4 ឆ្នាំ មុន

ក្នុង​ពេល​ថ្មី​ៗ​នេះ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ត្រូវ​បាន​ចាត់ទុកជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ​ក្នុង​ពិភពលោក​ដោយ​មានឱកាស​វិនិយោគ​ច្រើន​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ។ យោង​ទៅ​តាម​ការ​សិក្សា​ក្នុង​ពេល​ថ្មី​ៗ​របស់​វិទ្យាស្ថាន Swiss Re បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ថ្មី​ៗ​នឹង​ស្មើ ៦០% នៃ​ការ​លូតលាស់​ពិភពលោក​ក្នុង​រយៈពេល​១០​ឆ្នាំ…

ក្នុង​ពេល​ថ្មី​ៗ​នេះ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ត្រូវ​បាន​ចាត់ទុកជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ​ក្នុង​ពិភពលោក​ដោយ​មានឱកាស​វិនិយោគ​ច្រើន​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ។

យោង​ទៅ​តាម​ការ​សិក្សា​ក្នុង​ពេល​ថ្មី​ៗ​របស់​វិទ្យាស្ថាន Swiss Re បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ថ្មី​ៗ​នឹង​ស្មើ ៦០% នៃ​ការ​លូតលាស់​ពិភពលោក​ក្នុង​រយៈពេល​១០​ឆ្នាំ ដោយ​មាន​ប្រទេស​ចិន​ចូលរួម​ចំណែក ២៧%​ទៅ​ហើយ ។ ប៉ុន្តែ​ខណៈ​ដែល​ប្រទេស​ចិន​ជាប់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ប្រទេស​ដទៃ​ដូច​ជា វៀតណាម ឥណ្ឌូ​នេ​ស៊ី និង​សិង្ហ​បុរី កំពុង​តែ​នាំមុខ​ក្នុង​ផ្នែក​ន​វា​នុ​វត្ត​បច្ចេកវិទ្យា និង​ដំណោះស្រាយ​បញ្ហា​ផ្សេង​ៗ ។

សម្រាប់​វិនិយោគិន​ដែល​ចាប់អារម្មណ៍​លើ​ទ្វីប​នេះ លោក Victor Orlovski ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Fort Ross Ventures បាន​ចែករំលែក​ថា​ពួក​គេ​គួរតែ​តាមដាន​វិស័យ​ខាងក្រោម​នេះ​ដែល​មាន​សក្តានុពល​ខ្លាំង​ជាងគេ​៖

១. ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក (E-commerce)៖
ប្រទេស​ឥណ្ឌា​នឹង​ក្លាយជា​ទីផ្សារ​ធំ​ជាងគេ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ព្រោះតែ​ប្រជាជន​មានការ​ចាយវាយ​ច្រើន ។ លោក Orlovski បាន​ឲ្យ​ដឹង​ថា ទោះជា​មាន​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Flipkart, Snapdeal, Firstcry និង Amazon ពិតមែន​ក្តី ក្រុមហ៊ុន​ក្នុង​តំបន់​នៅ​តែ​មានឱកាស​ក្នុង​ការ​ទាញ​អត្ថប្រយោជន៍​ពី​ការ​លូតលាស់​នេះ​ដដែល ។

២. អាជីវកម្ម O2O៖

O2O ឬ Online-to-Offline គឺជា​ប្រភេទ​អាជីវកម្ម​ដែល​ត​ភ្ជាប់​ការ​លក់​អន​ឡាញ និង​អ្នកលក់​តាម​ទីផ្សារ​ប្រៀប​ដូច​ជា Alibaba ដែល​ធ្វើ​ដូចនេះ​តាម​រយៈ​ក្រុមហ៊ុន​តូច​ៗ​របស់​ខ្លួន​ដូច​ជា Hema, JD.com និង 7Fresh ជាដើម ។ លោក Jack Ma របស់ Alibaba បាន​និយាយ​ថា​វា​ជា​ការ​លក់រាយ​បែប​ថ្មី​ដែល​ព្រំដែន​រវាង​ការ​ទិញ​ទំនិញ​លើ​ទីផ្សារ និង​លើ​អ៊ី​ន​ធើ​ណេ​ត​ត្រូវ​បាន​លុប​បំបាត់ ។

៣. ការ​ដឹក​ជញ្ជូន​៖
លោក Orlovski ក៏​បាន​បន្ថែម​ទៀត​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នឹង​ក្លាយជា​ទីផ្សារ​ដឹក​ជញ្ជូន និង e-commerce ដែល​លូតលាស់​ខ្លាំង​ជាងគេ​ក្នុង​តំបន់ ។ ក្រុមហ៊ុន​ធំ​ៗ​ក្នុង​វិស័យ​នេះ​មាន​ដូច​ជា Gojek, Lazada, Zalora, Bhinneka, Tokopedia និង Blibli ជាដើម ។ ហើយ​យោង​តាម​របាយការណ៍​របស់ Statista បាន​ឲ្យ​ដឹង​ទៀត​ថា វិស័យ​នេះ​អាច​នឹង​លូតលាស់​បាន ៩.៣% ក្នុង​មួយ​ឆ្នាំ និង​មាន​តម្លៃ​ដល់​ទៅ ១៦.៣៤ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ចំនួន​អតិថិជន​ដែល​ទិញ​ទំនិញ​អន​ឡាញ​នឹង​កើនឡើង​មក​ស្មើ ៤៣.៨៩ លាន​នាក់​ក្នុង​ឆ្នាំ ២០២២ និង​ការ​ចំណាយ​លើ​ការ​ទិញ​អន​ឡាញ​សរុប​នឹង​ស្មើ​ជា​មធ្យម ៣៧៥ លាន​ដុល្លារ​ថែម​ទៀត ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ