ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែស្ទះឡាន….តែនេះស្ទះរថភ្លើងវិញម្តង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថភ្លើង​ដឹក​អ្នកដំណើរ ខ្សែ​ភ្នំពេញ​-​បាត់ដំបង​មួយ​ខ្សែ​ បាន​ស្ទះចរាចរណ៍​ប្រមាណ​ជាង​កន្លះ​ម៉ោង ខណៈ​ដែល​រថយន្ត​ដឹក​ថ្ម​ធុន​យ​ក្យ​មួយ​គ្រឿង បើក​សុខ​ៗ មក​ខូច​ចំ​កណ្តាលផ្លូវ​រថភ្លើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញាឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​រថភ្លើង…

រាជធានី​ភ្នំពេញ ៖ រថភ្លើង​ដឹក​អ្នកដំណើរ ខ្សែ​ភ្នំពេញ​-​បាត់ដំបង​មួយ​ខ្សែ​ បាន​ស្ទះចរាចរណ៍​ប្រមាណ​ជាង​កន្លះ​ម៉ោង ខណៈ​ដែល​រថយន្ត​ដឹក​ថ្ម​ធុន​យ​ក្យ​មួយ​គ្រឿង បើក​សុខ​ៗ មក​ខូច​ចំ​កណ្តាលផ្លូវ​រថភ្លើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញាឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​រថភ្លើង កែង​មហាវិថី​ឈ្នះ ឈ្នះ ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ដែល​បង្ក​ឱ្យ​ស្ទះ​ដំណើរ​រថភ្លើង​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​កង់​១៨​ដឹក​ថ្ម ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​៣E.៩២៧៨ ។ ចំណែក​រថភ្លើង​លេខ​១០៣៥ ខ្សែ​ភ្នំពេញ​-​បាត់ដំបង​ដឹក​អ្នកដំណើរ អត់​យក​ប្រាក់​សម្រាប់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ។ តាម​ព័ត៌មាន​ពី​បុគ្គលិក​ដាក់​បា​រ៉ា​ស់ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​ខណៈ​ពេល​ដែល​រថភ្លើង​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ ជិត​ដល់​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​៣​ទៅ​ហើយ​ក៏​មាន​រថយន្ត​ដឹក​ថ្ម​ដែល​ធ្វើ​ដំណើរ​តាម​វិ​ថី​ឈ្នះ ឈ្នះ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មករ​លត់​ម៉ាស៊ីន​ខូច​ទៅ​មុខ​លែង​រួច​ចំពាក់​កណ្តាលផ្លូវ​រថភ្លើង​តែ​ម្តង​វា​ដូច​ជា​ចៃដន្យ​ពេក ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ​សន្តិសុខ​យាមផ្លូវ​ដែក​ក៏​បាន​ទាក់ទង​ទៅ​រថភ្លើង ដើម្បី​បង្អង់​ល្បឿន ព្រោះ​ចំ​ពេល​ដែល​រថភ្លើង​ត្រូវ​ចេញដំណើរ​ដែរ ។ ដោយសារ​តែ​បាន​ទទួល​ដំណឹង​មុន​បែប​នេះ ទើប​រថភ្លើង​ដែល​កំពុង​ចេញដំណើរ​បាន​បង្អង់​ល្បឿន​ឈប់​បាន​នៅ​ក្បែរ​នឹង​រថយន្ត​ខូច​តែ​ម្តង ។ នេះ​ចាត់ទុកជា​សំណាង ធំ​ណាស់ ប្រសិនបើ​រថយន្ត​រលត់​នៅ​ពេល​រថភ្លើង​ជិត​មក​ដល់​វិញ ច្បាស់​ជា​បុក​ពេញទំហឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​មិន​ខាន​ឡើយ ព្រោះ​នៅ​លើ​រថភ្លើង​ពេញ​ទៅ​ដោយ​អ្នកដំណើរ​ជិះ​ទៅ​ស្រុក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។ អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​បានឱ្យ​ដឹង​ថា នៅ​ពេល​ដែល​បើកបរ​សុខ​ៗ ស្រាប់​រថយន្ត​អស់ខ្យល់​ដាក់​លេខ​អត់​កើត ។

នៅ​ព្រឹក​នោះ អ្នកបើកបរ​រថយន្ត​ក៏​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ហៅ​រថយន្ត​មក​អូស​ភ្លាម​ៗ​ដែរ ព្រោះ​ខូច​លើ​ផ្លូវដែក​តែ​ទាញ​មិន​រួច ហើយ ក៏​បាន​នាំ​គ្នា​ឌូ​យ​ដោះ​ក្បាល​ចេញ យក​ក្បាល​ថ្មី​មក​អូស​ផុត​ពី​ផ្លូវដែក​ទើប​បើក​ចរាចរណ៍​រថភ្លើង​ឡើង​វិញ ។ ទោះបីជា​យ៉ាងណា​ក្តី រថភ្លើង​បាន​ស្ទះចរាចរណ៍ អស់​ប្រមាណ​៣៨​នាទី​ទើប​បន្តដំណើរ​ទៅ​បុក​ទៀត ៕​

អត្ថបទសរសេរ ដោយ