ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងពលរដ្ឋ១៦១គ្រួសារថា៖ រឿងដី​ទំនាស់​បាន​បញ្ចប់​សព្វគ្រប់​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ ប្រជាពលរដ្ឋប្រមាណ​១០​នាក់ ​តំណាង​អោយ​១៦១​គ្រួសារ​ ក្នុង​ចំណោម​១៦៣​គ្រួសារ ​បាន​ធ្វើ​ស​ន្និ​សីតកាសែត​ថ្លែង​អំណ​អរគុណ ដល់​អ្នកដឹកនាំគ្រប់​ជាន់ថ្នាក់​, តុលាការ​និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​បញ្ជាក់​ថា…

រាជធានីភ្នំពេញ ៖ ​ ប្រជាពលរដ្ឋប្រមាណ​១០​នាក់ ​តំណាង​អោយ​១៦១​គ្រួសារ​ ក្នុង​ចំណោម​១៦៣​គ្រួសារ ​បាន​ធ្វើ​ស​ន្និ​សីតកាសែត​ថ្លែង​អំណ​អរគុណ ដល់​អ្នកដឹកនាំគ្រប់​ជាន់ថ្នាក់​, តុលាការ​និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​បញ្ជាក់​ថា រឿង​ទំនាស់​ដី​១៦៣​គ្រួ​សារបាន​ចប់​សព្វគ្រប់ហើយ។​ ចំ​ណែក​ដីដែល​ដែល​ពួក​គាត់​ឈ្នះ តាម​អំណាច​សាលដីកា​លេខ០១ ក្រ​lll​ស​អ ចុះ​ថ្ងៃ​ទី​០៨​ កុ​ម្ភៈ ឆ្នាំ ២០១៨ របស់​សាលា​ឧទ្ធរណ៍ ក៏បាន​លក់​ទៅ​អោយ​ក្រុមហ៊ុន ​ដែល​មាន​លោកបាញ់ អ៊ុយ​តា ​និង​លោក​គឹ​ម ស៊ូ​ប៊ុត​ជា​តំណាង រួចចប់​សព្វគ្រប់​ហើយ​ដែរ​ ។

ការ​ធ្វើ​ស​ន្និ​សីទ​​កាសែត​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ​តុលា ​ដោយ​តំណាង​ប្រជាពលរដ្ឋបាន​នាំ​គ្នា កាន់​ឯកសារមក​ឈរ​បង្ហាញ​ក្រុម​បណ្តាញ​ព័ត៌មាន​នៅ​លើ​ទីតាំង​ដី ដែល​ស្ថិត​នៅ​ក្នុងភូមិ រោងចក្រ​ទី​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

លោកស្រី ហួយ តារា​វី តំណាង​ប្រជាពលរដ្ឋ១៦១​គ្រួសារ ក្នុង​ចំណោម​១៦៣​គ្រួសារ​បានអោយ​ដឹង​ថា សំនុំរឿង​ដី​នេះ​ក្តី​ក្តាន់​គ្នា​រយះ​ពេល ១៥​ឆ្នាំ មក​ហើយ ដែល​ពួក​គាត់​បាន​ប្តឹង ឈ្នះ​ពី​លោកស្រី កែវ នាម,​
ពី លោក គឹ​ម កៅ និង​លោកស្រី​ជា សា​រ៉ុ​ម ហើយ ត្រូវ​បាន​តុលាការ​ដឹកនាំ​ដោយ​លោក កុ​ល បុ​ន ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាជ្ញាសាលា​និង​
មាន​ការ​ចូលរួម ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះ​អនុវត្តន៍​សាល​ដិ​កា​ប្រគល់​ដី​នោះ​អោយ​ពួក​
គាត់ ​។​

បន្ទាប់​ពី​ទទួល​បាន​ដី តំណាង​ប្រជាពលរដ្ឋ ក៍បាន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ព្រមទាំង​បែង​ដី​ម្នាក់​ៗ​ទទួល​បាន​ទំហំ​៤​ម៉ែត្រ​គុណ​១៨​ម៉េ​ត្រ ។​ដោយសារ​តែ​ពួក​គាត់​ពុំ​មាន​លទ្ធភាព​សាងសង់​អភិវឌ្ឍន៍​ដី​នោះ ប្រជាពលរដ្ឋ ចំនួន ១៦១​គ្រួសារ​ក៍បាន​ឯកភាព​គ្នា លក់​ទៅ​អោយក្រុមហ៊ុន អាយ អេស ប៊ី​យូ​(​ខេ​ម​បួ​ឌា​)​ឯ​.​ក ដែល​មាន​លោក បាញ់ អ៊ុយ​តា​និង​លោក​គឹ​ម ស៊ូ​ប៊ុត​ ជា​តំណាង​។ ​នៅ​សល់​តែ​២​គ្រួសារ គឺលោកស្រី​ជា សា​រ៉ុ​ម និង​លោកស្រី​ទួ​ច គ​ន្ធី ដែល​មាន​ចំណែកនៅ​ខាងកើត មិន​បាន​លក់ ហើយ បាន​បន្ត​រស់នៅ​លើ​រោង​របស់​ពួក​គាត់​នៅ​ផ្នែក​ខាងលិច លើ​ដី​នោះ ព្រម​រារាំង​ក្រុមហ៊ុន មិន​អោយធ្វើ​របង ​។

តំណាង​ប្រជាពលរដ្ឋរូប​នោះ បាន​អោយ​ដឹង​ទៀត​ថា ការធ្វើ​ស​ន្និ​សីទកាសែត​នៅ​ពេល​​នេះ គឺដើម្បី​ថ្លែង​អំណ​អរគុណ​ និង​ជូន​​ដំណឹង​ដល់​ថ្នាក់ដឹកនាំ គ្រប់​ជាន់ថ្នាក់​និង​អាជ្ញាធរ ហើយ សំនុំរឿង ទំនាស់​ដីធ្លី​របស់​ប្រជា​ព​រដ្ឋ១៦៣​គ្រួសារបាន​បញ្ចប់​ហើយ ។​ ចំណែក​បុគ្គល​២​នាក់ ដែល​មាន​ចំណែក​ដី​ហើយ មិន​លក់​ហើយបន្ត​រស់នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ វា​ជា​រឿង​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស ហើយពេល​នេះ​ក្រុមហ៊ុន​ប្តឹង​ទៅ​តុលាការចាត់ការ​តាម​ច្បាប់​ហើយ ។​

ដូចនេះ​សូម​ថ្នាក់លើ​ ក៏​ដូច​ជា​សារ​ធារ​ណះៈជ្រាប​ជា​ព័ត៌មាន កុំ​យល់​ច្រឡំ​ទៀត ប្រជាពលរដ្ឋ ទទួល​បាន​យុត្តិធម៌​ហើយ ។ គួរ​បញ្ជាក់​ថា ដី​ទំនាស់​នោះ​មាន​ទំហំ​១០៧៥០​ម៉ែត្រការ៉េ ដែល​បាន​ប្តឹងផ្តល់​គ្នា​ប្រមាណ​១៥​ឆ្នាំ​មក​ហើយ ហើយ​ប្រជាពលរដ្ឋ១៦៣​គ្រួសារ​ជា​អ្នក​ឈ្នះក្តី ។​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១៨ ​មេសា ឆ្នាំ២០១៨ ​ជា​ថ្ងៃ​អនុវត្ត​សាល​ដីការ​ ប្រគល់​ដី​ជួន​ប្រជាពលរដ្ឋ​នោះ​បាន​នាំ​គ្នា លើក​បដា និង​កាន់​ព្រះ​ឆាយា​ល័​ក្ខ​ព្រះមហាក្សត្រ ,​រូបថត​សម្តេច​តេ​ជោ និង​សម្តេច​កិតិ​ព្រឹទ្ធ ដើម្បី អបអរសាទរដល់​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ចុះ​ទៅ​អនុវត្ត​សាលដីកាប្រគល់​ដី​អោយ​ពួក​គាត់ ដែល​ជា​អ្នក​ឈ្នះក្តី​តាម​អំណាចតុលាការ​ផង​ដែរ​​។

អត្ថបទសរសេរ ដោយ