ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ផ្តល់​ឥណទាន​បៃតង​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាជន និង​ថែរក្សា​​បរិស្ថាន

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រា​សាក់ គឺជា​គ្រឹះស្ថាន​ហិញ្ញ​វត្ថុ​ធំ​ជាងគេ បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើកកំពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ពិសេស​កំពុង​ផ្តល់​ឥណទាន​បៃតង​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន និង​ចូលរួម​ក្នុង​ការ​ថែរក្សា​សង្គម​និង​បរិស្ថាន​។ ឥណទាន​បៃតង​របស់​ប្រា​សាក់ បាន​បង្កើត​ឡើង​ដើម្បី​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ការ​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ថាមពល​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ 20% ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​មាន​លទ្ធភាព​ក្នុង​ការ​បង្កើន​ផលិតភាព​ការងារ និង​ចំណូល​តាម​គ្រួសារ​ផង​ដែរ​។…

ប្រា​សាក់ គឺជា​គ្រឹះស្ថាន​ហិញ្ញ​វត្ថុ​ធំ​ជាងគេ បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើកកំពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ពិសេស​កំពុង​ផ្តល់​ឥណទាន​បៃតង​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន និង​ចូលរួម​ក្នុង​ការ​ថែរក្សា​សង្គម​និង​បរិស្ថាន​។

ឥណទាន​បៃតង​របស់​ប្រា​សាក់ បាន​បង្កើត​ឡើង​ដើម្បី​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ការ​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ថាមពល​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ 20% ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​មាន​លទ្ធភាព​ក្នុង​ការ​បង្កើន​ផលិតភាព​ការងារ និង​ចំណូល​តាម​គ្រួសារ​ផង​ដែរ​។ ឥណទាន​បៃតង​ដែល​ប្រា​សាក់​ផ្តល់​ជូន​មាន ឥណទាន​សាងសង់​ឡ​ជីវឧស្ម័ន ឥណទាន​ត្រាក់ទ័រ​និង​គោ​យន្ត​ដែល​សន្សំ​ថាមពល​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា ប្រា​សាក់ បាន​ចូលរួម​ជាមួយនឹង​កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​តាំងពី​ឆ្នាំ 2007 មក​ម្ល៉េះ ក្នុង​ការ​ផ្តល់​កម្ចី​សម្រាប់​សាងសង់​ឡ​ជីវឧស្ម័ន និង​ផ្តល់​កម្ចី​សម្រាប់​ជាវ​ត្រាក់ទ័រ​និង​គោ​យន្ត​ដែល​សន្សំ​ថាមពល​ចាប់តាំងពី​ឆ្នាំ 2016 មក​។ ការ​ផ្តល់​ឥណទាន​បៃតង ក្នុង​គោលបំណង​ចូលរួម​បង្កើន​ចំណូល​គ្រួសារ និង​ចូលរួម​ថែរក្សា​បរិស្ថាន​។

លោក សូ​នី បាន​បន្ថែម​ថា ប្រា​សាក់​ផ្តល់​កម្ចី​នេះ​ក្នុង​ការ​អត្រា​ការ​ទាប រយៈពេល​វែង ងាយស្រួល និង​បត់បែន​ក្នុង​ការ​សង​ត្រលប់ ដែល​សម្រួល​ដល់​ការ​ប្រើប្រាស់​កម្ចី​របស់​អតិថិជន​។ ប្រា​សាក់​នៅ​តែ​បន្ត​ពង្រីក​វិសាលភាព និង​ផ្សព្វផ្សាយ​ពីសារ​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ឥណទាន​បៃតង​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រា​សាក់​មិន​ត្រឹមតែ​ផ្តល់​ឥណទាន​បៃតង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ឥណទាន​សម្រាប់​អាជីវកម្ម កសិកម្ម ទិញ​សម្ភារៈ​ប្រើប្រាស់ និង​មុខរបរ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។

ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង 2,800 លាន​ដុល្លារ​អា​មេ​រិ​ក សម្ពៀត​ឥណទាន​ច្រើន​ជាង 2,370 លាន​ដុល្លារ​អា​មេ​រិ​ក អតិថិជន​ប្រាក់​កម្ចី 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ​និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ទូ​ទាំង​ប្រទេស និង​បុគ្គលិក​ជិត 8,200​នាក់ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅ​តាម បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​៖ www.prasac.com.kh ។

ត្រូវការ​កម្ចី​ពី​ប្រា​សាក់ សូម​អញ្ជើញ​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទង​មក​កាន់​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។ ប្រា​សាក់ រីក​ចម្រើន​ជាមួយ​គ្នា​!

ដោយ​សហការ (​កែសម្រួល​ដោយ​បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ